#បដិសេដ
ភ្នែកស្រទន់មន្តស្នេហ៍សម្លឹងខ្ពស់ទៅឆ្ងាយ រាងតូចចង្កេះអង្ក្រងអោបដៃផ្តេកខ្លួននិងអង្រឹងដកដង្ហើមធំយូរៗម្តង ។ ក្នុងចិត្តនឹកគិតរឿងទៅមុខថាគួរត្រូវធ្វើបែបណាលើ ជតាកម្មជីវិតរបស់គេបន្ត ។
តាំងពីតូចដល់ធំថេយ៉ុងធ្លាប់តែរស់សុខស្រួល គ្មានការលំបាកមិនស្គាល់ស្នេហា រឹត ទាំងមិនធ្លាប់ឈឺចាប់។ តែចាប់តាំងពីបានជួបជាមួយនិងយ៉ុងហ្គី រាងតូចម្នាក់នេះស្គាល់គ្រប់យ៉ាង អារម្មណ៍ មនោសញ្ចេតនា ក្តីឈឺចាប់ ស្រលាញ់គេតែម្ខាងវាពិបាកណាស់ ប៉ុន្តែខ្លួនគេមិនអាចហាមឃាត់បេះដូងមិនអោយពេញចិត្តរាងក្រាស់បានឡើយ។កាន់តែជួបកាន់តែស្រលាញ់ កាន់តែហាមបេះដូងកាន់តែត្រូវការ ទោះមិនធ្លាប់ទទួលបានពាក្យផ្អែមល្ហែមកាយវិការយកចិត្តទុកដាក់បានច្រើនតែដុំសាច់តូចមួយដុំនេះវាលោតវាត្រូវការនិងស្រលាញយ៉ុងហ្គីលើសដើម នេះវាមិនមែនជាលើកទីមួយទេដែលថេយ៉ុងកំពុងកាត់ចិត្តវាអាចជាលើកទីមួយរយ មួយពាន់ មួយមឺុងតែមិនដែលទទួលបានលទ្ធផលម្តងណាសោះឡើយ។
@ត្រឡប់ទៅម្សិលមិញ
<< សុំទោសបងមិនគួរធ្វើបែបនិងទេ កុំខឹងបងអីបំភ្លេចវាចោលទៅ>>យ៉ុងហ្គីនិយាយរាបស្មើរដកខ្លួនចេញពីថេយ៉ុងរាងឆ្ងាយបន្តិចរក្សាគម្លាតបានយ៉ាងល្អធ្វើអោយរាងតូចស្រងាកចិត្តជាខ្លាំង ។ ក្រែងនាយជាអ្នកចាប់ផ្តើមមិនចឹង?
<< ពួកយើងអត់បានធ្វើអី្វខុសទេបងប្រុសសុំទោសធ្វើអី?>> រាងតូចតបដោយសម្លេងអួលៗឆ្ងោកមុខចុះក្រោម គេចពីក្រសែភ្នែកយ៉ុងហ្គីដែលសម្លឹងមើលមកខ្លួន ក៏ត្រូវពួកគេមិនបានធ្វើអ្វីខុសនោះទេ ហេតុអីត្រូវសុំទោស?
<< បងសុំទោសដែលធ្វេសប្រហែសធ្វើអោយថេយ៉ុងមានរឿងបែបនេះ កើតឡើងបើសិនជាថេយ៏មានរឿងអ្វីកើតឡើងបងមិនអត់អោនអោយខ្លួនអែងឡើយ>> ថេយ៉ុងស្តាប់ចប់ទឹកភ្នែកមួយដំណក់ស្រក់ចុះយ៉ាងរហ័សដៃស្រលូនលើកវាសវាចេញឡើងស្អាតមិនអោយអ្នកខាងមុខឃើញទាន់ហើយងើយមុខសម្លឹងយ៉ុងហ្គីទាំងក្រហមចុងច្រមុះឈួលអួលដល់បំពងករ
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)