# បងមកញ៉ែ
ក្រោយនិយាយទូរស័ព្ទជាមួយនិងយ៉ុងហ្គីរួចជីមីនដើរចូលក្នុងបន្ទប់អាហារដែលស្ថិតនៅខាងលើជាន់ទីបួននៅភោជនីដ្ឋានរបស់ជេហុប។ បន្ទប់នេះរៀបចំសម្រាប់ភ្ញៀវពិសេសដែលចូលចិត្តភាពផ្ទាល់ខ្លួន។ សម្រឹបជើងស្រាលដើរចូលទៅដល់តុទាំងមុខមិនល្អសម្លឹងមើលទៅមិត្តដែលស្គមស្គាំងគ្មានសាច់កំពុងឆ្កឹះបាយក្នុងចាន ចិត្តព្រួយបារម្ភកើនរឹតទ្វេរ ហឺយ ! ពិតជាមិនយល់ពីស្នេហាពួកគេទាល់តែសោះ ។
" យើងអូសអែងអោយមកញ្ញាំុ បាយមិនមែនអោយមកឆ្កឹះបាយទេ មានសតិបន្តិចទៅថេយ៏ " ដោយអត់ទ្រាំមិនបានជីមីនហារឡើងទាំងកម្រាលដាក់មិត្ត គេធុញទ្រាន់បំផុតហើយដែលត្រូវមកអង្គុយមើលគេឆ្កឹះបាយ ឆ្កឹះម្ហូបមិនព្រមដាក់ចូលមាត់មួយមាត់សោះ ។
" ជីមីនកុំអី " ជេហុបរាដៃកុំអោយគេសម្លើងសម្លេងខ្លាំង គេដឹងថាថេយ៉ុងឆាប់ភ័យណាស់ គ្រាន់តែជីមីននិយាយខ្លាំងអំបាញ់មិញគេកន្រា្ទក់ទម្លាក់ស មចេញពីដៃ តែម្តង។
" គឺ មកពីយើងមិនឃ្លាន" ចម្លើយខ្លីស្រាលស្ងើរធ្វើអោយអ្នកដែរអង្គុយស្តាប់ឃ្នើសចិត្តជាខ្លាំង ថេយ៉ុងដែលប៉ោឡែប៉ាឡោបាត់ទៅណាហើយហេតុអីនៅសល់តែថេយ៉ុងដែលស្បែកដណ្តប់ឆ្អឹងស្ងៀមស្ងាត់ដូចចម្លាក់គ្មានវិញ្ញាណបែបនេះ? មិត្តដែលទ្រឹស្តី និយាយមិនអាក់ នោះបាត់ទៅណាហើយ?
"ហឹស មិនឃ្លានរឺមកពីអែងកំពុងតែបន្ទោសខ្លួនឯង? ថេយ៏យើងមិនយល់ពីការសម្រេចចិត្តរបស់អែងឡើយ ប៉ុន្តែអែងគួរតែធ្វើចិត្តទទួលយកការពិត ឯងជាដេញគាត់អោយទៅ អែងក៏ជាមនុស្សតែម្នាក់ដែលបដិសេដបេះដូងរបស់ខ្លួនអែង ! ទ្រឹស្តីស្នេហារបស់អែងនោះបាត់ទៅណាអស់ហើយហេតុអីមិនយកវាមកប្រើការ ជាមួយខ្លួនឯងកំពុងមានវិបត្តិ? " ដោយមិនចង់អោយមិត្តនៅក្នុងសភាពបែបនេះជីមីនសង្ឃោរទាំងខឹង លើកហេតុផលជាក់ មកបង្ហាញ បន្ទាសយ៉ុងហ្គីតែម្ខាងក៏មិនបាន បន្ទាសថេយ៉ុងក៏មិនត្រូវ គ្រប់គ្នាសុទ្ធតែមានចំណែកខុស អ្វីដែលខុសខ្លាំងពីការមិនព្រមទទួលស្គាល់បេះដូងរបស់ខ្លួនអែង មិនព្រមបើកឪកាសឲគ្នាដើម្បីកែប្រែ កំហុស ។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)