" រសជាតិយ៉ាងមិចដែលអីុន" ជីមីនអត់ដង្ហើមរងចាំស្តាប់ចម្លើយព្រះអើយ ...មិចក៏ភ័យម្លេះ!!
" ឆ្ងាញ់ណាស់តែ ...វាមិនមែនជារសជាតិដែលម៉ាក់ធ្លាប់ធ្វើ ខ្ញុំឈប់ញ្ញាំហើយ" នាងពោលរួចទម្លាក់ជើងចុះរត់ទៅបន្ទប់វិញទាំងទឹកភ្នែករហាមអោយតែនឹកដល់ម្តាយនាងតែងតែយំ នាងនឹក នាងនឹងរង្វង់ដៃដ៏កក់ក្តៅ សម្លេងដ៏ក្រអួនក្រអៅតែងតែលួងលោមនាង ជាពិសេសរសជាតិអាហារដែលនាងធ្លាប់ញ្ញាំពេលកន្លងមក នាងមិនទម្លាប់ខ្លួនជាមួយនិងរបស់ថ្មីនោះទេ ។
" មិនអីទេ ទុកអោយបងអ្នកញ្ញាំ មើលទៅនាងដូចមិនសាំទាល់តែសោះ" ជុងហ្គុកស្តីឡើងពេលឃើញជីមីនទម្លាក់ទឹកមុខចុះ ។
" បាទ ...អូននិងព្យាយាម" កាលដែលតាមយល់ចិត្តនរណាម្នាក់វាមិនមែនជារឿងងាយនោះទេ វាត្រូវការអត់ធ្មត់ខ្ពស់ ដូច្នេះជីមីនត្រូវតែធ្វើវាអោយបានដើម្បីក្បែរមនុស្សដែលគេស្រលាញ់ គេចង់ចូលមកជំនួសកន្លែងនេះដោយរលូតគ្មានអ្នកណាស្អប់ ចឹងហើយគេត្រូវតែព្យាយាមធ្វើអោយអ្នកជុំវិញខ្លួនជុងហ្គុកទទួលយកគេអាចបានទោះជាពិបាកយ៉ាងណាក៏ដោយ!!
"បងស្រលាញ់អូន ជីមីន"
Skip ....
តូក្យូ ប្រទេសជប៉ុន
វាមានរយះពេលបួនខែហើយ
ដែលយ៉ុងហ្គីចាកចេញពីកូរ៉េមកជប៉ុនដើម្បីបំពេញការងារ ទេ...ខុសហើយគេមកបន្តការងារគេចមុខមនុស្សម្នាក់វិញវាល្អជាង ...!!
រាងក្រាស់ដាក់ខ្លួនអង្គុយនិងតុបង្វិលទៅមើលទេសភាពទីក្រុងដែលនៅខាងមុខបិទបាំងដោយកញ្ចាក់ថ្លា កែវភ្នែកត្នោត មុខមូលក្រឡង់បង្កប់ដោយទុក្ខ បិទភ្នែកដោយហត់នឿយ ទោះជាគេចមុខឃ្លាតកាយបានពិតមែនប៉ុន្តែបេះដូងរបស់គេគឺនៅកូរ៉េ គេពិតជាចង់ត្រឡប់ទៅរកបេះដូងរបស់គេវិញណាស់ប៉ុន្តែមិនអាចឡើយ ព្រោះថារវាងពួកគេគឺបានឃ្លាគ្នារួចរាល់ច្បាស់លាស់ល្អណាស់គ្មានអ្នកណាម្នាក់អាចរំលងកិច្ចសន្យានេះបានឡើយជាពិសេសគឺ យ៉ុនហ្គីម្នាក់នេះអែង។
" បងនឹកអូនណាស់ថេយ៏ បងនឹកណាស់" នាយនិយាយថើរសម្លេងបំផុតដាក់ក្បាលកើយនិងកៅអីលួចសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។ ថ្វីត្បិតតែពីមុនគេស្ងៀមស្ងាត់មិនសូវមាត់ករក៏ពិតមែនប៉ុន្តែនាយមិនមែនជាមនុស្សសោះកក្រោះគ្មានជាតិបែបនេះទេ រាប់ចាប់តាំងពីថ្ងៃមកដល់ជប៉ុននេះ មីន យ៉ុនហ្គីម្នាក់នេះមិនធ្លាប់ស្គាល់ស្នាមញញឹមយ៉ាងមិចនោះទេ ពោលគឺមុខងាប់ មិនរីកដូចប៉ូលទឹកកក ។
ESTÁS LEYENDO
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី21
Comenzar desde el principio
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)