" ព្រម..បងព្រមថេយ៌ អរគុណណាស៎" យ៉ុងហ្គីស្រក់ទឹកភ្នែកទាំងរំភើបចិត្តមិនធ្លាប់គិតទេថានាយតូចផ្តល់ឪកាសអោយគេលឿនដល់ថ្នាក់នេះ គេស្ទុះចូលទៅក្រសោបកាយតូចយ៉ាងអោបយ៉ាងណែនដោយនឹករលឹក នេះជាឪកាសដ៏ធំគេនិងអោបក្រសោបវាទុកអោយបានល្អបំផុតគេសន្យាថាមិនធ្វើអោយមានកំហុសម្តងទៀតឡើយ។
"បានហើយប្រុសឆ្គួត បងយំធ្វើអី " ថេយ៉ុងលែងនាយចេញអោបវាសទឹកភ្នែកលើថ្ពាល់នាយចេញ មិនដឹងជាប្រុសម៉ាកអ្វីទេមកយំមុខគេទៅកើត។ យ៉ុងហ្គីដែលសោះកក្រោះ ប្រែក្លាយជាបុរសផ្អែមល្ហែមអាចយំចំពោះមុខគេបានពិតជារឿងដែលគួរអោយកត់ត្រាទុកក្នុងខួរក្បាល។
"បងរំភើបពេក មោះសុំថើបអោយបាត់នឹកបន្តិច ...."
ក្រាក....
"ពួកយើងចូលមកខុសពេលទៀតហើយ សុំទោសមិនរំខានទៀតទេ"ជេហុបនិងស្វាមីបើកទ្វារចំប្លង់នាយក្រាស់កំពុងអោនថើបរាងតូចប៉ុន្តែក៏ប្រញាប់ប្រកែកបិទទ្វារវិញយ៉ាងលឿន ហឺយ...មិនដឹងជាស្អីចេញចូលប៉ះចំតែគេស្វីត ។
"តាមសប្បាយណាហ្យុងខ្ញុំបិទទ្វារអោយ" សូប៊ីនបន្ទរពីក្រោយប្រពន្ធទាំងខិល ខូច ព្រិចភ្នែកអោយយ៉ុនធ្វើបន្ត គិតទៅអាក្រឡាខ្សែលើបែបនេះមានតែមនុស្សព្រានទេទើបអាចនឹកឃើញ ថេយ៉ុងខាំមាត់ងាកមុខទៅម្ខាងឃើញចឹង យ៉ុនហ្គីអស់សំណើចបន្តិចរួចទាញនាយតូចយកមកអោបវិញ ដោយសេចក្តីស្រលាញ់។
"ឃើញទេពួកគេឃើញហើយ" ថេយ៉ុងសសុលលាក់មុខក្នុងទ្រូងនាយទាំងអៀនខ្មាស់ ពុទ្ធោ ! មិនដឹងយកមុខទៅទុកឯណាទេលោកអើយ។
"អៀនធ្វើអី មិត្តខ្លួនអែងតើស៎ អឹម ឆាប់គេងវិញទៅអូនមិនទាន់មានកម្លាំងស្រួលបួលទេ បងនៅកំដរ" នាយមិនចង់រំខានច្រើនសើចតិចៗរួចអោនទៅថើបមាត់រាងតូចបន្តិចរួចទម្រេតក្បាលគ្រែឲរាបដើម្បីអោយគេគេងវិញ ក្មេងនេះបើមិនតឿមិនបានទេ ខ្សោយៗបែបនេះត្រូវប៉ូវបន្តិចទើបបាន ដើម្បីឲគេឆាប់មានកម្លាំង ។
"តាមពិតបងជាបុរសដែលផ្អែមល្ហែមបំផុត អូនពិតជាមានសំណាងណាស់"
"ក្មេងឡប់ គេងទៅ " យ៉ុងហ្គីអៀន នឹងសម្តីរាងតូចមុខឡើងក្រហម ឈឺទេតែនៅតែអាចញោះគេបាន ចាំមើលពេលជាដឹងគ្នាម្តងហើយ នាយអង្អែលសក់រាងតូចថើរៗដូចលួងបំពេរអោយគេ កន្លងទៅមួយសន្ទុះថេយ៉ុងក៏លង់លក់ដោយជាតិថ្នាំ ។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី25
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)