ភាគទី26

993 49 0
                                        

#រៀបការនឹងបងណា

ពេលវេលាដែលទន្ទឹងរងចាំបានក៏មកដល់ ទម្រាំតែពួកគេទាំងពីរសម្រេចចិត្តកាន់ដៃគ្នាចូលរោងការវាមិនមែនជាការងាយស្រួលឡើយក្នុងកំឡុងពេលមួយឆ្នាំមកនេះ។ ទោះបីជាស្នេហាពួកគេត្រូវរ៉ូវគ្នាក៏ពិតមែនតែមិនមែនមានន័យថាគ្មានឧបសគ្គឯណា ពាក្យថាបងប្អូននេះវានៅតែជារបាំងឃាំងពួកគេ ទាំងពីរជាប់ស្ទើរតែរើរមិនរួច តែក្តីស្រលាញ់ដែលពួកគេមានអោយគ្នាវាធំធេងលះបង់អោយគ្នារហូតដល់ លោកគីមមិនអាចឈរមើលទឹកភ្នែកកូនប្រុសបានទើបលោកអនុញ្ញាត ហើយថែមទាំងពង្រឹងសម្ព័ន្ធភាពពួកគេទាំងពីរទៀតផង។ មង្គលការនេះមិនមែនផ្តួចផ្តើមពីពួកគេទាំងពីរនោះទេតែជំនួសអោយលោកគីមនិងលោកមីនទៅវិញទេ ដែលជាអ្នករៀបចំ។

ពីធីមង្គលការរៀបចំឡើងនៅមាត់សមុទ្រព្រោះវាជាការចង់បានរបស់ថេយ៉ុង ការរៀបចំបែបសាមញ្ញជាលក្ខណះគ្រួសារតែថាវាដូចជាចម្លែកបន្តិច ព្រោះភ្ញៀវដែលចូលរួមសុទ្ធតែជាអ្នកមានអំណាចមានកេរ្តិ៏ឈ្មោះ វាមិនដូចជាពិធីដែលធ្វើជាលក្ខណះគ្រួសារនោះទេ។ អ្នកដែលចូលរួមមិនបានរើសអើងអ្វីឡើយតែមានត្រេកអរ បើថាទៅសង្គមសព្វថ្ងៃគេចិត្តទទួលយកអស់ទៅហើយ នៅឡើយតែមនុស្សចិត្តចង្អៀតមិនព្រមក្រឡេកមើលពិភពលោកអោយសព្វប៉ុណ្ណោះ ។

"ជេហុប ក្រែងថាមង្គលការនេះរៀបចំជាលក្ខណៈគ្រួសារហេដ៎ ហេតុអី ភ្ញៀវច្រើនម្លេះ?" ដោយហេតុថាឆ្ងល់ជីមីនស្តីឡើងដោយអើតមើលទៅខាងក្រៅកន្លែងដែលរៀបចំពិធី មនុស្សអ៊ូអររំពងពេញរោង ចេះមកកុហកថាធ្វើតូចតាចទៅកើត។

"យើងអត់ដឹងទេ ប្រហែលជាប៉ាថេយ៉ុងអញ្ជើញមកហើយ" ជេហុបក្រវីក្បាលមិនដឹងរឿងធ្វើមុខឡេឡឺមិនដឹងខ្យល់អ្វី រួចងាកទៅមើលមុខកូនកម្លោះតូចដែលញញឹមពព្រឹមសម្លឹងកញ្ចាក់។

" គ្មានអ្វីឡើយជីមីន ប៉ារបស់យើងគាត់ជាអ្នករៀបចំទេ" ថេហ្យុងតប ទាំងញញឹមចាប់ដៃមិត្តមកអង្អែលតិចៗ ។

"ហឺយ! មិនយល់ទេមង្គលការរបស់
អែងនេះវាចម្លែកមែនហើយ មើលចុះសម្លៀកបំពាក់របស់អែងមិនសមជាអ្នករៀបការអីបន្តិចខុសពីយើងអ្នកចូលរួមសោះស្លៀកដូចកូនកម្លោះរៀបការថ្ងៃនេះចឹង" វាមិនខុសទេ ថេយ៉ុងស្លៀកពាក់ធម្មតាខោជើងខ្លីអាវសរមានផ្កាបូរពាក់ពីលើធម្មតាប៉ុណ្ណោះ ប៉ុន្តែគេវិញស្លៀតឈុតសរដូចត្រៀមឡើងពិធី ខោអាវមួយឈុតនេះគឺរៀបចំដោយជុងហ្គុក នេះអែង ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now