ភាគទី18

961 57 3
                                        

     #ក្តីសុខ

  @ថ្ងៃថ្មី ម៉ោង8:14នាទី

តុក ...តុក...

ទ្វារបើក ដោយដៃស្រលូន បង្ហាញអោយឃើញគ្រូពេទ្យវ័យកណ្តាលកំពុងឆ្ងោកមុខនិងឯកសារអ្នកជម្ងឺដោយមិនចាប់អារម្មណ៏និងភ្ញៀវដែរអញ្ជើញចូលសោះ បានជាធ្វើការហើយក៏ធ្វើពិតមែនធ្វើមិនខ្ចីងើបមុខតែម្តង។

" អីយ៉ា  ដុកទ័រផាកមិនចាប់អារម្មណ៏និងភ្ញៀវបន្តិចទេរឺ ?"   ជេហុបពោលលេងសើចបែបមែនទែនធ្វើអោយកម្លោះតូចងើបមុខញញឹមមិនសម ពេលឃើញវត្តមានមិត្តនៅចំពោះមុខ  ។

" សុំទោសគឺយើងមិនលឺសម្លេងនោះទេព្រោះដាក់កាស់ ហើយមកដល់សេអ៊ូលពីពេលណាមិច ក៏មិនប្រាប់យើងផង " មាត់និយាយផងដកកាស់ដែលស្តាប់ចេញផង គេទម្លាប់ខ្លួនដាក់កាសស្តាប់ចម្រៀងពេលពិនិត្យឯកសារអ្នកជម្ងឺកែរមិនឡើងនោះទេ ដូច្នេះហើយទើបគេមិនដឹងពីវត្តមានរបស់មិត្តចូលមក ។

" គឺមកដល់ម្សិលមិញនេះអែង ហើយក៏មកជាមួយនិងក្មេងបង្កររឿងទៀតផង " មាត់និយាយអង្គុយដៀមដាមដល់កម្លោះតូចមុខមិនស្រស់ឈរខាងក្រោយ ជីមីនសន្សឹមភ្នែកតាមជេហុបក៏ឃើញថេយ៉ុងពាក់មុខយក្សសម្លក់គេយកស្លាប់រស់ ។ ហៃយ៉ា...កើតអីចេះបានជាកាចឆ្នាស់ខុសធម្មតា!!

" ហាសហា៎...ថេយ៉ុងនេះជាអែងពិតទេមើលចុះយើងនេះភ័យស្ទើរស្លាប់មានបញ្ហាអីរឺអត់ចាំយើងពិនិត្យអោយ"  មិនខ្លាចតែផ្គើនថែម ជីមីននេះណាមាត់ខុសចិត្តគេសប្បាយចិត្តសឹងអីឃើញមិត្តឈរពីមុខគ្មានរបួស តែបានជាឃើញភ្ញៀវមុខមិនស្រស់ហៃញោះបន្ថែមតែម្តងទៅដើម្បីអោយសប្បាយចិត្តទាំងអស់គ្នា ទោះជាយ៉ាងណាមិត្តភាពពួកគេមិនដែលរំគោះរំគឺស្រាប់ហើយ។

"មិនលេងសើចទេ យើងស្អប់អែងខ្លាំងណាស់ជីមីន ស្អប់ដែលអែងអត្មានិយម"

" ស្អប់ចុះយើងមិនបានហាម សុំត្រឹម
អែងនិយាយជាមួយយើងធម្មតាបានហើយ"

" និយាយស្អីស្តាប់មិនបានទេពីរអ្នក
នៀក ...យើងណាត់ពួកអែងជួបគ្នាមិនមែនមកឈ្លោះគ្នាទេ !!"ជេហុបនិយាយកាត់ជីមីននិងថេយ៌ដោយអារម្មណ៏មិនល្អ គេមិនយល់ពីទង្វើរនិងពាក្យពួកគេទេវាមានអារម្មណ៍ថាប្រឆាំងគ្នាដៀមដាមគ្នាយ៉ាងមិចមិនដឹង ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now