#ចុះសម្រុង
យ៉ុងហ្គីនិយាយ
តើគួរ និយាយបែបណា? ហើយគួររៀបរាប់បែបណា? ខ្ញុំ . . .
ខ្ញុំមិនប្រាកដក្នុងចិត្តនោះទេថាខ្ញុំស្រលាញ់ជីមីន តែ . . . វាពិតជាមានអារម្មណ៍ល្អណាស់ នៅពេលក្បែរគេ រាល់ស្នាមញញឹមរបស់គេវាធ្វើឲបេះដូងខ្ញុំលោតញាប់ ពេលមានវត្តមានរបស់គេខ្ញុំមាន ក្តីសុខចម្លែក ប៉ុន្តែវាខុសពីអារម្មណ៍ដែលមានចំពោះថេហ្យុង។ ខ្ញុំឈឺចាប់ ខ្លាំងនៅពេលដែរថេយ៉ុងគេចមុខពីខ្ញុំចាប់តាំងពីថ្ងៃដែលមកពីប៊ូសានវិញ ខ្ញុំមានអារម្មណ៏ថាល្ហល្ហេវ ប្រៀបដូចបាត់បង់អ្វីម្យ៉ាង។ ខ្ញុំបានពិសោធន៍ចិត្តរបស់ខ្លួនជាច្រើនដង អ្នកទាំងអស់គ្នាដឹងថាលទ្ធផលយ៉ាងមិចទេ? គឺខ្ញុំបានស្រលាញ់ថេយ៉ុងហើយ មិនមែនជាជីមីននោះទេ ទទួលស្គាល់ថាខ្ញុំអារម្មណ៏ល្អជាមួយនិងជីមីន តែមិនស្មើរនិងនៅជាមួយថេយ៉ុងឡើយ ពេលនេះទើបខ្ញុំយល់ច្បាស់ថាបេះដូងខ្ញុំត្រូវការអ្នកណា? ចង់បានអ្នកណា?
តែ ... វាហួសពេលហើយមែនទេ? នេះជាសំណួរដែលខ្ញុំសួរខ្លួនឯងរាល់ថ្ងៃ!
នៅថ្ងៃដែលខ្ញុំបានឃើញជុងហ្គុកនិងជីមីនឈរថើបគ្នានោះ ខ្ញុំថប់ដង្ហើមណាស់ ខ្ញុំឈឺចាប់ តែមិនមែនមកពីខ្ញុំខូចចិត្តនិងរូបភាពពួកគេកំពុងផ្អែមល្ហែមនោះទេ តែមកពីថេយ៉ុងកំពុងរក្សាគម្លាតពីខ្ញុំទៅវិញទេ ។ ទាំងដែលនេះ ខ្ញុំព្យាយាមចូលសិទ្ធិស្នាលខុសពីរាល់ដងដែលកន្តើ- កន្តើយមិនខ្វល់ខ្វាយនិងគេខ្ញុំដឹងថាខ្ញុំខុសដែលនិយាយបែបនោះទៅកាន់ថេហ្យុង នោះមកពីខ្ញុំមិនទទួលស្គាល់បេះដូងខ្លួនអែង តែពេលនេះខ្ញុំដឹងហើយថាខ្ញុំត្រូវការអ្នកណា ហើយអ្នកណាដែលសាកសមនិងទទួលវា។ ហើយ
ខ្ញុំមិនយល់នោះទេ ថាហេតុអីបានជាថេយ៏គេចមុខពីខ្ញុំ គេរក្សាគម្លាតជាមួយខ្ញុំបានល្អណាស់ មិនថាកន្លែងធ្វើការ នៅផ្ទះ រឺកន្លែងណានោះទេ អោយតែមានវត្តមានរបស់ខ្ញុំគេតែងតែព្យាយាមគេចចេញហាក់ស្អប់មុខខ្ញុំណាស់ចឹង ។
ឬមួយគេស្អប់ខ្ញុំហើយ? អត់ទេ សង្ឃឹមថាវាគ្មានរឿងនោះកើតឡើងដូចអ្វីដែលខ្ញុំកំពុងគិតផងចុះ?
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)