ភាគទី25

1K 62 1
                                        

#រៀបការនឹងបងណា

        មេឃភ្លៀងរួចមេឃនិងស្រលះ មានឥន្ធនូដ៏ស្រស់ស្អាតរះលើមេឃ ត្រូវណាស់បើធៀបមកនឹងជីវីតមនុស្សវិញបន្ទាប់ពីឆ្លងកាត់រឿងអាក្រក់ៗពួកគេក៏ត្រឡប់មកជាល្អជានានិងគ្នាវិញមិនខាន ។ 
កន្លងទៅប៉ុន្មានឆ្នាំ ប៉ុន្មានខែ ក្តីស្រលាញ់ចំពោះមនុស្សម្នាក់វាមិនដែលថមថយឡើយសម្រាប់ថេយ៉ុង គេតែងតែបន្តការពារ មើលថែយ៉ុនហ្គីដោយប្រយោល ហើយពេលនេះជាពេលដែលគេភ័យខ្លាចថានាយនិងមិនត្រឡប់បកក្រោយ គេខុសខ្លាំងណាស់ដែលដាក់លក្ខខណ្ឌឆ្គួតឡប់ទាំងអស់នោះឡើងមក វាប្រៀបដូចជាគេបានដេញនាយអោយទៅឆ្ងាយមិនអោយត្រឡប់ យ៉ាងចឹង ។ ប៉ុន្តែថ្ងៃនេះគេមិនព្រមដាច់ខាតទោះបីជាត្រូវខាតបង់អ្វី ត្រូវយំអស់ច្រើនប៉ុណ្ណាគេគ្មានថ្ងៃប្រលែងប្រុសម្នាក់នេះជាលើកទីពីរនោះទេ។

" បើខ្ញុំដឹងខ្លួនហើយបងចាកចេញពីខ្ញុំម្តងទៀតខ្ញុំនិងមិនអត់ទោសអោយបងជាដាច់ខាត " បំពង់ករតូចបន្លឺសម្តីឡើងដោយរឹងកម្រឹសក្តាប់ដៃក្រាស់ជាប់ គេដឹងខ្លួនយូរហើយគ្រាន់តែសំងំៗប៉ុណ្ណោះព្រោះមិនទាន់មានកម្លាំងពេញលេញណាមួយមិនដឹងត្រូវប្រឈមមុខបែបណាជាមួយនាយប៉ុន្តែពេលនាយនៅថែមើលដិតដល់បែបនេះគេមិនដាច់ចិត្តធ្វើពុតយូរនោះទេ។

" ថេយ៌ អូនដឹងខ្លួនហើយឃ្លានទេ? មានឈឺត្រង់ណារឺអត់?" យ៉ុងហ្គីហាក់សប្បាយចិត្តជាខ្លាំង ក្រោកឈរស្ទាប់ស្ទង់ថេយ៉ុងដោយព្រួយបារម្ភសួរមិនដាក់សំណួរ គេមិនបានចាប់អារម្មណ៍និងពាក្យថេយ៏និយាយអំបាញ់មិញនោះទេអាឡាយតែអរពេក។

"ខ្ញុំមិនអីទេ "

" បើបែបនេះល្អណាស់ បងទៅរកអីមកអោយញ្ញាំមិនស្រួលត្រង់ណាប្រាប់មកណា "

"ហឹុម ...!" មិនហាមឃាត់ថេយ៉ុងប្រលែងដៃអោយនាយចេញទៅទាំងហត់នឿយ គេមិនសូវមានកម្លាំងបើទោះបីជាមានជាតិសារ៉ូមក្នុងខ្លួនក៏ដោយ  គេមានតែបន្តនៅស្ងៀមៗអោយអ្នកម្លោះសោះក្រោះម្នាក់នេះមើលថែសិន បើពឹងមិត្តទាំងពីរច្បាស់ណាស់ថាពួកគេនិងរកលេសមិនខានដូច្នេះមានតែទ្រាំសិនទៅ ។ទឹកមុខសោះកក្រោះកែវភ្នែកភ្លឺស្រអាប់ទម្លាក់ចុះសម្លឹងមើលម្រាមដៃខ្លួនអែង គេអង្អែលវាថើរៗរួចញោចញញឹម។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now