ភាគទី16

945 56 2
                                        

#សាងទំនាក់ទំនងថ្មីជាមួយគ្នា 

ខ្យល់បក់នៅពេលល្ងាចភើយផាត់ទៅប៉ះសន្សឹមនិងផ្ទៃមុខរលោងសមជាបុរសដ៏ល្អឥតខ្ចោះ ចិញ្ចើមក្រាស់ខ្ញួចចូលគ្នាដោយទុក្ខសោកសង្រេងមិនសប្បាយចិត្ត ។ មាឌធំមកដាក់ខ្លួនអង្គុយនិងបង់សាធារណៈរងចាំសង្សារដែលត្រូវរ៉ូវគ្នាមិនប៉ុន្មានថ្ងៃមុន ដោយសម្លឹងមើលអ្នកដំណើរឆ្លងកាត់មិនព្រិច ក្នុងចិត្តនៅគិតរឿងជាច្រើនដែលត្រូវប្រឈមមុខ ។ គេសង្ឃឹមក្នុងចិត្តថាវិធីដែលគេជ្រើសរើសនេះនិងមិនធ្វើអោយនរណាម្នាក់ឈឺចាប់ ហើយក៏មិនបាត់បង់នរណាម្នាក់ក្នុងចំណោមពួកគេទាំងពីរ។

តើនាយអត្មានិយមណាស់មែនទេ ? នាយលោភលន់ខ្លាំងមែនទេដែលត្រូវមានមនុស្សពីរនាក់ក្នុងពេលតែមួយ ?

ទេ  វាអាចនិងស្ថិតក្នុងកាល:ទេស:មួយមិនសមស្របសម្រាប់ពួកគេទាំងបី ប៉ុន្តែវានិងល្អបើពួកគេបើកចិត្តទទួលយកគ្នាហើយរស់នៅជាមួយគ្នាជាគ្រួសារតែមួយ មិនឈ្លោះប្រកែកដណ្តើមគ្នាថាជាកម្មសិទ្ធិរបស់អ្នកណា ។

ជុងហ្គុកស្គាល់ចរិកប្រពន្ធគេច្បាស់ណាស់ នាងល្អទាំងកាយនិងចិត្ត គ្មានពុតត្បុត ស្រលាញ់ស្មោះស្ម័គ្រនិងស្វាមី ចំណែកជីមីន ជាមនុសរួសរាយ ចិត្តល្អ មានភក្តីភាពមិនចងគំនុំខឹងស្អប់នរណាម្នាក់ដោយគ្មានហេតុផល អ្វីដែលជុងហ្គុកជឿជាក់ទៅលើពួកគេទាំងពីរថាអាចចុះសម្រុងគ្នានោះគឺ ពួកគេទាំងពីរមានហេតុផលចេះស្តាប់ការបកស្រាយជាងជាងចាប់កំហុស ។

ហឹុម....!!

នាយដកដង្ហើមធំមួយឃឹបដោយធុញទ្រាន់និងបរិយាកាសអ៊ូអរសម្បូរទៅដោយមនុស្សមកលេងកម្សាន្ត ភ្នែកក្រលេកឆ្វេងស្តាំឧស្សាហ៍មើលនាឡិការរកសំណព្វបេះដូងដែលបានណាត់គ្នាទុកនិងបានចេញពីទីនេះទៅកន្លែងផ្សេង គេស្អប់ភាពអ៊ូអរ សម្បូរទៅដោយមនុស្សគេចូលចិត្តកន្លែងស្ងាត់់មានផាសុកភាព មិនមែនមករញ៉េរញ៉ៃនិយាយគ្នាស្តាប់មិនបានបែបនេះទេ។

<< បងមកអង្គុយចាំអូនបែបនេះយូរប៉ុណ្ណាហើយ?>> មកដល់ភ្លាមរាងតូចចោទសួរដោយសម្លេងស្រទន់មានទឹកដមដាក់ខ្លួនអង្គុយជិតជុងហ្គុក ទាំងរអៀសចិត្តខ្លាចក្រែងនាយចាំយូរព្រោះកំលុងពេលធ្វើដំណើរតាមផ្លូវគឺស្ទះខ្លាំងណាស់។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now