ភាគទី22

975 51 1
                                        

#គ្រួសារ

       ពេលវេលាហាក់ដើរលឿនមែនទែនព្រិចបើកៗ ក៏រំលងមួយឆ្នាំទៀតទៅហើយ  ហើយអ្វីដែលអ្នកគួរដឹងនោះគឺថាទំនាក់ទំនងរវាងជីមីន និងនាងតូចយ៉ុងអីុហាក់ល្អប្រសើរជាងមុនអាចនិយាយបានថាស្និទ្ធស្នាលនិងគ្នារហូតដល់បាត់មុខមិនបាន ។ ចំណែករឿងជុងហ្គុកនិងជីមីន។ ពួកគេសម្រេចចិត្តមិនទាន់ប្រាប់ដល់នាងតូចនោះទេព្រោះវាថ្មីៗពេកហើយបើយាយពីជម្រៅស្នេហាពួកគេគឺលើសពីទឹកឃ្មុំរាប់រយដង ។ 

   ទទួលស្គាល់ថា ពេលខ្លះ ពួកគេរវល់ការងាររាងខ្លួនស្ទើរតែគ្មានពេលជួបគ្នា ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ពួកគេទាំងពីរឡើយ ។ពួកគេទាំងពីរនៅតែអាចជួបគ្នាផ្អែមល្ហែមជាមួយគ្នាបានជានិច្ច បើរវល់ថ្ងៃយប់ឡើងក៏ជួបគ្នា បើរវល់យប់ថ្ងៃឡើងក៏ញ្ញាំបាយជាមួយគ្នា នេះហើយជាពេលវេលាពួកគេសារសងគ្នា ។តែសុំប្រាប់ថាពួកគេគឺបរិសុទ្ធ ក្រៅពីអោបនិងថើបគ្មានអ្វីលើសលួសនោះទេ។

សម្រាប់ជុងហ្គុកនាយមិនសូវជារវល់ប៉ុន្មាននោះទេជាអគ្គនាយកគ្រប់ហ៊ុនផលិតឡានរវល់មួយគ្រាៗប៉ុណ្ណោះ ប៉ុន្តែនាយបានចំណាយពេលជាមួយនិងកូនស្រីធ្វើដូចដែលយ៉ុងហ្គីនធ្លាប់ធ្វើ ផ្តល់ទាំងភាពកក់ក្តៅនិង ក្តីស្រលាញ់ ។ ជារៀងរាល់អាទិត្យលោកលីនិងអ្នកស្រីលីមកលេងចៅម្តង ពួកគាត់មិនអាចកាត់កាលចៅសង្អប់ម្នាក់នេះបានឡើយ ចំណែកម៉ាក់ប៉ាជុងហ្គុកវិញពួកគាត់និងមកពីអូស្រា្តលីនៅអាទិត្យក្រោយនេះឯង។

ដូចជាពេលនេះចឹងដែលនាយត្រូវបង្គាប់កូនស្រីពីរបៀបបូកលេខ សម្រាប់ត្រៀមប្រលងខែថ្មី

" ត្រូវហើយកូនប៉ា កូនអ្នកណាអីក៏ឆ្លាតម្លេះសឺត...អីុនរបស់ប៉ាក្រអូបដល់ហើយ" នាយធំលើកកូនស្រីអាយុ6ឆ្នាំមកដាក់លើភ្លៅរួចថើបក្រញិចនាងទាំងខ្នាញ់ មួយខែមកនេះកូនស្រីរបស់គេរីកចម្រើនណាស់ មិនក្រៀមស្រពោនដូចពីមុននោះទេគឺរីករាយដូចផ្កាយ៉ាងចឹង ឆ្លាតក៏ឆ្លាត តែរឿងខិលរឿងខូចគឺថាពិបាកប្រដៅតែម្តង។

" តែក៏នៅចាញ់ពូមីនមែនទេ??" ឃើញទេនិយាយមិនទាន់ផុតពីមាត់ផងកូនស្រីជើងល្អម្នាក់នេះសំណួរចាក់ដោតធ្វើអោយនាយធំគាំងឆ្លើយមិនចេញណា!! លោកអើយ ....កូនគេទៅដឹងពីណាមកនៀក។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Tempat cerita menjadi hidup. Temukan sekarang