ភាគទី6

1.4K 90 1
                                        

#ខ្ញុំស្រលាញ់អ្នក


      គេតែងនិយាយថានៅពេលមេឃខ្មៅអួលអាប់ មានខ្យល់ធ្លាក់ បន្តិចទៀតនិងមានភ្លៀងធ្លាក់ខ្លាំង ស្ងានភាពអាកាសធាតុនៅល្ងាចនេះក៏ដូចគ្នា ម៉ោងទើបតែប្រាំមួយជាងប្រែជាងងឹតដូចម៉ោងប្រាំបីយប់ ខ្យល់បក់ខ្លាំងៗ កកររកភ្លៀង គ្រប់គ្នាទៅផ្ទះសម្បែងដើម្បីជុំគ្រួសារ រៀងៗខ្លួន លើកលែងតែកម្លោះពេទ្យវ័យក្មេងដើរសំកុកម្នាក់អែងនៅសួនច្បារ។

ជំហានជើងដើរយឺតៗ សន្សឹមៗ រាដៃប៉ះខ្យល់ដែលបក់ សក់រំភើយតាមខ្យល់ គេដើរលំហែកាយក្រោមមេឃខ្មៅខ្មួលខ្មាញ់រកភ្លៀង ធ្វើជាពេទ្យគឺហត់នឿយណាស់ ត្រូវការពេលវេលាច្រើនដើម្បីធ្វើអោយខ្លួនអែងរីករាយគ្មានសម្ពោធពេលព្យាបាលមនុស្ស ពិសេសនៅពេលលើកដៃកាន់កាំបិតសង្គ្រោះមនុស្សក្នុងបន្ទប់ICU។

  ក្រោយចេញពីហាងអាហារជេហុបភ្លាម ជីមីនក៏សម្តៅមកសួនកម្សាន្តភ្លាម គេចូលចិត្តដើរតាមមាត់ទន្លេនិងសួនច្បារសារធារណៈណាស់ បានសម្លឹង  មើលក្មេងៗរត់លេង ចាស់ៗហាត់ប្រាណ គ្រួសារញ្ញាំអាហារ គូរសង្សារសាងសងគ្នាអីបែបនិង វាសប្បាយចិត្ត ។

ឈូ...ឈូ...

ភ្លៀងធ្លាក់ចុះមកត្រឹមមួយពព្រឹចភ្នែក ជីមីនរត់តម្រង់ចូលតូបកាហ្វេមួយកន្លែងដើម្បីជ្រកអ្នកផ្សេងៗទៀតក៏ដូចគ្នា ភ្លៀងធ្លាក់ខ្លាំងណាស់នៅខាងក្រៅ ខ្យល់បក់ក៏ខ្លាំង រាងតូចបាំងដៃការពាររបស់មិនអោយសើម នៅមុខហាងកាហ្វេដែលគេបិទចោល។

យ៉ា...នេះគិតខុសរឺត្រូវដែលចេញដើរលេងពេលមេឃរកភ្លៀងបែបនេះ។

ចំហាយទឹកសាច់ប៉ះកម្លោះវ័យស្តើង សើមអាវខាងមុខខ្ទេចអស់ មេឃចង្អុលភ្លៀងធ្លាក់ហាក់ខឹងសម្បោរនិងនរណាជាខ្លាំង ។

ភ្លាប់ៗ ផាំង ....

ផ្គរលាន់លឺយ៉ាងគ្រលួច សម្លេងទឹកភ្លៀងបោកផ្ទប់និងដំបូងហាងលឺសូរខ្លាំងៗ រាងតូចឈរបាំងដៃគេចចំហាយទឹកដែលសាចប៉ះ ក្រោមសំយ៉ាកម្នាក់អែងទាំងទឹកមុខញញឹមពង្រាយលាដដៃលេងទឹកភ្លៀង។

បើបានលេងមិនដឹងថាអារម្មណ៏ស្រស់ស្រាយយ៉ាងណានោះទេ ?

<< នេះជីមីនហេតុអីមកឈរត្រង់នេះម្នាក់អែងទៅវិញ មើលចុះសើមអស់ហើយ>>ជុងហ្គុករត់តម្រង់មករកជីមីនដោយមានឆ័ត្រមកជាមួយ ហៅរាងតូចដោយបារម្ភ គេជិះឡានកាត់ម្តុំនេះក៏ឃើញឡានជីមីនឈប់ចតខាងមុខ ទើបចុះមករក ណាមួយបារម្ភខ្លាចថាមានគ្រោះថ្នាក់ភ្លៀងធ្លាក់ខ្លាំងបែបនេះ បើមានបញ្ហាហៅអ្នកណាក៏មិនលឺដែរ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now