ភាគទី20

982 54 0
                                        

#គ្រប់យ៉ាងវានិងល្អប្រសើរ


@បួនខែកន្លងផុតទៅ

    ពេលវេលាហាក់ដើរលឿនមែនទែន ព្រិចបើកៗ វាកន្លងទៅបួនខែទៅហើយ  ទ្រនិចនាឡិការដើរមិនសំចៃចិត្តមនុស្សបន្តិចសោះ ។ បួនខែអ្វីៗប្រែប្រួលស្ទើរមិនគួរអោយជឿ ទំនាក់ទំនងប្តីប្រពន្ធត្រកូលចនកាន់តែល្អូកល្អូនប៉ុន្តែទាស់ត្រង់ថា យ៉ុងហ្គីនមានអាការះកាន់តែយាប់យឺនពីមួយថ្ងៃទៅមួយថ្ងៃ នាងត្រូវសម្រាកមន្ទើរពេទ្យ  ជាញឹកញាប់ ដើម្បីតាមដានអាការះដោយមានដុកទ័រផាកជាអ្នកប្រចាំ ជំងឺរបស់នាងត្រូវបានគ្រប់គ្នាដឹងលឺអស់ហើយ អ្នកដែរឈឺចិត្តគ្រាំទ្រូងអាណិតនាងខ្លាំងគឺជាឪពុកម្តាយបង្កើតដែលនៅជប៉ុនចិញ្ចឹមបីបាច់នាងដូចព្រះនាង ឃើញកូនមានទុក្ខស្លាប់រស់បែបនេះគិតថាគាត់សប្បាយចិត្តឬ ?

" ម៉ាក់និងប៉ាសម្រាកសិនចុះ ទុកអោយខ្ញុំនៅកំដរនាង"   នាយសង្ហានាមជាកូនប្រសារនិយាយទាំងតានតឹង គេមិនហ៊ានសម្លឹងមុខលោកលីនិងអ្នកស្រីលីចំនោះទេមានអារម្មណ៍ថារអៀសចិត្តដែលថែទាំកូនស្រីគាត់មិនបានល្អ ប៉ុន្មានថ្ងៃមកនេះគេស្ទើរតែមិនហានដកដង្ហើម ។ អារម្មណ៍ក្រែងចិត្ត រអៀសចិត្តចេះតែបម្តកើតមារាល់ពេលដែលឃើញខ្សែភ្នែកអស់សង្ឃឹមសម្លឹងមកកាន់នាយ ។ ជុងហ្គុកយល់ច្បាស់ថា ចិត្តជាឪពុកម្តាយអាចមិនទាន់ទទួលបានភ្លាមៗ ត្រឹមត្រូវណាស់ដែលគាត់បញ្ចេញកាយវិការសោះអង្គើយដាក់នាយបែបនេះ។

" ចឹងក៏បានម៉ាកទៅវិញហើយណាហ្គីន កុំគិតច្រើនលឺទេកូន"   លោកស្រីលីតបវិញដោយសម្លេងស្រទន់តាមទម្លាប់ គាត់មិនបានខឹងយកទោសពៃអ្វីឡើយ។  រឿងនេះកូនគាត់ជាអ្នកសម្រេចចិត្តដោយខ្លួនអែងបន្ទោសនាយក៏មិនបាន គ្រាន់តែភ្លាមៗទទួលយកមិនបាន ទើបគាត់បង្ហាញអាការះទើសទាល់ហាក់មិនពេញចិត្តអ្វីមួយឡើងមកចំពោះនាយ។

"ចាស៎ ម៉ាក់  កូននាំទុក្ខដល់ម៉ាក់និងប៉ាទៀតហើយ " យ៉ុងហ្គីនពោលដោយសម្លេងខ្សាវៗហាក់គ្មានកម្លាំងរាងកាយនាង ស្គមស្គាំង មុខស្លេកគ្មានជាតិ នាងក្មេងស្រីដែលមានជម្ងឺតាំងពីតូច នាងត្រូវបានម្តាយឪពុកចិញ្ចឹមបីបាច់ដូចជាព្រះនាងព្រោះថានាងខុសពីក្មេងទូទៅជារៀងរាល់ឆ្នាំនាងតែងតែទៅពេទ្យជានិច្ចដើម្បីតាមដានជម្ងឺរហូតដល់អាយុប៉ុណ្ណេះហើយក៏នៅតែមិនអស់ជម្ងឺទៀត ។ មិនជាថ្វីទេសម្រាប់នាងៗអាចសម្របខ្លួននឹងរឿងទាំងអស់នេះទៅហើយ ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now