ភាគទី2

1.8K 102 4
                                        

 # ជួបសារជាថ្មី

       ប្រាំឆ្នាំកន្លងទៅ

          ប្រាំឆ្នាំហើយ ពេលវេលាពិតដើរលឿនខ្លាំងណាស់ ព្រិចបើកៗជីមីនក៏ក្លាយទៅដុកទ័រល្បីឈ្មោះមួយរូប ។     ចំណែកថេយ៉ុងក៏ក្លាយជា អគ្គនាយកក្រុមហ៊ុនKiMMiN GROUPដ៏ល្បីល្បាញ ។                ជេហុបវិញ ក៏ធ្វើជា ម្ចាស់ហាងអាហារដ៏ល្បីឈ្មោះនៅក្នុងទីក្រុងនិងមាននាមជាភរិយារបស់ឆយ សូប៊ីន  សីអីុអូវ័យក្មេងមានសមត្ថភាពមហាសាល  យ៉ា...ពួកគេជោគជ័យដល់ថ្នាក់នេះឬ?

       ពិតណាស់ ប្រាំឆ្នាំមកនេះពួកគេខិតខំប្រឹងប្រែងរៀនសូត្រណាស់ បង្កើតសមត្ថភាពរៀងៗខ្លួនជាពិសេស ។    ទំនាក់ទំនងពួកគេនៅតែស្អិតរមួតនិងគ្នាដដែល អាចថាកាន់តែស្និទ្ធស្នាលជាងមុនទៅទៀត។    ទោះរវល់ មិនសូវមានពេលអោយគ្នា កំដរគ្នាដូចមុនតែពួកគេនៅតែព្យាយាម ណាត់គ្នានិយាយរឿងក្នុងចិត្តដូចធម្នតា ។

      ក្រលេកមកមើល រាងតូចគ្រោងឈុតសរ ដើរបន្តើរពាក់ស្រោមដៃបន្តើរ ដំណើរលឿនៗព្យាយាមទៅអោយទាន់អ្នកជម្ងឺដែលអូសចូលបន្ទប់សង្គ្រោះមិញនេះ ដោយមានជំនួយការរៀបរ៉ាប់ពីអាការះអ្នកជម្ងឺប្រាប់ផងដែរ។

         << ដុកទ័រអ្នកជម្ងឺ ឡើងសម្ពោធឈាម ប្រកាច់ឡើងសរសៃខៀវ ដល់ថ្នាក់ចេញឈាមតាមសរីរាង្គទាំង12  តាមការសាកសួរពីគ្រួសារមិញនេះ គឺប្រតិកម្មនិងថ្នាំចាស៎>>

             << ហឹម..រៀបចំឧបករណ៍សង្គ្រោះទៅ ខ្ញុំមើលអាការះគេបន្តិចសិន ឆាប់ឡើង>>   ស្តាប់តាមការបកស្រាយហើយជីមីនពិនិត្យមើលអ្នកជម្ងឺបន្តិចហើយចាប់ផ្តើមជួយសង្គោះ យ៉ាងយកចិត្តទុកដាក់ ទោះបទពិសោធន៍ការវះកាត់តិច ប៉ុន្តែជីមីនមិនដែលភ្លាត់ស្នៀតម្តងណាឡើយ។ ការជួយសង្គ្រោះជីវិតមនុស្ស ជារឿងដែលជីមីនយកចិត្តទុកដាក់ខ្ពស់បំផុត មិនថាជាឋានះអ្វី មកពីណា ជាអ្នកណា ឲតែមកក្្នុងដៃរបស់គេ គឺមានតែពាក្យមួយគត់ គឺ ខ្ញុំព្យាយាមការពារជីវិតរបស់គាត់។

              រយះពេលសង្គ្រោះ បីម៉ោងកន្លះបាន
បញ្ចាប់ ជីមីនញញឹមទៅកាន់ក្រុមគ្រូពេទ្យហើយដើរចេញទុកអោយគ្រូពេទ្យប៉ុន្មានអ្នកទៀតរៀបចំបញ្ចូនទៅបន្ទប់ធម្មតាវិញ។។    ដំណើរយឺតៗ ចេញមកជាមួយនិងទឹកមុខញញឹមពព្រាយទាក់ទាញអោយធ្លាក់អន្លង់ស្នេហ៏ បញ្ចេញទៅកាន់សាច់ញាតិអ្នកជម្ងឺខាងក្រៅមិញនេះ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now