ភាគទី12

1K 70 0
                                        


#ស្គាល់អារម្មណ៍មិនច្បាស់

ថ្ងៃថ្មី គ្រប់គ្នាក៏រៀបចំធ្វើដំណើរទៅសេអ៊ូលវិញទឹកមុខម្នាក់ៗស្រស់បស់ជាងម្សិលមិញ តែជេហុបហាក់មិនសូវរីករាយសោះចេះតែដៀងភ្នែកមើលជីមីននិងជុងហ្គុកជារឿយៗ គេដឹងរឿងទំនាក់ទំនងរបស់ពួកគេទាំងពីរហើយ តែមិនអាចនិយាយអ្វីបាន។  ក្នុងឋានះជាមិត្ត គេមិនអាចទៅនិយាយណែនាំអ្វីបានច្រើនទេ ទោះជាមិនពេញចិត្តប៉ុន្តែ ក៏គ្មានសិទ្ធិហាម។

<< ជីមីនទៅដល់សេអ៊ូលពួកយើងមានរឿងនិយាយគ្នា>>ដោយមិនអស់ ចិត្តជេហុបចូលខ្លួនទៅនិយាយជាមួយនិងជីមីនខ្សឹបៗដៀងភ្នែកមើលជុងហ្គុកបន្តិចរួចឡើងឡានដែលឈប់ចតខាងមុខ ។

<<មានអ្វីមែនទេជីមីន?>> ជុងហ្គុកឃើញរាងតូចឈរស្ងៀមទ្រឹងក៏សួរទាំងចម្ងល់ដោយទាញកាយតូចចូលក្នុងរង្វង់ដៃ ។

<<អត់អីទេ តោះពួកយើងចេញទៅទាន់ព្រឹក ថ្ងៃនេះដល់វេនអូនធ្វើការហើយ>>នាយតូចប្រឹងញញឹមបន្លប់ដឹកដៃជុងហ្គុកចូលឡានទាំងមិនស្រលះក្នុងចិត្ត ក្នុងខួរចេះតែរសាប់រសល់ ធ្វើអីមិនត្រូវ ជុងហ្គុកមិនមាត់តែដៀងមើលមើលឡានជេហុបបន្តិចហើយដើរតាមជីមីនដោយមុខស្មើរធេង មិនដឹងថាក្នុងចិត្តនាយកំពុងគីអ្វីឡើយ។

<< ពួកគេត្រូវជាអ្វីនិងគ្នា? ហេតុអីមើលទៅស្និទ្ធស្នាលគ្នាខ្លាំងម្លេះ? >>យ៉ុងហ្គីឈរសម្លឹងពីចម្ងាយដោយក្រសែភ្នែកងឿកឆ្ងល់ គេឆ្ងល់តាំងពីឃើញវត្តមានជុងហ្គុកនៅប៊ូសានដំបូងម្លេះតែរវល់តាមរកថេយ៉ុងពេកមិនបានសួរនាំច្រើន។ ឃើញចឹងក៏រាងអន់ចិត្តដែល

<<អៅ!  យ៉ុងហ្គីហ្យុងមិនទាន់ទៅវិញទេរឺ ?>>សូប៊ីនចេញពីណាក៏មិនដឹងហៅយ៉ុងហ្គីដោយសម្លេងលឺៗកាត់ផ្តាច់អារម្មណ៏ស្មឹងស្មាតរបស់នាយហើយរត់មកជិតនាយធំដើម្បីសួរនាំ តាមសុជីវធម៌ សិស្សប្អូនឃើញសិស្សច្បង។

<< គឺនៅទេ ចាំលីអូមកទទួលវិញចុះ អាល្អិតអែងមិន ទាន់ទៅទេរឺ ?ឃើញជេហុបចូលឡានយូរហើយ!>> នាយតបវិញទាំងដែលដៃកំពុងរុករកអ្វីម្យ៉ាង

<< ថាទៅអាឡូវនេះអែងតែរវល់ជួបភ្ញៀវបន្តិច ហ្យុងទៅជាមួយគ្នាទេ ខ្ញុំឈៀងទៅលេងសិស្សច្បងណាមជូនបន្តិច ព្រោះបែបគ្នាយូរឆ្នាំចង់ទៅលេងម្តង>> សូប៊ីន  ញញឹមតបតាមធម្នតាតែប្រយោគចុងក្រោយនាយអោនទៅជិតត្រចៀកយ៉ុងហ្គីខ្សឹបតិចៗហាក់មិនចង់អោយអ្នកណាលឺស្នាមញញឹមខួចខិលខូចបង្ហាញឡើងជឿជាក់បញ្ជាក់ទៅម្នាក់ទៀតដែលធ្វើមុខភ្ញាក់ផ្អើលចំហរមាត់ធ្លុង ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Hikayelerin yaşadığı yer. Şimdi keşfedin