ភាគទី10

1.1K 66 0
                                        

#នាងដឹងរឿងហើយ

     @ម៉ោង9 :46នាទី

នាឡិការដើរតឹកៗនៅជញ្ជាំងម្ខាង រាងកាយពីរកំពុងគេងអោបគ្នាហាក់មិនខ្វល់ខ្វាយរឿងអ្វីសោះ ។ត្របកភ្នែកងរក្រាស់ខ្មៅក្រឹបដូចស្រីក្រមុំបើកឡើងសម្លឹងមុខមនុស្សជាទីស្រលាញ់ដែលត្រូវគ្នាថ្មីៗ ស្នាមញញឹមស្រស់បង្ហាញឡើងទោះមិនខ្លាំងតែជាស្នាមញញឹមមួយដែលស្អាត ច្រមុះខិលខូចរំកិលថើបលើថ្ពាល់ក្រាស់សរលោងគ្មានស្នាមមួយខ្សឺត យកចុចច្រមុះញីដាស់អ្នកម្ខាងទៀតរំខានអោយភ្ញាក់។

<< សឺត ៗៗក្រោកឡើងប្រុសល្មោមគេងថ្ងៃត្រង់ហើយពួកយើងត្រូវតាមរកថេយ៉ុងទៀតណា>> ជីមីនហារស្តីឡើងដោយដាស់អ្នកម្លោះដែលងងុយ

<<ហ្អឹម!ក្រោកហើយៗអូនងូតទឹកមុនទៅបងមុជក្រោយ>>នាយតបទាំងបិទភ្នែកក្រោកអង្គុយ ជីមីនមិនតបតែទាញកន្សែងចូលបន្ទប់ទឹកបាត់។

ជុងហ្គុកក្រោកទៅទាញទឹកដោះគោចាក់
ដាក់កែរ និងកម្តៅនំប័ុងលាយប័រតិចៗដាក់អោយសំណព្វចិត្តដូចសព្វដង អាក៎ ខុសហើយគឺដូចពីមុន ដោយមិនភ្លេចបន្ថែមពងជាមួយនិងបន្លែធម្មជាតិក្នុងទូរទឹកកក ព្រោះនាយដឹងថាជីមីនស្រលាញ់រាងថែសុខភាពណាស់។

ក្រោក !!

មិនប៉ុន្មាននាទី ជីមីនចេញមកវិញដោយស្លៀកខោអាវរួចជាស្រាច់ ដើរចូលមកអោបចង្កេះសង្សារPrivateដាក់ក្បាលលើស្មានាយ ។រាងក្រាស់ញញឹមហើយបង្វែរខ្លួនមកថើបសំណព្វចិត្តមួយដង្ហើមទើបនិយាយ ÷

<<មុជទឹករួចក្រអូបដល់ហើយ នេះអូនញ្ញាំវាមុនបងចុះ បងមុជទឹកសិនសឺត...>>នាយពោលឡើងដោយស្រទន់ ជីមីនងាកមើលអាហារហើយញញឹមងក់ក្បាល នាយក្រាស់ឆ្មក់ថើបជីមីនមួយខ្សឺតហើយរត់ចូលបន្ទប់ទឹកបាត់។

<<យ៉ា ..ចនជុងហ្គុកបងអែងនេះ>>រាងតូចអៀនឡើងក្រហមមុខដូចម្ទេសទុំ ដាក់ខ្លួនអង្គុយញ្ញ្ាំអាហារទាំងសប្បាយចិត្ត តែ
សុខៗក៏នឹកឃើញនាងតូចយ៉ុងអីុននិងប្រពន្ធរបស់នាយ យ៉ុងហ្គីន ស្នាមញញឹមក៏រលុបបាត់ជំនួសដោយស្រពាប់ស្រពោនវិញ។

     សេចក្តីសុខបែបនេះវាមានរយះពេលយូរប៉ុណ្ណាទៅ?

ងាកមកជុងហ្គុកនេះវិញដើរចូលបន្ទប់ទឹកទាំងសប្បាយចិត្តព្រោះបានញោះសំណព្វចិត្តអោយអៀននិងខ្លួន។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now