ភាគទី25

Zacznij od początku
                                        

"ដៃបងកក់ក្តៅណាស់"

មួយសន្ទុះនាយធំត្រឡប់មកវិញជាមួយនិងអាហារក៏ដូចជាភេសជ្ជះប៉ូវកម្លាំងផងដែរមុននិងទៅទិញគេបានចូលទៅសួរជីមីនពីរបបអាហារដែលថេយ៏អាចញ្ញាំបានក្នុងពេលនេះ ក្រៅពីរបស់ទន់ មានជាតិផ្អែម គឺមិនអាចប៉ះពាក់បានឡើយព្រោះវានឹងធ្វើអោយក្រពះថេយ៉ុងធ្វើទុក្ខ ឡើងវិញ។

" បងទិញមកច្រើនណាស់ឆាប់ញ្្ញាំទៅមិនបានមានកម្លាំងឡើងវិញ " យ៉ុងហ្គីរៀបចំអាហារដាក់ក្នុងចានរុញវាទៅអោយថេយ៉ុងដែលផ្អែកខ្លួននិងក្បាលគ្រែសម្លឹងមើលមកគេភ្លឹសៗ នាយតូចមិនតបតែលើកដៃដួសបបរមកញ្ញាំ ប៉ុន្តែ យ៉ុនហ្គីបែរជាទាញចេញហើយទាញ វាយកបញ្ចុក ខ្លួនឯង ម្តងមួយៗរហូតដល់អស់។ គេនាយតូចមិនបដិសេដ ហើយព្រមញ្ញាំុចឹង ក៏សប្បាយចិត្ត មិននិយាយក៏បានត្រឹមមើលថែមិនកន្តោះកន្តើយគេសប្បាយចិត្តបំផុតហើយ។

" ..." ស្ងាត់មួយសន្ទុះ គ្មានអ្នកណានិយាយ  យ៉ុនហ្គី ក្រសោបដៃរាងតូចមកថើបមួយដង្ហើមរួចពោលដោយសម្លេងថ្នមៗ

" ថេយ៉ុង បងដឹងថាបងខុស ប៉ុន្តែ ផ្តល់ឪកាសអោយបានថែទាំអូនផងបានទេ បងមិនសុំអ្វីច្រើនទេត្រឹមនៅក្បែរអាចការពារអូនក៏បាន បង "

ជំនួសនូវពាក្យ សុំទោស  យ៉ុងហ្គីគ្រាន់តែចង់សុំឪកាសសម្រាប់កែខ្លួន  ទោះមិនមានសិទ្ធិពេញលេញតែគេក៏និងរីករាយ ។ដូចជុងហ្គុកនិយាយចឹងបើបណ្តោយពេលវេលាអោយហួសអត់ប្រយោជន៏នោះវានិងធ្វើអោយយើងខកបំណង ប្រើពេលវេលាបង្កើតឪកាសទើបជាភាពត្រឹមត្រូវ ហើយពេលនេះគេកំពុងឆក់យកឪកាសដើម្បីកែរប្រែកំហុសមើលថែមនុស្សដែលនាយស្រលាញ់។

" ខ្ញុំមិនត្រូវការទេ ......! "យ៉ុងហ្គីនិយាយមិនទាន់ចប់ផងប្រយោគខ្លីរបស់ថេយ៉ុងកាត់ភ្លាមៗធ្វើអោយអ្នកម្ខាងទៀតនឹងថ្កល់ ប្រយោគខ្លីតែបង្កប់ដោយដាច់ខាតវាដូចជាព្រួញមានពិសចាក់បេះដូងអ្នកខាងមុខអោយឈប់ដំណើរការបបូរមាត់ខ្ជិបចូលគ្នាដូចបិទកាវ ។

"....."ស្ងាត់

"ប៉ុន្តែ បងអាចមកព្យាបាលត្រង់នេះបានទេ? មកធ្វើអោយវារីករាយម្តងទៀត កុំចាកចេញពីវា មកធ្វើជាម្ចាស់វាបានទេ? វាអត់ត្រូវការឲបងការពារវាទេ ប៉ុន្តែវាត្រូវការឲបងមកព្យាបាល !! " ប្រយោគបន្តជាមួយនិងកាយវិការថ្នមៗលើកប្រអប់ដៃក្រាស់ដាក់លើទ្រូងខ្លួនអែងដើម្បីបញ្ជាក់ដល់នាយ គេមិនត្រូវការមើលថែ គេមិនត្រូវការអ្នកការពារ ប៉ុន្តែគេត្រូវការអ្នកព្យាបាល បេះដូងដែលប្រេះស្រាំរងទុក្ខ ស្រពាប់ស្រពាន ក្រៅពីនាយគ្មានអ្នកណាអាចព្យាបាលវាជា បានដែល ហើយគេក៏មិនត្រូវការអ្នកផ្សេងផងដែរ ព្រោះរបស់នេះទុកសម្រាប់នាយធំតែម្នាក់គត់។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Opowieści tętniące życiem. Odkryj je teraz