"នៅទេបងបង្ហើយការងារសិន គម្រោងលើកនេះធំណាស់បើប្រហែសពួកយើងនិងបាត់បង់ឪកាសធំ "
" ហឹុម...តែក៏មិនគួរប្រឹងពេកដែរ" នាយតូចក្រហឹមដើមករហើយចូលទៅឈ្លីក្បាលនាយតិចៗ ប្រហែលជាស្រេ្តសខ្លាំងហើយមើលទៅធ្វើជាអគ្គនាយកនេះក៏ហត់មិនស្ទើរដែលណា យប់ខ្លះនាយស្ទើរតែបញ្ឈរភ្នែកវាស់ព្រឹកប្រឹងពិនិត្យឯកសារ។
" ចប់គម្រោងនេះបងនិងនាំអូននិងកូនទៅសមុទ្រ អូនគិតយ៉ាងមិចដែល" នាយបែរមកនិយាយជាមួយនិងរាងតូចដោយញញឹមស្រស់ហើយទាញកាយតូចមកអង្គុយលើភ្លៅ ភ្លាមៗជីមីនរៀបខ្លួនមិនត្រូចសោះភ័យៗយ៉ាងមិចមិនដឹង ។
" អឹក...តាមតែបងទេព្រោះថាខែក្រោយអូនវិស្សមកាលមួយសប្តាហ៍ " នាងតូចអៀនមុខឡើងក្រហមស្រវាអោបករអ្នកខាងមុខជាប់ខ្លាចធ្លាក់ ។
"ល្អណាស់ សឺត...ល្មមឈប់អៀនបងទៅ មើលចុះស្លឹកត្រចៀកក្រហមអស់ហើយ" នាយបន្តញោះទាំងញញឹមខ្សឹបពុទ្ធោអើយ...ទាំងអោបទាំងថើបរាល់ថ្ងៃ ជីមីននៅមិនទម្លាប់ខ្លួនជាមួយគេទៀត មានម្តងណាដែលគេមិនអៀននោះ។
" កុំញោះអូនទៅមើល លែងអូនទៅអូនងងុយណាស់នោះទឹកដោះគោ អូនឆុងវាអោយបង"
" បាទ ...តែជីមីនហារ...គេងជាមួយបងមកណាស្អែកបងត្រូវឡើងទៅជប៉ុនទម្រាំតែបងមកវិញគឺមួយអាទិត្យឯណោះ បងច្បាស់ជានឹកអូនស្លាប់ហើយទុកថាគេងកំដរបងមួយថ្ងៃមកណា" នាងធំចាប់អោបចង្កេះតូចជាប់យកមុខទៅត្រដុសនិងពោះរាបស្មើរថើបខ្សឺតៗ ធ្វើអោយជីមីនរសើបជាខ្លាំង ទោះជីមីនមកនៅភូមិះគ្រឹះនាយមែនប៉ុន្តែគេមិនបានគេបន្ទប់ជាមួយនោះទេដោយយកលេសថាសុំពេលផ្ទាល់ខ្លួន និងមិនទម្លាប់គេងមានគ្នា ជុងហ្គុកក៏មិនបានបដិសេដមានតែព្រមតាមដោយគ្មានហេតុផល។
"អូខេ ...ៗបងឈប់ត្រដុសទៅវា
រសើបណាស់"ជីមីននិយាយទាំងសើច
"តោះទៅគេង យប់នេះបងនិងអោបអូនអោយសំប៉ែត" ស្របនិងសម្តីនាយចាប់បីរាងតូចដោកលើគ្រែទាញភួយមកដណ្តប់ដោយអោបជីមីនយ៉ាងណែនស្ទើរតែដកដង្ហើមមិនបាន ដូចនិយាយចឹងបើជីមីនមិនព្រមគេក៏មិនធ្វើ គេសុខចិត្តចាំអោយតែមនុស្សដែលគេស្រលាញ់ទុកចិត្តហើយប្រគល់អោយដោយខ្លួនអែង។
" អោបអូនល្មមៗបានហើយអោបអូនបែរនេះព្រឹកឡើងច្បាស់ជាដាច់ខ្យល់ស្លាប់មិនខានទេ"
"ហិក...សឺត...អ្នកណាទៅដាច់ចិត្តនោះ មកនេះមកគេងបែបនេះវិញ យ៉ាងមិចស្រួលទេ" នាយសើចខឹសៗ ហើយបង្វែរជីមីនទៅក្រោយដោយមានគេអោបចំហៀង គេស្រលាញ់ស្ទើរលេបអ្នកណាទៅដាច់ចិត្តសម្លាប់ចោលនោះ។
"ហឹុម....រាត្រីសួស្តីមនុស្សល្អរបស់អូន" ជីមីនស្រលុលចូលទ្រូងដ៏កក់ក្តៅពោលខ្សាវៗតាមភាពហត់នឿយ ក្លិនផ្អែមចេញពីរាងកាយរបស់នាយធ្វើអោយជីមីនគេងលក់ស្រួលមែនទែន។
"បងច្បាស់ជានឹកអូននិងកូនមិនខានទេ...អៅ...គេងហើយហ៎...ហឹក...មើលមុខចុះដូចនំម៉ូឈិកចឹង ...គេងសុបិនល្អណា បងស្រលាញ់អូន..." នាយមិនដឹងថាត្រូវពោលយ៉ាងមិចនោះទេក្នុងទំហំចិត្តរបស់នាយគេធំធេងជាសកលលោកទៅទៀត ប្រុសម្នាក់នេះពិតជាអស្ចារ្យណាស់ដែលអាចគ្រប់គ្រងនាយបានគ្រប់យ៉ាង គេមិនស្តាយក្រោយឡើយដែលជ្រើសរើសរាងតូចមកធ្វើជាគូរជីវីត ប៉ុន្តែនាយស្តាយក្រោយនូវទង្វើអគប្បីនៅឆ្នាំនោះ ។នាយបិទភ្នែកសំងំគេងដោយមានរាងតូចក្នុងរង្វង់ដៃមិនយូរប៉ុន្មានពួកគេលង់លក់ទៅទាំងពីរអ្នកក្នុងរាត្រីនៃសុភមង្គល ។ចប់ 😆
សរសេរដោយ:ប៊ីនយ៉ុង シ︎
(នៅប្រហែលជាបី/បួនភាគទៀតទេចប់ហើយ អាចខមិនពីអារម្មណ៍របស់អ្នកបានទេបន្ទាប់ពីអានរឿងនេះ )
CZYTASZ
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romansដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី22
Zacznij od początku
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)