" អូនគ្មានពាក្យអ្វីនិយាយនោះទេជុង អូនអរគុណណាស៎ ហឹហឹក អូនស្រលាញ់បង អូន-អ្ហឹម" ពាក្យពេចន៍ទាំង ប៉ុន្មានត្រូវលេបចូលពោះវិញទាំងអស់ដោយបបូរមាត់ក្រាសណែបនិត្យ ខ្យល់បក់មកល្ហៀកៗបរិយាកាសអំណោយផលគូរស្នេហ៏មួយគូរកំពុងផ្អែមល្ហែមនិងបបូរមាត់ថើបមិនចេះជិនណាយ ។ ដៃស្រលូនលើកស្រាកកររាងក្រាសជន្ទើតជើងអោយខ្ពស់ងាយក្នុងការវាយសម្រុកបឺតជញ្ចាក់ដួសដងជាតិផ្អែមក្នុងក្រឡំមាត់។
" បងសន្យាលើកនេះបងនិងកាន់ដៃអូនអោយជាប់ បងនឹងមិនលែងជាដាច់ខាត ទោះមានរឿងអ្វីក៏ដោយ ជីមីនត្រូវតែជាប្រពន្ធរបស់ ចនជុងហ្គុក ជាមនុស្សទីពីរហើយក៏ចុងក្រោយ" នាយដកសន្សឹមបបូរមាត់ចេញហើយទាយកាយតូចយកទៅអោបយ៉ាងណែនចង្កេះត្រូវបានព័ទ្ធដោយដៃធំមំាសុទ្ធតែសរសៃ បាតដៃក្រាស់ម្ខាងទៀតលើទៅវែកសក់រលាស់រលាងធម្មជាតិអង្អែលតិចៗ ។ ជីមីនជាមនុស្សដំបូងក្នុងជីវិតហើយក៏ជាមនុស្សចុងក្រោយក្នុងជីវិតទោះជាគេរៀបការក្នុងនាមជាអ្នកទីពីរប៉ុន្តែក្នុងចិត្តជុងហ្គុកវត្តមានរបស់ជីមីនជាមនុស្សទីមួយមិនប្រែប្រួល ។
"អូនក៏ដូចគ្នា អូនគ្មានថ្ងៃប្រលែងដៃបងជាដាច់ខាត " កំហុសនោះវាជាអតីតកាល ប៉ុន្តែបច្ចុប្បន្នវាជារឿងបន្តទៅមុខ គ្មានអ្វីត្រូវរុញរាក្នុងការសាង ស្នេហាជាមួយនាយធំឡើយ ។ កន្លងផុតក្លាយជាឆ្នាំ ទោះក្លាយជាសតវត្ស ទស្សវត្សក៏ក្តីស្រលាញ់របស់ជីមីនមិនប្រែប្រួលដែរចំពោះបុរសម្នាក់នេះដែរ។
"អរគុណអូនដែលព្រមទទួលយកបង ម្តងទៀតអូនដឹងទេថ្ងៃដែលបងសុំអូនត្រូវគ្នាវិញនោះបងភ័យណាស់ បងខ្លាចថាអូនបដិសេដ" នាយលែងជីមីនហើយបែរអោយមកប្រឈមនិងមុខបាត់ដៃធំលូកទៅអង្អែលផ្ទៃមុខសរលោងស្រាលៗកែវភ្នែកស្រទន់សម្លឹងមិនឈប់ គិតៗ សព្វៗទៅ នាយសំណាងអ្វីម្លេះទេ?
" ពេលនោះអូនគិតថាអូននឹងបងអាត្មានិយមណាស់ " ជីមីនសើច ហឹស៎ នៅដើមករ ក៏ពិតមែន! ពេលនោះមិនត្រឹមតែអត្មានិយមទេ នៅក្លាយជាមនុស្សអាក្រក់ ទៀតផង។
" បើពេលនោះអូនមិនព្រមម្លេះ៉ ពួកយើងប្រហែលមិនអាច-"
"មិនអោយនិយាយទេ" មិនអោយចប់ប្រយោគទាន់ជីមីនបិទបបូរមាត់នាយបាត់ គេមិនចង់អោយនិយាយពីពាក្យបែកបាក់ ពេលនេះកំពុងមានក្តីសុខកំុយករឿងអពមង្គលមកនិយាយអី។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគបញ្ចប់
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)