# គម្រោង
កាលវិភាគនៃការធ្វើដំណើរទៅជប៉ុនគឺនៅម៉ោងប្រាំបួនព្រឹក ប៉ុន្តែនេះម៉ោងប្រាំបីជាងទៅហើយប្រុសសង្ហាចនជុងហ្គុកនៅមិនទាន់ចេញពីផ្ទះទៀត មិនដឹងថាមានរឿងហេតុអីបានជាមុខក្រញៅដូចម៉ែចាប់បង្ខំការទាំងដែលពី យប់មុខនៅស្រស់បស់សោះ ។ សម្លេងរអ៊ូ ជេប្រដេញ លឺសូរមិនដាច់ជាហេតុធ្វើអោយអ្នកបម្រើនៅក្នុងផ្ទះអស់សំណើចតែមិនហានលឺមាត់។
" អូនប្រាប់បងហើយថាអូនមិនទៅទេ ស្អែកអូនមានប្រជុំជាមួយក្រុមការងារ ខានស្អែកមានវះកាត់ធំ មិចនឹងមានពេលទំនេរទៅតាមបងនោះ! " ជីមីនរអ៊ូរង៉ូវៗគេចពីនាយសង្ហាដែលដាក់សំណើរមកកាន់គេអោយទៅជប៉ុនតាមគេដែរ ។ ដើមឡើយថាទៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះប៉ុន្តែនេះជាគ្រោងការណ៍ធំ ត្រូវពន្យាពេលយូរថ្ងៃអាចឈានដល់ខែ ចឹងហើយបានជានាយត្រូវដាក់ខ្លួនសុំអង្វរសង្សារអោយទៅតាម ព្រោះថាវាយូរណាស់បាត់មួយថ្ងៃនឹកស្ទើរស្លាប់តែនេះដល់ទៅរាប់អាទិត្យទៀតនោះ។ អត់ទេគ្រាន់តែគិត ក៏ពិបាកនឹងដកដង្ហើមដែល !!។
"ណាជីមីនណា អូនឃ្លាការងារអោយរួចហើយចាំទៅតាមបងតាមក្រោយក៏បាន ប្រសិនបើគ្មានអូននៅក្បែរយូរថ្ងៃនោះបងប្រាកដជាដាច់ខ្យល់ស្លាប់មិនខានទេ។ " ពាក្យដដែលៗលឺឡើងសឹកត្រចៀកអស់ទៅហើយមួយព្រឹកនេះ។ នេះនៅមិនប៉ុន្មាននាទីទៀតគឺដល់ម៉ោងឡើងយន្តហោះហើយតែប្រុសម្នាក់នេះមិនព្រមទៅទាល់តែសោះ នៅតាមអង្វរគេមិនឈប់មិនឈរអាប្រកែកដាច់អង្កាំការហើយនិងហាស៎។
" ទេ អូនថាទេគឺទេហើយ បងកុំសាំុពេកទៅមើល ឆាប់ទៅភ្លាមទៅមុនពេល ខកជើងយន្តហោះ"
" ជី..!!!." នាយធំបង្អូសសម្លេងទាំងមិនអស់ចិត្ត មិនយល់ពីចិត្តរបស់គេបន្តិចសោះរឺថាគេចង់នៅក្បែរ ។មិនយល់ពីចិត្តកម្លោះBottomពិតមែនរឹងជាដែកថែបម៉ាកវីទៀត ថាយ៉ាងមិចគឺយា៉ាងនិងគ្មានទន់បន្តិចសោះ។
"ឆាប់ទៅ អូននិងឪស្សាហ៏ខលទៅលេងបង " ជីមីនរុញនាយមួយទំហឹងទៅមុខផ្ទះបើមិនធ្វើចឹងទេនាយសង្ហាមិនព្រមទៅជាដាច់ខាត ការងារឡើងឡើងម៉ាគំនរអោយមានពេលឯណានិងតាមកំដរនាយនោះម្យ៉ាងទៀតគ្មានអ្នកណានៅជាមួយយ៉ុងអីុន ទីនេះឡើយ ដូច្នេះប្រកែកមិនទៅជាគំនិតល្អបំផុត។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)