ផ្តើមរឿង

3.8K 163 5
                                        

#ផ្តើមរឿង

       << ពួកយើងបែកគ្នាទៅ >>

        នៅពេលអ្នកលឺប្រយោគមួយនេះវាពិតជាឈឺចាប់ណាស់ត្រូវទេសម្រាប់អ្នកដែលលឺវាចេញពីមាត់អ្នកជាទីស្រឡាញ់។

     បេះដូងលោតកន្ទ្រាក់ស្ទើរចេញមកក្រៅ វាលោតព្រោះសប្បាយចិត្ត មិនមែនអារម្មណ៍ឈឺចាប់។     ក្មេងតូចមុខស្អាតផូរផង់ដូចស្រីបែរជាញញឹមហើយដើរទៅអោបសង្សារសំណព្វចិត្តដែលទាក់ទងគ្នាបាន8ឆ្នាំ តែត្រូវបញ្ចាប់ទំនាក់ទំនងជាមួយគ្នាក្នុងពេញមួយយប់ទៅវិញ គួរតែសើចឬអត់?

<< អរគុណណាស់ដែលដោះលែងអោយគ្នា រយះពេលច្រើនឆ្នាំមកនេះពួកយើងប្រហែលហត់ហើយ  សង្ឃឹមថាបងនិងរកបាននរណាម្នាក់ដែលស្រលាញ់ពិតប្រាកដ>>    ជីមីនលែងខ្លួនពីការអោប លើកដៃក្រសោបថ្ពាល់ជុងហ្គុកជាលើកចុងក្រោយ ទឹកភ្នែកនៃទុក្ខវាស្រក់ចុះមក បន្តិចទៀតពួកគេនិងក្លាយជាអ្នកដទៃ មិនស្គាល់គ្នា  រាងក្រាស់មិនតបតែក្រសោបចង្កេះតូចអង្ក្រងចូលជិតហើយអោនថើបប្រថាប់បបូរមាត់សិុចសីុនោះមួយដង្ហើម។

      អណ្តាតក្រលាស់ពេញក្រអូបមាត់ដៃក្រសោបចង្កេះកាន់តែណែន ថើបយ៉ាងផ្អែមល្ហែមក្រោមពន្លឺកាំជ្រុញបាញ់ឆ្លងឆ្នាំ ។    រាងតូចបិទភ្នែកបន់ស្រន់ក្នុងចិត្ត ដកបបូរមាត់ចេញមកវិញហើយរក្សាគម្លាតពីគ្នា ចូលដល់ថ្ងៃថ្មី ឆ្នាំថ្មី ម៉ោងថ្មី ហើយទំនាក់ទំនងរបស់ពួកគេក៏ថ្មីដូចគ្នា។

      <<ថែខ្លួនផង លាហើយជីមីន >> បញ្ចាប់ប្រយោគដ៏សោកសៅ ជុងហ្គុកក៏ថយជើងបកក្រោយមិនងាកមើលជីមីនបន្តិចសោះហាក់មិនអាលោះអាល័យបន្តិច។

       រាងតូចសម្លឹងផែនខ្នងជុងហ្គុករហូតដល់គេដើរផុតទើបងាកចេញមកវិញ។។   ចប់ហើយអនុស្សាវរីយ៍ ពេលវេលាផ្អែមល្ហែមកន្លងមក ជីមីនញញឹមហើយងាកមកច្រត់ដៃនិងរនាំងបាំងសម្លឹងទៅពន្លឺបាញ់ប្រៀកពេញមេឃអបអរការឆ្លងឆ្នាំក្នុងសកលលោក ។

      " ទំនាក់ទំនងពួកយើងក៏ដើរដល់ផ្លូវទល់ពិតមែន "

         ជុងហ្គុក និង ជីមីនពួកគេជាសង្សារនិងគ្នាតាំងពីជំនាន់បឋមសិក្សាថ្នាក់ទី5ម្លេះ។      គិតមកទល់ពេលនេះវាមានរយះពេល8ឆ្នាំហើយ លឿនណាស់មែនទេ?      កន្លងមកពួកគេស្រលាញ់ យកចិត្តទុកដាក់លើគ្នាណាស់ មានបញ្ហាអ្វីតែងតែដោះស្រាយជាមួយ មានពេលវេលាអោយគ្នាញឹកញាប់ សូម្បីតែគ្រួសារទាំងសងខាងក៏ដឹងលឺនិងមិនហាមឃាត់អ្វីឡើយអោយតែកូនៗស្រលាញ់យល់ចិត្តគ្នា ។      តែ.....ពេលវេលាដើរលឿនណាស់ អ្វីៗក៏ចាប់ផ្តើមប្រែប្រួលសូម្បីតែចិត្តមនុស្ស ថ្ងៃកន្លងផុតជាខែ ខែកន្លងផុតជាឆ្នាំ ទំនាក់ទំនងពួកគេក៏ចាប់ផ្តើមនឿយណាយ គ្មានពេលអោយគ្នា រវល់មានលេសរៀងខ្លួន គម្លាតនៃសម្ព័ន្ធភាពក៏ចាប់ផ្តើមដាច់ចេញពីគ្នា ទាំងកាយវិការនិងពាក្យសម្តី ពីរឆ្នាំដែលត្រូវរស់នៅជាមួយគ្នាទាំងមិនចង់ រហូតដល់ថ្ងៃនេះថ្ងៃដែលពួកគេណាត់គ្នាដើម្បីបញ្ចាប់ទំនាក់ទំនង់ប្រេះឆានេះចោល ។

         បើមិនស្រលាញ់គួរតែដោះលែង ផ្តល់សេរីភាពអោយគ្នាទៅវិញទៅមក កន្លងមកពួកយើងមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាក៏ពិតមែន តែអារម្មណ៍វាហត់រៀងខ្លួន ។    យើងមិនអាចឃាត់ឃាំងគេអោយនៅជាមួយយើងបានរហូតនោះទេ ចឹងហើយសម្រេចចិត្តដើរចេញរាងខ្លួន ស្វែងរកអ្នកថ្មីដែលអាចជំនួសកន្លែងរបស់អ្នកចាស់។

      បើអ្នកសួរខ្ញុំថា ខ្ញុំយំទេ!  ទេ ខ្ញុំអត់យំទេ
ពួកយើងអស់ចិត្តពីគ្នាហើយគ្រាន់តែរងចាំពេលវេលាសមស្របដើម្បីដោះលែងគ្នាទៅវិញប៉ុណ្ណោះ ពេលនេះអារម្មណ៍របស់ខ្ញុំហាក់ធូរស្រាល តែបេះដូងខ្ញុំវាល្ហល្ហេវហាក់បាត់បង់អ្វីម្យ៉ាង មិនអីទេ ចាត់ទុកថាពួកយើងអស់វាសនាជាមួយគ្នាត្រឹមនឹងចុះ។

        << អាឡូ ថេយ៉ុងនៅផ្ទះទេយើងទៅគេងទីនោះមួយយប់>>ជីមីនលើកទូរស័ព្ទខលទៅមិត្ត ដើរទៅរឿយៗ

      (ហឹម...មកៗយើងចាំ)

        << បន្តិចទៀតយើងទៅដល់មានប៊ីយៀរទេ>>ជីមីននិយាយផងសើចផង

     (អាក៎...អែងនេះ!មានពេញទូរទឹកកកតែម្តងទិញអីមកញ្ញាំជាមួយមក បានហើយយើងរៀបចំ)

     <<អូខេ អូខេ>> និយាយចប់ជីមីនក៏ញញឹមក្បួចទិញអាហាររួចក៏សម្តៅទៅផ្ទះថេយ៉ុង

      យ៉ាងណាយប់នេះជាយប់ឆ្លងឆ្នាំ ហើយក៏ជាយប់ឆ្លលវិលត្រឡប់រកភាពនៅលីវម្តងទៀត គួរតែសប្បាយអោយអស់ដៃតែម្តងទៅ ហឹក...គិតហើយក៏សប្បាយចិត្តដែរ។

សរសេរដោយ:ប៊ីនយ៉ុងシ︎                      

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now