ភាគទី22

Start from the beginning
                                        

" ហិក...និយាយបែបនេះប៉ាអៀនណាស់ ទៅលឺពីមកហាស៎កូន"

"កូនឃើញប៉ាថើបពូមីន ហើយសរសើរថាក្រអូបបែបនេះ តែមិនមែនថើបមួយទេគឺច្រើន តែប៉ាថើបត្រង់នេះយូរជាងគេ " យ៉ុងអីុនរៀបរាប់ឡើងមួយខ្សែមានទាំងកាយវិការទៀតផង អ្វីកាន់តែហួសចិត្តនោះនាងយកដៃប៉ះបបូរមាត់នាយហើយសើចចេញយ៉ាងស្រស់តាមចរិកក្មេងដែលមិនដឹងអី ចំណែកមនុស្សចាស់នេះវិញអៀនមុខឡើងក្រហមគេខំលាក់ ខំលៀតហើយនៅតែក្មេងម្នាក់នេះដឹងចំជាយ៉ាប់មែន!

" ពុទ្ធោ...អីុននេះបើជីមីននៅប៉ាស្លាប់មិនខានទេ " នាយពោលមុខស្អុយប៉ែ

" ហាហាស៎...ពូមីននៅក្រោយប៉ានិងអែង"ចប់ប្រយោគមិនទាន់កូនស្រីសើចកាច់ករហើយចង្អុលទៅក្រោយខ្នងនាយដោយមានជីមីនឈរខាំមាត់សម្លក់នាយស្ទើរជ្រុះគ្រាប់ភ្នែក ....!! ងាប់មិនខានទេលើកនេះ ។

" អូនប្រាប់បងហើយថាអោយប្រយាត់ឃើញទេ អីុនឃើញហើយអូនគួរតែសម្លាប់បងចោល" មាត់និយាយដៃទាញអំបោសក្បែរនោះមកកាន់មិនចាំយូរនាយលើកកូនស្រីចេញពីភ្លៅប្រញាប់គេចទៅម្ខាងក្លាចថាស្លាប់គ្មានដីកប់ ។ មិនដឹងថាយ៉ាងមិចទេ តាំងពីមករស់នៅក្នុងផ្ទះនេះឃីមីនកាចខុសធម្មតា  ដូចខ្លាចឹងវៃគេម្តងៗឡើងចង់ចូលពេទ្យ។

"អ្នកណាទៅដឹងនោះ ...អូយ...ជីមីនបងឈឺ ..." នាយធំប្រកែកក្រវីក្បាលធ្វើមុខមិនដឹងរឿងជាហេតុធ្វើអោយអីុនសើចកាច់ករ នេះជាលើកទីមួយហើយដែលឃើញនាយធ្វើមុខបែបនេះ មិនប្រយាត់ចុងអំបោះអត់ភ្នែកវាស់ត្រូវកំភួនជើងនាយមួយទំហឹង ធ្វើអោយកាយធំដួលមួយជំហរមិនចាំយូរនាយតូចរត់ទៅទ្របពីលើមួលក្បាលពោះកង់ៗនាយមួយទំហឹង ប្រាប់ហើយថាអោយប្រយាត់ឃើញទេកូនក្មេងឃើញទាល់តែបាន អៀនផង ខឹងផង កំហឹងនេះត្រូវតែសង!!

" ប៉ាមីន វៃប៉ាអោយខ្លាំងៗទៅ ម្សិលមិញគាត់លួចផឹកទឹកដោះគោចេករបស់ខ្ញុំ" យ៉ុងអីុននិយាយឡើងជាហេតុធ្វើអោយជីមីនឈប់សកម្មភាពធ្មឹងមួយកន្លែង ត្រចៀកគេស្តាប់ច្រឡំទេដឹង!! ជុងហ្គុកក៏ដូចគ្នា ពួកគេសុទ្ធតែមិនជឿនិងត្រចៀកខ្លួនអែង វាមិនមែនទេដឹងដែលយ៉ុងអីុនហៅជីមីនថាប៉ា ?

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now