ភាគទី1

2K 127 1
                                        

#គេរៀបការហើយ

ព្រឹកថ្ងៃថ្មី អារម្មណ៍ស្រស់ស្រាយ ម៉ោងជាង8ទៅហើយកម្លោះតូចពីរអ្នកជាមិត្តសិទ្ធស្នាលនិងគ្នាដេកផ្កាប់មុខនឹងតុស្រាមិនព្រមក្រោកទាល់តែសោះ ថ្ងៃរះចុងដូងទៅហើយគ្មានដឹងខ្យល់អីបន្តិច ។ យប់មិញមិនដឹងថាអស់ប៉ុន្មានកេស ប៉ុន្មានកំប៉ុងនោះទេ ដបស្រាជាមួយនិងកំប៉ុងប៊ីយៀររាចពេញកន្លែង ថង់អាហារ ជាមួយនិងចង្កាសាច់ប្រលាក់ពេញការ៉ូ និយាយតាមត្រង់ខ្ញុំឃើញហើយវល់មុខជំនួស ។

រឺុង ...រឺុង ...

សម្លេងទូរស័ព្ទ រោទ៍ពេញបន្ទប់ទទួលភ្ញៀវដាស់អ្នកកំពុងគេងអោយក្រោកទាំងមិនចង់ ដៃស្រលូនសក់កន្ទ្រើងកន្ទ្រើងស្រវារកទូរស័ព្ទមកនិយាយទាំងមិនបើកភ្នែកមើលលេខអោយច្បាស់ ..

<< អាឡូ អ្នកណាខលមកមានការអីមែនទេ!!>>សម្លេងក្រងូរៗ បែបងងុយបន្លឺឡើង

( យ៉ា...ផាកជីមីនពេលណាអែងមកសាលានេះជាថ្ងៃបើកវគ្គសិក្សាថ្មីអាមិត្ត ឆ្គួតឆាប់មកភ្លាម នៅដេកដល់ណាថ្ងៃកម្ពស់ចុងដូងហើយណា៎)

<<ហាស៎ !! អ្ហឹកចាំបន្តិចជេហុប យើងទៅដល់អាឡូវហើយ ប៉ុណ្ណឹងបានហើយ>> គ្រាន់តែលឺអ្នកម្ខាងទៀតតបភ្លាមរាងតូចស្ទុះក្រោកដូចគេទាញ ស្រវេស្រវាចាប់ឆ្វេងស្តាំធ្វើអីមិនត្រូវ មុខភ័យតិចៗហាក់មិនចង់ជឿនិងត្រចៀក ហីយ៉ាចេះភ្លេចទៅកើតនៀក ថ្ងៃចូលរៀនដំបូងផង សប្បាយចិត្តពេកឡើងវង្វេងតែម្តង។

<<ថេយ៉ុងក្រោកឡើង ដល់ម៉ោងទៅរៀនហើយអាមិត្តចង្រៃ ងើបភ្លាម ណែ..ងើប ...មិនងើបមែនទេ ..នេះនែ៎.... * ឌឹប* >> ជីមីនចូលទៅដាស់ថេយ៉ុងកំពុងដេកហៀរទឹកមាត់ញញឹមញញែមដូចយល់សប្តិល្អដល់ហើយដាស់មិនព្រមក្រោកសោះ អស់ជម្រើសរាងតូចក៏ធាក់ទម្លាក់យកតែម្តង បើមិនក្រោកទៀតចប់មិនខាន។

<<អូយ...ហើយវាឆ្គួតស្អីអែងបានជាមកធាក់យើងកំពុងដេកនៀក>> ថេយ៉ុងតបទាំងងុលងក់នៅឡើយ ពុងតែដេកស្រួលមកធាក់គ្នាទម្លាក់អីណា ដាច់អារម្មណ៍អស់។

<< រវល់ដេកនិងទៅ ស្វាងឡើងថ្ងៃចូលរៀនដំបូងផងមកដេកទ្រមក់បែបនេះ ទៅកើតមោះទៅរៀបខ្លួន ជេហុបកំពុងចាំ>> ដើរផងនិយាយផង ប្រញាប់ក៏ប្រញាប់ ខឹងក៏ខឹង នេះសប្បាយភ្លេចខ្លួនមួយថ្ងៃសោះ មានរឿងលំបាកទាល់តែបាន។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now