ភាគទី21

932 47 0
                                        

#មិនទម្លាប់


   បន្ទាប់ពីបញ្ចុះសព លី យ៉ុងហ្គីនរួចរាល់គ្រប់គ្នាក៏ត្រឡប់មកផ្ទះវិញធម្មតា ម្នាក់ៗមានតែទុក្ខសោកទោះជាមានមុខស្រស់បស់បន្តិចមែន តែយ៉ាងណាក៏ដោយបាត់បង់មនុស្សម្នាក់ដែលជាសមាជិកដ៏សំខាន់ក្នុងគ្រួសារអ្នកណាទៅសប្បាយចិត្តនោះ។

ក្នុងភូមិគ្រឹះដែលធ្លាប់មានសមាជិកបីអ្នក ធ្លាប់មានសម្លេងសើចក្អាក់ក្អាយ ប្រែជាស្ងប់ស្ងាត់។ បន្ទប់ដែលក្រអូបក្លិនឡាវិុនដឺរប្រែជាមកជំនួសក្លិនកុលាបស្រាលរៀបចំដោយអ្នកបម្រើ សម្លៀកបំពាក់ដែលបោកអ៊ុតដោយដៃភរិយាក៏លែងមាន គ្រប់យ៉ាងលែងមានអ្នកធ្វើទៀតហើយ ហើយទីនេះនិងត្រូវបាត់បង់មនុស្សម្នាក់ដែលមានឈ្មោះថា ចន យ៉ុងហ្គីន តរហូតទៅ ។

" ជុងបងឃ្លានទេ តាំងពីព្រឹកមកទល់ត្មើរនេះអូនមិនឃើញបងញ្ញាំអីនៅឡើយទេ" សម្លេងមួយបន្លឺឡើងពីក្រោយខ្នង រាងតូចគ្រោងឈុតខ្មៅដើរសំដៅទៅផ្ទះបាយ នាយតាមសម្លឹងមើលមិនអោយឃ្លាត ទុក្ខសោករមែងមានប៉ុន្តែនាយក៏មិនបាននៅត្រាំត្រែងវាយូរដែលព្រោះថាក្តីសុខវាចេះតែរត់ចូលមកបន្ទាប់ពីមានវត្តមាននិងស្នាមញញឹមផ្អែមល្ហែមពង្វក់នាយស្ទើរឆ្គួត។

" មិនសូវជាឃ្លានប៉ុន្មាននោះទេ អូនគួរតែសម្រាកអោយបានច្រើនបងឃ្លានចាំអោយអ្នកបម្រើធ្វើ "

" ទេ អូនចង់ធ្វើវាអោយបងញ្ញាំវិញ ណ្ហើយ  អង្គុយអោយស្ងៀមៗទៅ" ជីមីនសម្លក់នាយស្ទើរជ្រុះគ្រាប់ភ្នែក គេមានចិត្តចង់ធ្វើអោយញ្ញាំហើយតែមកបដិសេដអីណា នេះបានសមតែអោយគេងម្នាក់អែង តើស៎?

" ក៏បាន តែឯណាយ៉ុងអីុន"

"នាងនៅគេងក្នុងបន្ទប់ ជុងអូនបារម្ភពីផ្លូវចិត្តនាងខ្លាំងណាស់ " ជីមីនពោលទាំងស្រងូតស្រងាត់រយះពេលប៉ុន្មានថ្ងៃមកនេះអាចថានាងស្រលាញ់យ៉ុងអីុនខ្លាំងណាស់ នាងជាក្មេងតែឆ្លាតស្ទើរគ្រប់រឿង មិនថាការនិយាយស្តី ចរិករបស់នាងដូចជាមនុស្សចាស់យ៉ាងចឹងសរសើរយ៉ុងហ្គីនពិតៗនាងប្រសព្វចិញ្ចឹមកូនដល់ហើយ។  ពេលខ្លះគេក៏ឆ្ងល់ដូចគ្នា ?

" ធម្មតាអីុននៅជាមួយហ្គីនជាងជាមួយបង អាចថានាងមិនទម្លាប់ពេលអត់ម្តាយប៉ុន្តែបងជឿថាអូនអាចធ្វើអោយអីុនមកដូចដើមវិញ  ជីមីនមករស់នៅជាមួយបងមកណា មកធ្វើជាប៉ាតូចអោយកូនបងបានទេ? "  ជុងហ្គុកដើរទៅអោបកាយតូចពីក្រោយដែលកំពុងធ្វើម្ហូប សម្លេងស្រាលធ្វើអោយខ្យល់ដង្ហើមប៉ះស្លឹកត្រចៀកមានអារម្មណ៍ថាព្រឺៗ អ្វីដែលធ្វើអោយជីមីនកាន់តែបុកពោះនោះគឺពាក្យថាប៉ាតូចមួយនេះ វាមានអារម្មណ៍ថាកក់ក្តៅ មានសុភមង្គលយ៉ាងមិចមិនដឹង? ប៉ុន្តែវាមិនលឿនពេកទេឬ ?

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now