ភាគបញ្ចប់

Start from the beginning
                                        

"គេងមកកុំខ្វល់អី បងធ្វើអោយប្រពន្ធបងទេតើស៎អូនទៅភ័យធ្វើអី "

"ត. ណ្ហើយ!  និយាយក៏បងមិនស្តាប់ ប៉ុន្តែរង្វង់ដៃបងកក់ក្តៅណាស់ យ៉ុន " មាត់បម្រុងប្រកែកតវ៉ាប៉ុន្តែត្រូវស្ងាត់ទៅវិញនៅពេលទទួលបានកែវភ្នែកសម្លក់ ក្បាលខូចថេយ៉ុងដាក់លើទ្រូងហាប់ណែនអោបកាយនាយយ៉ាងណែនក្នុងទ្រូងដ៏កក់ក្តៅ ដែលមានរង្វង់ដៃអោបក្រសោបកាយមានសុវត្ថិភាព ជាទីបំផុត។

" បងដឹង  សឺត! អរគុណអូនណាស់ដែលព្រមផ្តល់ឪកាសអោយបងកែប្រែកំហុស អរគុណដែលនៅតែជ្រើសប្រុសម្នាក់នេះ បងមានសំណាងបំផុតដែលមានអូនជាភរិយា បងមិនធ្លាប់គិតទាល់តែសោះថាក្មេងដូចអូនអាចឈ្នះចិត្តបង ប៉ុន្តែវាស្ទើរតែហួសពេលទៅហើយ កុំអីបងគ្មានថ្ងៃបានថែអូនបែបនេះនោះទេប្រសិនបើបងនៅតែប្រកាន់ជំហរថាមិនស្រលាញ់អូននោះ ! " យ៉ុនហ្គី អង្អឬលសក់ថេហ្យុងថ្នមៗ ថើបញីញក់ រំកឹក រឿងរ៉ាវទាំងអស់ដែលបានកើតឡើងវាបានពិសោធន៍យ៉ាងច្បាស់ថានាយត្រូវការថេយ៉ុងនៅក្បែរ នាយមិនអាចបាត់បង់ក្មេងម្នាក់នេះបានឡើយ ។

"អូនក៏សង្ឃឹមថាបងនិងមើលថែអូន ក្បែរអូនដល់ចាស់ ឪកាសវាមិនចេះតែមាននោះទេដូច្នេះ ហើយពួកយើង នឹងផ្តល់ឪកាសអោយគ្នាដើម្បីកែប្រែកំហុសទៅ ពេលនេះបងក៏ល្អនិងអូន ហើយអូនក៏មើលថែបង ស្នេហាយើងវានិងគង់វង្សត្រូវទេ?! ប្រុសចាស់"  ពេលវេលាដើរលឿនណាស់រឿងខ្លះត្រូវភ្លេចក៏បំភ្លេចចោលចុះកុំត្រាំត្រែងជាមួយការឈឺចាប់ដែលនាំអោយតែយើងវិនាសគ្មានក្តីសុខ សម្រាប់ពួកគេទាំងពីរ វាមិនអាចមានរឿងចម្រូងចម្រាសកើតឡើងម្តងទៀតទេ។

" បងសន្យាមិនលែងដៃអូនទៀតឡើយ "

"អូនក៏មិនដេញបងចេញទៀតដែលពេលនេះបងត្រូវតែជារបស់អូនតែម្នាក់គត់ ខឹកខឹក"ថេយ៉ុងសើចខឹកៗរសើបត្រង់ចំណុចពោះដោយសារយ៉ុងហ្គីចាក់ដោយអត់ខ្នាញ់និងមុខខ្យូតគួរអោយខ្នាញ់មិនបាន ។ មិនដឹងជាស្អីណាស់ណាទេ អាយុកាន់តែចាស់ ថេហ្យុងកាន់តែស្អាត ហើយគេកាន់តែស្រលាញ់ៗរហូតដល់មិនអាចឃ្លាត ។

" ទៅលេងទឹកសមុទ្រទេ "

"ហឹុម !អត់ទេ អូនចង់គេង  យ៉ុនហ្គីអូនមិនលេងទេ ដាក់អូនចុះយ៉ុន "   មិនអោយប្រកែកទាន់រាងក្រាស់ចាប់លីរាងតូចដាក់លើស្មាដើរចេញពីអគារតម្រង់ទៅសមុទ្រ ប្រដៅក្មេងខ្លះ ថេយ៉ុងរើផង អីផងតែមិចនិងអាចឈ្នះកម្លាំងនាយទៅ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now