ភាគទី8

1.2K 85 5
                                        

  #រឿងរបស់ពួកគេ

  @ត្រឡប់ទៅម្សិលមិញ

បន្ទាប់ពីធ្វើដំណើរមកដល់តំបន់ឆ្នេរភ្លាមថេយ៉ុងក៏ដេញលីអូអោយទៅសេអ៊ូលបង្ហើយការងារដែលនៅសល់ ព្រោះគេមិនទាន់ធ្វើអស់នៅឡើយ ម្យ៉ាងគេដឹងច្បាស់ណាស់ថាយ៉ុងហ្គីនិងបន្ថែមឯកសារមកទៀតទើបដេញគេអោយឆាប់ទៅភ្លាម។

មេឃមិនទាន់ងងឹតស្រួលបួល កម្លោះ
រពិសម្នាក់នេះហាក់នៅមិនសុខចង់ទៅលេងកណ្តាលសមុទ្រដើម្បីថតយកសារាយ និងផ្កាសមុទ្រដែលភ្លឺចេញពីផ្ទៃទឹក។ គេធ្វើដំណើរទៅកំពង់ផែដើម្បីជួលកប៉ាល់ទៅទីនោះម្នាក់អែង តែម្ចាស់កំពង់ផែបែរជាមិនចង់អោយគេជួលទៅវិញ

យឺ...ពូនេះមិនចង់បានលុយទេរឺ??

(បញ្ជាក់: នៅតំបន់នេះផ្កាភ្លឺចេញពីផ្ទៃខាងក្រោមទឹកសមុទ្រវាមានដោយកន្លែងនិងប្រទេសប៉ុណ្ណោះ តែប្រទេសកូរ៉េដូចជាអត់មានទេតែញុមបំភ្លៃបន្តិច 😁នៅកន្លែងខ្លះផ្កាសមុទ្រដែលនៅក្រោមទឹកបញ្ចេញពន្លឺនៅពេលយប់ វាស្រស់ស្អាតប្លែក ទាក់ទាញ កន្លែងខ្លះរាក់ កន្លែងខ្លះជ្រៅ)

<< ណាៗ អ៊ំវាមិនអីទេ ម្យ៉ាងខ្ញុំក៏ធ្លាប់ជិះទៅទីនោះដែរ កុំបារម្ភអីអ៊ំអោយខ្ញុំជួលទៅណា>> ថេយ៉ុងអង្វរផង យំផង ធ្វើយ៉ាងមិចអោយតែគេព្រម ទីបំផុតគេក៏ចិត្តទន់ព្រមអោយជួលពិតមែន ។

ឃើញទេអ្វីដែលយើងចង់បានហើយមិនព្យាយាមតាមយកនោះ ធ្វើមិចនិងយកវាបានស្រួលទៅ ត្រូវតែដាក់ទន់ដើម្បីបានប្រយោជន៏ធំ។

កប៉ាល់តូចល្មមបើចេញពីកំពង់ផែទៅមហាសមុទ្រដែលលាដសន្ធឹងធំធេងគ្មានកោះ គ្មានត្រើយបើកចេញសន្សឹមៗតាមផ្ទៃទឹក រលកតូចៗបក់ប៉ះនិងកប៉ាលបង្ករអោយមានសម្លេងព្រឺព្រួច តែថេយ៉ុងគឺថេយ៉ុង បើប៉ងអីហើយគេមិនដែលបោះបង់នោះទេ។

<< សុំអង្វរកុំភ្លៀងអី បើភ្លៀងៗចុះតែកុំអោយមានខ្យល់និងរលកខ្ញុំគ្រាន់តែចង់ថតផ្កាសមុទ្រមួយយប់ប៉ុណ្ណោះ>>ថេយ៉ុងនិយាយដោយពេបមាត់តិចៗ ទាញកាបូបនិងរបស់ខ្លះៗចេញមកក្រៅ ដាក់ចមៀងផងស្តាប់ដើម្បីបន្លប់ចិត្តកុំអោយខ្លាច។ តែ
រលក ខ្យល់ ចេះស្តាប់ភាសាមនុស្សពេលណា ?

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now