ភាគទី22

Magsimula sa umpisa
                                        

" អីុនកូនហៅពូមីនថាយ៉ាងមិច?" ដោយហេតុថាមិនអស់ចិត្តរាងក្រាស់ក្រោកឈរដើរទៅជិតកូនស្រីដោយដឹកដៃសំណព្វចិត្តទៅជាមួយផង មើលទៅប្រហែលជារំភើបខ្លាំងហើយបានជាភ្លឹកបើកភ្នែកធំៗបែបនេះ។

"កូនហៅថាប៉ាមីន "

"យ៉ុងអីុន កូនដឹង??"

" តាមពិតកូនដឹងយូរហើយតែកូនមិនទាន់ទម្លាប់ខ្លួនតែពេលនៅក្បែរប៉ាមីនម្តងៗធ្វើអោយកូនកក់ក្តៅ គាត់ដូចម៉ាក់ចឹង ទាំងរង្វង់ដៃ ទាំងអាហារ ទាំងការថ្នាក់ថ្នម ជាពិសេសគាត់ធ្វើអោយប៉ាមានក្តីសុខកូនក៏មានក្តីសុខ " អារម្មណ៍ពេលនេះមិនដឹងថាត្រូវនិយាយនោះទេវារំភើបហួសពីរំភើបទៅទៀត ជីមីនស្រាប់តែរលីងរលោង ចេញមកហើយទាញនាងតូចយកទៅអោបតាមពិតអារម្មណ៍ដែលមានកូនហៅប៉ាគឺបែបនេះសោះ!!

" ហឹក...អីុន"នាយយំចេញក្រៅដោយមានតូចក្នុងរង្វង់ដៃ នាងតូចមិនតបតែអោបនាយទៅវិញយ៉ាងណែន ហាក់ចង់បានភាពកក់ក្តៅពីមនុស្សធំជុងហ្គុកឃើញបែបនេះក៏ចូលទៅអោបជីមីនពីលើពេលនេះគេគ្រប់យ៉ាងដំណើរយ៉ាងរលូត ផ្ទះមួយនេះលែងមានសមាជិកពីរអ្នកទៀតហើយប៉ុន្តែវានិងថែមមនុស្សម្នាក់ទៀតចូលមកបំពេញក្តីសុខអោយគ្នាហើយម្នាក់នេះហើយនិងក្លាយជាម្ចាស់ចុងក្រោយហើយរហូតទៅ។

" ពេលនេះគ្រួសារយើងពេញលេញហើយកូនមិនចាំបាច់កំព្រា ព្រោះកូន
មានប៉ាតូចនិងប៉ាចាំមើលថែ " នាយធំអង្អែលស្មាតូចថ្នមៗ បញ្ចេញស្នាមញញឹមដាក់ពួកគេទាំងពីរយ៉ាងស្រស់តាមបែបផ្តល់ទំនុកចិត្ត ប៉ាពីរកូនមួយមិនឯកោរទៀតឡើយ!!

" កូនដឹងហើយ ប៉ាតូចចាស៎ ... នៅខែក្រោយនៅសាលាមានបារម្ភពិធីរំលឹកគុណម្តាយប៉ុន្តែម៉ាក់អត់នៅនោះទេប៉ា
តូចអាចទៅជំនួសបានទេ" ជារៀងរាល់ឆ្នាំនៅសាលាតែងតែធ្វើពិធីសងគុណឪពុកម្តាយ ហើយរាល់ដងហ្គីនជាអ្នកទៅតែឆ្នាំនេះគ្មាននាងទៀតឡើយមានតែជីមីនដែលជាប៉ាតូចទើបនិងទទួលស្គាល់ថ្មីៗ ទោះគេជាប្រុសប៉ុន្តែគេជាមនុស្សដែលសាកសមបំផុតសម្រាប់ចូលរួម ។នាយតូចលែងចេញពីការអោបហើយជូតទឹកភ្នែកឡើងស្អាតពោលទាំងញញឹមស្រស់ ..

" ប៉ាព្រម...សម្រាប់អីុនប៉ាព្រមជានិច្ច" វាពិតជាអៀលមាត់ខ្លាំងណាស់ជាលើកដំបូងបំផុតហើយដែលត្រូវហៅខ្លួនអែងថាប៉ាប៉ុន្តែវាមានភាពកក់ក្តៅ គេសប្បាយចិត្តនិងជំនួសដំណែងមួយនេះ ការព្យាយាមកន្លងមកវាមិនអត់ប្រយោជន៍ឡើយ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Tahanan ng mga kuwento. Tumuklas ngayon