ភាគទី9

1.2K 77 0
                                        

  # បងនឹងរកឯងឲឃើញថេហ្យុង



រយះពេលមួយថ្ងៃពេញគ្រប់គ្នាស្វែងរករាងតូចមិនឃើញទាល់តែសោះ អាឡូវមេឃក៏ងងឹតម្តងទៀត រាងក្រាស់បោះជំហានលឿនៗ ដោយទឹកមុខស្រពោប់ស្រពោនសម្លឹងទៅលោកគីមប៉ាថេយ៉ុងដែលដេកសម្រាកនៅបន្ទប់សណ្ឋាគារផ្កាយប្រាំជាប់មាត់សមុទ្រ ។

គ្រាន់តែលឺដំណឹងកូនប្រុសបាត់ខ្លួនកណ្តាលសមុទ្រលោកស្ទើរទប់ជំហរមិននឹងជំងឺចាស់រើឡើងម្តងទៀត ដោយសារតក់ស្លុតពេក។

<<សុំទោសអ៊ំប្រុស ខ្ញុំថែទាំប្អូនមិនបានល្អដូចសន្យា >>ដោយសារអ្នកខាងមុខមិននិយាយអីយ៉ុងហ្គីក៏ដាច់ចិត្តនិយាយមុនដោយលុតជង្គង់សុំទោស ។

<< តាមរកថេយ៉ុងអោយឃើញ មិនថាទីណាកន្លែងណា បើកូនប្រុសយើងមានរឿងអីឯង....>> សម្លេងរាបស្មើរបង្កប់ដោយអំណាចធ្វើអោយយ៉ុងហ្គីរអា ប៉ាថេយ៉ុងជាម៉ាហ្វៀជើងចាស់ ចឹងហើយទើបគាត់មានអំណាចទោះជាដេកនិងពូកសម្លេងរាបស្មើរក៏ដោយចុះ តែក៏អាចអោយអ្នកផងទាំងពងខ្លាចបានដែរសូម្បីអ្នកម្លោះម្នាក់នេះ។

<<ខ្ញុំនិងព្យាយាម អ៊ំកុំបារម្ភអីយ៉ាងណាថេយ៉ុងត្រូវតែរកឃើញក្នុងពេលឆាប់ៗ>> នាយតបយ៉ាងជឿជាក់ អោនគោរពមនុស្សចាស់បន្តិចហើយបោះជំហានចេញក្រៅស្វែងរកតទៀត មិនថាយប់ ថ្ងៃគេត្រូវតែចេញមុខផ្ទាល់តាមរកកូនខ្លាតូចមកវិញ។

ងាកមកខាងជីមីន អង្គុយមិនសុខមិនស្រណុកក្នុងចិត្តបារម្ភពីមិត្តលើសដើម មិនដឹងថាស្លាប់រឺរស់ បាត់ទៅណាមិនឃើញសូម្បីស្រមោល តាមរកតាំងពីព្រឹកទល់យប់ហើយនៅមិនមានតម្រុយអ្វីទៀត។

ជុងហ្គុកអង្គុយមើលរាងតូចដោយស្រកែភ្នែកស្រទន់តាសម្លឹងមើលដំណើរគេតឹងចិត្ត ឈឺក្បាលវិលមុខជំនួស គេមកដល់ប៊ូសានតាំងពីម៉ោង5ជាងម្លេះ។

<< ជីមីនអូនឈប់ដើរហើយអង្គុយចុះមកបងវិលមុខណាស់ >>នាយហារស្តីឡើងទាំងបារម្ភមិនមែនគេឈឺក្បាលវិលមុខអ្វីឡើយ គ្រាន់តែបារម្ភខ្លាចថារាងតូចអាចឈឺបើនៅតែបន្តបោះជំហានមិនឈប់បែបនេះ។

<< ទេ ជុងហ្គុកអូននៅមិនសុខនោះទេ
ទាំងយ៉ុងហ្គីហ្យុង សូប៊ីន និងអ្នកជំនាញហែលទឹកប្រឹងរកថេយ៉ុងមួយថ្ងៃទៅហើយតែរកមិនឃើញ អូនកាន់តែភ័យ កាន់តែខ្លាច អ្ហឹក ...ជុងហ្គុកអូនខ្លាចៗថា ...>>ជីមីនតបទាំងរលីងរលោង ដាក់ខ្លួនអង្គុយនិងសាឡុងមួយទំហឹង ស្មុគស្មាញធុញថប់ នឹកបារម្ភពីមិត្តកំពូលរលៀម ដែលបាត់ខ្លួនទៅ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now