#កន្លែងចាស់
យប់យន់ស្ងប់ស្ងាត់ តាមមាត់ទន្លេមិនសូវមានមនុស្សនោះទេ រាងតូចកាន់អាវវែងក្រៅដើរមើលផ្ទៃទឹកជារឿយៗ ទឹកមុខស្រពាប់ស្រពោន គ្មានស្នាមញញឹមដូចរាល់ដងពេលនៅជាមួយនិងអ្នកផ្សេងទៀត កាន់តែគិត កាន់តែស្មុគ្រស្មាញ់ បើអាចគេសុំទៅធ្វើជាក្មេងប្រុសម្នាក់ ដែលមិនចាំបាច់ធំធាត់ រស់នៅជាមួយនិងភាពសប្បាយរីករាយគ្មានក្តីទុក្ខដូចពេលនេះ ។
បើថាទៅលឿនណាស់ ក្មេងប្រុសវ័យ19ឆ្នាំម្នាក់ធំពេញរូបពេញរាងក្លាយជាបុរសវ័យកណ្តាល បាត់ទៅហើយហិក...តែមិនទាន់មានគូរស្រករ អើយ! ខ្ញុំថាបន្តិចទៀតអាចនិងក្លាយជាបុរសវ័យចំណាស់បេះដូងដែកមិនខាន ហិក! គិតចង់តែសើចទេ ។
ដើរៗគិតតែពីរដើរ ចេញពីធ្វើការបើមិនទៅផ្ទះគឺមកទីនេះ វាជាកន្លែងដែលខ្ញុំនិងគេជួបគ្នា ផ្តើមស្នេហ៍ជាមួយគ្នា ហើយក៏បែកគ្នា ។ ខ្ញុំតែងតែសួរខ្លួនឯងជារឿយៗថា មកទីនេះធ្វើអ្វី? ដើម្បីអី? ប៉ុន្តែនៅតែរកចម្លើយមិនឃើញ ដឹងត្រឹមថា នៅពេលដែលមកទីនេះ អារម្មណ៍ដែលធុញថប់តប់ប្រមល់ ទាំងប៉ុន្មានក៏រសាយបាត់តាមទឹក តាមខ្យល់ដែលបក់ផើយផាត់។
<< សួស្តី ជីមីន!>> កំពុងអន្លង់អន្លោចនឹងការគិតជីមីន ឮសម្លេងហៅឈ្មោះខ្លួន ល្ហៀកៗបែបមិនច្បាស់ ក៏ប្រញាប់ បែរទៅមើល សម្លេងនេះស្រដៀងណាស់ ស្រដៀងនឹងនរណាម្នាក់ដែលខ្លួនកំពុងនឹងដល់ ហើយវាប្រាកដណាស់ថាជាគេ ។
<< អរ! បាទសួស្តីជុងហ្គុក >>ជីមីនតបវិញទាំងរដាក់រដុប មិនដឹងថាត្រូវរៀបរឹកបែបណានោះទេ ខានជួបគ្នាយូរហើយពេលជួបគ្នាបែរជាមិនហានប្រឈមមុខជាមួយគេទៅវិញ ។ គួរឲចង់សើចណាស់ ស្ថានភាពបែបនេះក្រៅពីពាក្យថាសួស្តី ខ្ញុំអាចនិយាយអ្វីបានទៀតទៅ?
<< ជីមីន សុខសប្បាយទេ ?>> ជុងហ្គុកចូលទៅជិតជីមីនដោយសួរឡើងធម្នតាសម្លឹងមើលផ្ទៃទឹក ទីនេះផ្លាស់ប្តូរច្រើនណាស់ តែទោះផ្លាស់ប្តូរមែនក៏គេនៅតែចាំ ព្រោះជាកន្លែងចាស់ កន្លែងប្រចាំដែលគេពីរអ្នកឧស្សាហ៍មក។ ផ្ទៃមុខមាំ ងាកសម្លឹងមើលកូនមុខម៉ូឈឹកដែលហើមៗ ខ្យូតនោះ ទាំងកែវភ្នែកស្រទន់មានមន្តស្នេហ៍ដែលមិនធ្លាប់បញ្ចេញទាល់តែសោះទៅកាន់អ្នកជាប្រពន្ធ។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)