ភាគទី14

955 74 5
                                        

#រវាងពួកយើង

@ព្រឹកថ្ងៃថ្មី

ព្រឹកព្រលឹមស្រាងៗដុកទ័រកម្លោះគេងរមៀលលើគ្រែមិនចង់ក្រោកសោះ តែត្រូវងើបឆ្ងក់ពេលធំក្លិនឈ្ងុយៗចេញពីផ្ទះបាយ ចិញ្ចើមស្មើរស្អាតដូចស្រីគួចចូលគ្នាទាំងចម្ងល់។

" អ្នកណានៅផ្ទះបាយ បើថាជេហុបមិនអាចទេព្រោះគេមិនទាន់មកពីប៊ូសាននៅឡើយឬ មួយជាជុងហ្គុក? " ជីមីនគិតក្នុងចិត្ត បើកភ្នែកធំៗនឹកដល់មនុស្សជាទីស្រលាញ់ស្នាមញញឹមកំហូចរីកឡើងលើថ្ពាល់ជើងស្រលូនទម្លាក់ចុះថ្មមៗដើរលបៗចូលផ្ទះបាយមិនអោយលឺសម្លេងរំខានដល់អ្នកម្ខាងទៀត។

ដូចការគិតពិតមែន ឃើញបែបនេះជីមីនញញឹមសមចិត្តសន្សឹមចូលទៅពញ្ញាក់ខ្នងក្រាស់ដែលកំពុងឆាស្អីមិនដឹងលឺសូរឆែវ...ៗពេញបន្ទប់ បើយាយពីក្លិនវិញឈ្ងុយមិនបាច់ភ្លក់ក៏ដឹងថាឆ្ងាញ់។

<< មិនចាំបាច់លបៗទេ អូនអង្គុយនិងតុអោយស្រួលបួលទៅបន្តិចទៀតឆ្អិនហើយ>> សម្លេងមាំបង្អាក់សកម្មភាពជីមីនអោយស្កុបមួយកន្លែង ទឹកមុខញញឹមអំបាញ់មិញប្រែមួយរំពេចទៅជាពេបអាក់អន់ស្រពោនចិត្តវិញម្តង រួចដើរទៅទម្លាក់ខ្លួនអង្គុយដោយមិនសុខចិត្ត ម្តងណាក៏ដូចគ្នានាយក្រាស់ដឹងមុនរហូត គួរអោយស្អប់។

<< បងចូលមកបានយ៉ាងមិច? ខ្ញុំអត់បានអោយកាតបន្ទប់បងទេ>> ក៏ដូចជីមីននិយាយ នាយគ្មានសោរ គ្មានកាតបន្ទប់គេផងចូលមកបានយ៉ាងមិចនិងបាន?

<< អូនគួរតែស្កេនខួរក្បាលចេញម្តងទៅ ប្រហែលជាមានបញ្ហាខ្លះហើយមើលទៅ >>នាយតបវិញទាំងសោះកក្រោះ គ្មានជាតិមិនផ្អែមល្ហែមដូចម្សិលមិញសោះ ជីមីនមិនតបតែសម្លក់ស្ទើរលានគ្រប់ភ្នែក ។

<< បងចង់ថាអូនវង្វេងមែនទេ?>> រាងតូចច្រលើសច្រលរមុខរាងក្រាស់យ៉ាងច្រឡើម អត់ខ្នាញ់ក្មេងមិនបាននាយទម្លាក់ចានម្ហូបចុះរួចចូលជិតជីមីនដោយមុខស្មើរក្រឡេក្រឡាប់មើលលើក្រោមយ៉ាងប្រហើន

<< អឺ! ជុងហ្គុកអូនឡរលេងទេ កុំខឹងអូនអី អូនសុំទោសបង-បងចេញពីអូនបន្តិចទៅ>>ជីមីនញញឹមមិនសមប្រើកែវកូនឆ្កែសម្លឹងរាងក្រាស់ម៉ក់ៗប្រឹងរុញនាយចេញទាំងថ្ពាល់ក្រហម មិនដឹងថាយ៉ាងមិចនោះទេអោយតែជុងហ្គុកចូលក្បែរដឹងតែអៀនមានអារម្មណ៍ថាភ័យៗចម្លែក ធ្វើជាសង្សារនិងគ្នារាប់ឆ្នាំក៏ពិតមែនតែពួកគេទាំងពីរមិនធ្លាប់ធ្វើអ្វីលើសលួសក្រៅពីអោបនិងថើបនោះទេ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now