#ព្រួយបារម្ភ
ក្រោយទទួលបានដំណឹងថេយ៉ុងភ្លាម គ្រប់គ្នាក៏ញញឹមឡើងដោយសប្បាយចិត្ត ស្ទើរតែមិនជឿនិងត្រចៀក ជាពិសេសរាងក្រាស់ដែលរត់ជើងញាប់ស្មេកទៅបន្ទប់លោកគីមដើម្បីសួរបញ្ជាក់។ អារម្មណ៍អន់ចិត្ត អារម្មណ៍មួយដែលមិនអាចបកស្រាយបានលោតរន្ទឺ េះេញខួរក្បាល ហេតុអី្វមិនមែនជានាយដែលគួរតែទទួលបានដំណឹងមុនគេ?
តុក...តុក....!
<<អញ្ជើញចូល>>
ក្រាក ...!!
<<លោកអ៊ំៗ ពិតទេដែលរកថេយ៉ុងឃើញ ! តើគេនៅឯណាខ្ញុំនិងទៅយកគេមកវិញ >>គ្រាន់តែអ្នកម្ខាងទៀតតប ភ្លាមយ៉ុងហ្គីស្ទុះបើកទ្វារទាំងជំហររត់ទៅជិតលោកគីមដើម្បីសួរបញ្ជាក់អោយកាន់តែច្បាស់ ទឹកមុខស្រស់ញញឹមលាយភ័យបង្ហាញឡើងតាមក្រសែភ្នែក។
<< ត្រូវហើយកូនថេយ៏ខលមកប្រាប់អំបាញ់មិញនេះ ប៉ុន្តែគេមិនបានប្រាប់ទីតាំងកន្លែងស្នាក់នោះទេ >> គាត់តបវិញតាមធម្មតា
<< ចុះៗពេលណាគេមកវិញ ?>>នាយមិនអស់ចិត្ត នាយចង់ជួបមុខ អោយអស់បារម្ភ គ្រាន់តែទទួលបានដំណឹងភ្លាមគេសប្បាយអរជឿតិចអត់តិចដើម្បីអោយដឹងច្បាស់ទើបរត់មកសួរឪពុកមាអង្គុយចំពោះមុខ តែចម្លើយបានមកវិញរាងខកចិត្តបន្តិចដែរ។
<< គេប្រាប់ថាចង់នៅទីនោះមួយរយះ គេមានសុវត្ថិភាពទេឈប់បារម្ភទៅ ស្អែកទៅសេអ៊ូលបង្ហើយការងារវិញចុះ អរគុណណាយ៉ុន ពីរថ្ងៃនេះអែងហត់ហើយ>> លោកគីមពោលទាំងស្នាមញញឹមដើរទៅជិតនាយជាមួយនិងពាក្យសម្តីស្រទន់ ទះស្មាបែបអោយនាយជឿជាក់ ខ្លួនគាត់ផ្ទាល់ក៏មានភាពស្ទាក់ស្ទើរលើសុវត្ថិភាពកូនប្រុសដូចគ្នា ប៉ុន្តែដោយសារតែការអះអាងច្បាស់ៗថាគេមិនអីទើបលោក ធ្វើដូចធម្មតា។
<<បាទ មិនអីទេ! >>នាយញញឹមតបវិញមិនសមអោនលាលោកគីមចាកចេញពីបន្ទប់ទាំងមុខសុខក្នុងចិត្តដដែល
ហេតុអីមិនមកវិញ? អ្នកនៅទីណាថេយ៉ុងដឹងថាខ្ញុំបារម្ភពីអ្នកប៉ុណ្ណាទេ?
ងាកមកខាងប្តីប្រពន្ធត្រកូលឆយនៅក្នុងបន្ទប់នេះវិញ ជេហុបហាក់មានទឹកមុខស្រស់បស់ជាម្សិលមិញ គេញញឹមយ៉ាងសប្បាយចិត្តទោះមិនបានជួបថេយ៉ុងពេលនេះតែក៏អាចដឹងថាថេយ៉ុងមិនបានកើតអីហើយមានសុវត្តិភាព ។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)