ភាគទី22

Mulai dari awal
                                        

"ស្រលាញ់ប៉ាតូចជាងគេ!!" នាងតូចហក់ទៅអោបជីមីនម្តងទៀតព្រមទាំងថើបថ្ពាល់នាយតូចជាលើកដំបូងទៀតផង ក្មេងនេះហានដល់ហើយ តែវាក៏គួរអោយស្រលាញ់ណា ធ្វើអោយមនុស្សវ័យកណ្តាលទាំងពីរអ្នកអត់និងញញឹមតាមមិនបាន។

"ចុះអត់ស្រលាញ់ប៉ាទេរឺ?? អន់ចិត្តណាស់ ឈប់លេងជាមួយកូនហើយ" ជុងហ្គុកធ្វើជាងរងក់អោបដៃគេចទៅម្ខាង គេមិនបានខឹងអ្វីឡើយគ្រាន់តែញោះក្មេងប៉ុណ្ណោះ គេមានតែសប្បាយចិត្តដែលកូនស្រីព្រមទទួលស្គាល់ស្នេហាមួយនេះ ប៉ុន្តែការងរងក់មួយនេះវាធ្វើអោយនាយស្ទើរធ្លាក់ឈាមក្អួតទាំងធុងៗដោយមួយប្រយោគរបស់នាងតូច។

" តាមពិតកូនស្រលាញ់ប៉ាណាស់ប៉ុន្តែប៉ាតែងតែលួចទឹកដោះគោររបស់កូនដូច្នេះកូនឈប់ស្រលាញ់ប៉ាហើយ តោះប៉ាតូចកូនចង់ញ្ញាំស៊ុបសារាយសមុទ្រប៉ាតូចធ្វើ កុំនៅទីនេះអីវាអាប់អួរណាស់" ចប់សម្តីនាងដឹកដៃជីមីនទៅផ្ទះបាយអត់និងអស់សំណើចមិនបានជីមីនលួចសើចខឹកៗក្នុងបំពង់ករ ក៏ដូចនាងនិយាយចឹងរាល់ថ្ងៃនាយក្រាស់នេះហើយលួចទឹកដោះគោកូនផឹក ម្តងៗអស់បីបួនកំប៉ុងទិញទុកក្នុងទូរទឹកកកមិនដែលសល់បានយ៉ុងអីុនផឹកនោះទេ។

" ហឹស...ចន យ៉ុងអីុនកូននិងស្តាយក្រោយដែលមិនលួងប៉ា" នាយសម្លត់ទាំងមុខក្រញៅ នេះហានថាអោយគេផងរឺ??លួចផឹកតិចតួចមិនបានទាំងដែលគេជាអ្នកចេញលុយសោះ!

បរិយាកាសដ៏រីករាយនៅថ្ងៃនេះក៏រំលងផុត ជំនួសដោយយប់គ្រប់ដណ្តប់កាលអោយងងឹតសូន្យសុង ។ យប់ម៉ោងមិនតិចជាងដប់នោះទេ ដោយជុងហ្គុកអង្គុយនិងបន្ទប់កំពុងវៃបំពេញឯកសារសម្រាប់ធ្វើបទបង្ហាញនៅខានស្អែកនេះវាជាគម្រោងធំ ត្រូវដាក់បញ្ជូនអោយបរទេសទទួលស្គាល់ ប្រសិនបើជោគជ័យក្នុងគម្រោងនេះ ក្រុមហ៊ុនរបស់នាយនិងល្បីសុយសាយផ្អើលពិភពលោកតែម្តង ចឹងហើយបានជានាយត្រូវយកចិត្តទុកដាក់ខ្លាំងយ៉ាងនេះ។

ក្រាក...

"អៅ ...បងនៅមិនទាន់គេងទៀតរឺ??"ទ្វារត្រូវបានបើកដោយដៃជីមីនចូលមកជាមួយនិងទឹកដោះគោរដើមឡើយថាចូលមកមើលធម្មតាប៉ុណ្ណោះខ្លាចក្រែងនាយគេងលក់ ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Tempat cerita menjadi hidup. Temukan sekarang