ប្រូង !!!
"ខឹក បងធ្វើបាបអូន យ៉ុងហ្គីអូននិងសម្លាប់បងចោល កុំរត់" ថេហ្យុងងើបពីទឹកឈ្លកើទឹកឡើងក្រហមច្រមុះ ចង្អេ ចង្អុលទៅរាងក្រាស់ជាប្តីដោយខឹងសម្បោរ លេងអីឡប់ៗ ទោះជាកីឡាករ ឆ្នើមជើងហែលទឹកមែន មិនមែនមានន័យថាមិនចេះលង់ ទឹកឈ្លក់ទឹកឯណា?
" ហាស់ ហា ដេញបង មក " មិនខ្លាចនាយសង្ហាឌឺថែម ព្រមទាំងរត់គេចពីការចាប់ របស់ប្រពន្ធទាំងសប្បាយរីករាយ
ពួកគេលេងដេញគ្នាក្រោមផ្ទៃមេឃក្រហមឆ្អិននាពេលល្ងាចបង្ករភាព រីករាយមានតែស្នាមញញឹម ។មនុស្សម្នាដែលលេងកម្សាន្តទីនោះមានតែក្តីច្រណែននិងស្ងើចសរសើរ តែពួកគេអត់ខ្វល់ឡើយសំខាន់ពួកគេកំពុងតែ មានសុភមង្គល។ មិនប្រាកដថាគូស្នេហ៍ខុសភេទគ្មានសុភមង្គល គ្មានគេច្រណែនឯណា មើលតែគូ ថេហ្គីទៅដឹងហើយ។
បន្ទាប់ពីបានសារភាពបន្ទន់ចិត្តគ្រូពេទ្យតូចអោយព្រមរៀបការរួច ជុងហ្គុកបាននាំជីមីនដើរលេងតាមជាយសមុទ្រកាន់ដៃក្តាប់យ៉ាងណែនហាក់មិនចង់អោយរបូត ដើររបៀបគូរស្នេហ៍ដែលទើបនិងស្រលាញ់គ្នាថ្មីថ្មោង នេះពួកគេខាងបានផ្អែមល្ហែមបែបនេះយូរ ប៉ុណ្ណា មកហើយ។ ជុងហ្គុក ញញឹម លូកដៃទាញកាយតូចមកទល់មុខរបស់ខ្លួន
"ជីមីន បងមានពាក្យច្រើនណាស់ចង់ប្រាប់ដល់អូនក្នុងពិធីអំបាញ់មិញបងនិយាយវាមិនទាន់អស់នោះទេ បងចង់ប្រាប់អូនថា អ្ហឹម...-"មិនអោយនាយនិយាយចប់ជីមីនលើកដៃបិទមិនអោយនិយាយត មួយថ្ងៃនេះគេរំភើបឡើងរកពាក្យតបមិនឃើញទៅហើយបើអោយនាយនិយាយទៀត គេគឺខុសធ្ងន់ណាស់ ។ តាំងពីចាប់ផ្តើមរហូតជិតបញ្ចាប់មានម្តងណាដែលជីមីនមិនធ្លាប់គិតអគតិលើជុងហ្គុកទេ គេតែងតែគិតថាជុងហ្គុកយកគេមកលេងសើច មិនចង់បន្តជីវីតរួមដំណើរជាមួយគ្នា គិតថាគេគ្រាន់តែយកមកកំដរអារម្មណ៍ប៉ុន្តែអ្វីៗ វាខុសស្រឡះ ។
"កុំនិយាយវាទៀតអីជុង អូនសុំទោសដែលគិតមិនល្អលើបង អូនខុសខ្លួនអែងទេ "
" អូនមិនខុសនោះទេ ប៉ុន្តែវាមកពីបងដែលមិនដឹងពីចិត្តរបស់អូន ជីមីនកាលពីមុនពួកយើងធ្លាប់សាងកំហុសមួយរួចមកហើយបងមិនអោយកំហុសនោះកើតឡើងច្រំដែលនោះទេ មានអ្វីក៏ដោយអូនត្រូវនិយាយប្រាប់បង អូនជាអូនបងជាបង ពួកយើងជាគ្រួសារតែមួយ កុំលាក់វាអី លឺសម្លេងអូនយំបងក្រម ចិត្តណាស់ " ពីមុនពួកគេធ្លាប់បែកគ្នាដោយសារតែអារម្មណ៍ដូច្នេះពេលនេះគេមិនអាចសាងកំហុសម្តងទៀតឡើយ។ ទំនាក់ទំនងពួកគេទម្រាំតែអាចយល់ចិត្តគ្នាបានរស់នៅជាមួយគ្នាវាមិនងាយស្រួលឡើយជាពិសេសជុងហ្គុកគេមិនចង់អោយរាងតូចស្រក់ទឹកភ្នែកនោះទេ មិនសូម្បីតែមួយដំណក់ទឹកភ្នែកដែលស្រក់ចុះមកនោះវាប្រៀបដូចជាដាវដែលចាក់ទម្លុះទ្រូងនាយយ៉ាងចឹង។
KAMU SEDANG MEMBACA
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romansaដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគបញ្ចប់
Mulai dari awal
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)