ភាគទី17

930 59 1
                                        

                  

ពេលយប់ម៉ោងប្រហែលជាប្រាំបីកន្លះជាងទៅហើយនៅក្នុងភូមិគ្រឹះចន ជាភូមិនៃសុភមង្គលគ្រួសារត្រកូលចនដែលទើបនិងផ្លាស់មកនៅកូរ៉េមិនទាន់បានមួយឆ្នាំ អ្វីៗវានៅដូចដើមតែអ្វីដែលផ្លាស់ប្តូរគឺម្ចាស់ផ្ទះ អូទេ គឺមេគ្រួសារក្នុងផ្ទះមួយនេះទៅវិញទេ។

ភ្លើងបំភ្លឺតាំងពីរបងផ្ទះរហូតមកដល់ខាងមុខផ្ទះ ដើមឈើរទាបៗជាមួយនិងផ្ការុក្ខជាតិស្លឹកលំអរធ្វើអោយបរិយាកាសនៅពេលយប់កាន់តែគួរអោយចង់រស់នៅនេះបើមានភ្លើងរាត្រី ចង់ផ្អោបនិងដើមឈើរអង្គុយញ្ញាំអាហារពេលយប់ជាមួយគ្រួសារគិតមើលទៅថារ៉ូមែនទិចនិងមានសុភមង្គលប៉ុណ្ណា។

ប៉ុន្តែវាខុសពីអ្វីដែលពួកយើងបានគិត គឺថាពេលថ្មើរនេះគ្រប់គ្នាក្នុងផ្ទះមិនថានរណាម្នាក់នោះទេគឺគេគ្រប់គ្នាគេងអស់ហើយនៅឡើយតែនារីវ័យកណ្តាលម្នាក់អង្គុយអានសៀវភៅរឿងក្នុងបន្ទប់កូនស្រីបណ្តូលចិត្តដោយមុខញញឹមស្រាលស្រទន់រងចាំស្វាមីមកពីធ្វើការវិញ ។ ខ្ញុំរៀបរ៉ាប់ខុសទៀតហើយគឺមកពីជួបជាមួយនិងសង្សារចាស់ ។តាំងពីពេលដែលជុង ហ្គុកត្រូវគ្នាជាមួយនិងជីមីន នាយមិនដែលគេងនៅផ្ទះ រឺឆ្លៀតពេលនាំកូនស្រីដើរលេងកម្សាន្តដូចពីមុននោះទេ យូរៗទើបនាយមកមើលផ្ទះម្តង រហូតដល់នាងតូចក្នុងរង្វង់ដៃនេះយំសួររកគ្រប់ពេល ចិត្តជាម្តាយឃើញបែបនេះបានត្រឹមតែយំ អាណិតកូនយំលួងលោមនិងកុហកនាងតូចគ្រប់ពេល ។

មិនយូរប៉ុន្មាននាងតូចយ៉ុងអីុនក៏គេងលក់ដោយមានទឹកដាបពេញថ្ពាល់ព្រោះនាងយំនឹកឪពុកដែលបាត់ច្រើនថ្ងៃទម្រាំតែលួងនាងបានគេងយ៉ុងហ្គីននាងហត់មិនស្ទើរនោះទេ ។ ខ្លួនតូចដៃស្តើងអង្អែលក្បាលកូនស្រីថ្មមៗពរពេញដោយក្តីស្រលាញ់ រួចថើបនាងមួយខ្សឺតងើបទៅទាញកំប៉ុងថ្នាំដើម្បីលេបការពារកំអោយអាការះធ្វើទុក្ខបុកម្នេញទៀត ។

<< ទ្រាំបន្តិចទៅយ៉ុងហ្គីន ត្រូវតែទ្រាំ>> នាងអកថ្នាំចូលក្រពះរួចក្តោបបេះដូងដែលកំពុងធ្វើទុក្ខ ដោយសារលើសម៉ោងកំណត់ នាងសម្លឹងមើលអ្វីៗដែលនៅជុំវិញខ្លួនវាសុទ្ធតែហោះ ធីងធាងដូចផែនដីរកក្រឡាប់ម្រាមដៃស្តើងចាប់តុក្បែរនោះដើម្បីទប់លំនឹងខ្លួន ។ មួយរយះចុងក្រោយនេះរោគដ៏សាហាវមួយនោះតាមចងកម្មនាងគ្រប់ពេលគ្រប់វេលា មិនថានាងផឹកថ្នាំប៉ុណ្ណា ជួបគ្រូពេទ្យប៉ុន្មានដងវានៅតែដដែល ...អត់ទេគឺវាធ្ងន់ធ្ងរជាងមុនទៅទៀត ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now