ភាគទី7

1.3K 88 1
                                        

  #ពួកយើងទាក់ទងគ្នាម្តងទៀតទៅ

<<ខ្ញុំស្រលាញ់អ្នក ! >>   វាជាប្រយោគដែលជីមីនគិតក្នុងចិត្ត គេចង់និយាយចេញមកខាងក្រៅណាស់ ប៉ុន្តែទោះជានិយាយហើយពួកគេក៏មិនអាចវិលទៅរកសភាពដើមវិញបានដែល ព្រោះតែ...!

<< ពួកយើងដើរលើសបន្ទាប់ហើយ ជុងហ្គុក ខ្ញុំសុំទោសដែលហាមអារម្មណ៏ខ្លួនអែងមិនបាន >>   រាងតូចដកកាយអោយឃ្លាតពីរាងក្រាស់ ហើយនិយាយលឺៗតាមអ្វីដែលអាចធ្វើបាន ទឹកភ្នែកលាយជាមួយនិងទឹកភ្លៀងហូរច្រោះចូលដី លាក់បាំងមិនអោយអ្នកម្ខាងទៀតឃើញ ។ ប៉ុន្តែការពិតនៅតែជាការពិត ទោះបីជាមិនអាចឃើញដំណក់ទឹកភ្នែកតែក្រសែភ្នែកដែលរងនូវដំណក់ទឹកមិនអាចបិទបាំងខ្សែភ្នែកនាយធំបានឡើយ។

<< អ្ងឹម !>>   ជុងហ្គុកមិនតប តែក្រសោបថើបរាងតូចម្តងទៀត តែមិនមែនផ្អែមល្ហែមវាថើបបែបកំហឹង នាយខាំបបូរមាត់ខាងក្រោមជីមីនឈាមច្រាលពេញមាត់ ខាំបឺតអណ្តាតរាងតូចចេញក្រៅហើយដកចេញមកវិញទាយកាយតូចយកមកអោបយ៉ាងណែន ។

ជីមីនមិនប្រកាន់ខឹង នោះទេគេអាចដឹងថាជុងហ្គុកឈឺចាប់ មិនខុសពីខ្លួនប៉ុន្មានដែល នេះហើយជាអារម្មណ៍មួយឆាវរបស់យុវវ័យដែលធ្វើអោយពួកគេស្តាយក្រោយរៀនខ្លួន ។

រាងតូចអោបជុងហ្គុកជាប់ ភ្លៀងធ្លាក់កាន់តែខ្លាំង តែរាងតូចនៅតែអាចស្តាប់លឺដឹងពីចង្វាក់បេះដូងជុងហ្គុក កំពុងតែលោតសម្លេងសឹកងឹករបស់រាងក្រាស់កំពុងតែយំ ។ ត្រូវហើយពួកគេយំ ពួកគេនៅស្រលាញ់គ្នា នៅត្រូវការគ្នា  អាចទេបើពួកគេវិញត្រឡប់ក្រោយ?

ជីមីននិយាយ

ខ្ញុំទទួលស្គាល់ថា ខ្ញុំនៅស្រលាញ់ជុងហ្គុក ហើយស្រលាញ់ខ្លាំងជាមុនទៀតផង កន្លងទៅច្រើនឆ្នាំខ្ញុំនៅតែមានអារម្មណ៍នឹកគិត ហួសហែងគេដដែល ត្រូវហើយខ្ញុំមិនអាចហាមចិត្តរបស់ខ្លួនអែងបាននោះទេ បេះដូងខ្ញុំលោតញាប់ ពេលគេនៅក្បែរ វាកន្ទ្រាក់ស្ទើរចេញមកក្រៅចាប់ទាញម្ចាស់វាពីមុនមកមើលថែវាម្តងទៀត តែវាមិនអាចនោះទេ គេមានប្រពន្ធ មានកូនហើយ ពួកយើងក៏បានបញ្ចប់ទំនាក់ទំនងជាមួយគ្នាដែរ ខ្ញុំនិងគេមិនអាចដូចដើមឡើយ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now