ភាគទី21

Start from the beginning
                                        

" ភ្លាមៗបែបនេះអីុនអាចនិងទទួលមិនបាននោះទេ ជុង  ពួកយើងទាក់ទងគ្នាធម្នតាសិនទៅរងចាំនាងត្រឡប់មកធម្នតាពួកយើងប្រាប់នាងក៏មិនហួសពេលដែល" ដូចថាចឹង ម្តាយទើបតែស្លាប់ថ្មីៗកូនស្រីឯណានិងទទួលអ្នកផ្សេងជំនួសនោះ មានតែពន្យាពេលខំប្រឹងសន្សំពិន្ទុប៉ុណ្ណោះ ។

" ចឹងក៏បាន បងតាមអូនសឺត ..."នាយសង្ហាឆ្មក់ថើបថ្ពាល់ក្រពុំមួយដង្ហើមហើយដាក់ចង្កាលើស្មារាងតូចដោយអោបជាប់ពីក្រោយ កម្រមានពេលបានស្និទ្ធស្នាលជាមួយនិងជីមីនណាស់ព្រោះថាម្នាក់ៗរវល់រាងខ្លួន ហើយកាលដែលធ្វើបែបនេះកុំគិតថាជីមីនទម្លាប់នោះគឺអត់ទេ វាហាក់បីដូចជាព្រឺៗ បេះដូងលោតស្ទើរធ្លាយទ្រូងទៅហើយ ។ អៀនៗយ៉ាងមិចមិនដឹង ដឹងត្រឹមថាគេខានមានមនុស្សឱបបែបនេះយូរមកហើយ ៊

" ហឹុ -លែ-លែងអូនសិនទៅ កុំអោបរឹតបែបនេះអីអូនធ្វើម្ហូបមិនកើតទេ ចេញទៅមើល៎"

"អៀនបងរឺ??" ជំនួសអោយលែងជុងហ្គុកញញឹមឌឺអោយអោបផ្គើនដោយទាញមុខរាងតូចយកមកថើប មើលចុះថ្ពាល់ឡើងក្រហមតែម្តងហើយ។

" ជុងហ្គុក...."

"ក៏បាន មិនញោះអូនទៀតទេ" រាងក្រាស់អស់សំណើចជាខ្លាំងហើយលែងខ្លួនជីមីនអោយមានសេរីភាពដើរទៅជួយចិតគ្រឿងគ្រៅធ្វើម្ហូបល្ងាចនេះវិញ រាងតូចក្តោបមាត់ទប់ស្នាមញញឹម មើលចុះគេសង្ហាណាស់ ពេលស្លៀកពាក់រលុងៗសាមញ្ញាបែបនេះដូចជាកូនទន្សាយមួយក្បាលយ៉ាងចឹង។

បញ្ចាប់ការធ្វើម្ហូបដ៏រញ៉េរញ៉ៃរួចជុងហ្គុកមានតួនាទីទៅដាស់កូនស្រីមកញ្ញាំអាហារពេលល្ងាច ទោះជានាងមិនចង់ក៏ត្រូវតែចង់ដដែលព្រោះថាជុងហ្គុកនេះចាប់លើមកតុអាហារតែម្តង!!

"កូនប្រាប់ហើយថាមិនឃ្លានទេ មិចប៉ានៅតែបង្ខំ" នាងតូចស្រដីទាំងមុខក្រម៉ូវ គ្មានជាតិ នាងស្អប់បំផុតគឺការបង្ខំ តែឪពុកនេះគឺបង្ខំមិនឈប់ បើសិនជាមានម៉ាក់នាងនៅប្រហែលជាល្អជាងនេះ!!

" ប៉ាមិនបានបង្ខំនោះទេ តែប៉ាចង់អោយកូនបានភ្លក្សស្នាដៃម្ហូបពូមីននោះអី
"

"ហឹុម..." នាងមិនតបតែងាកទៅមើលមុខរាងតូចដែលនៅចំហៀង នាងដកដង្ហើមមួយឃឹមដោយធុញទ្រាន់ទើបចាប់កាន់ស្លាបព្រាដួសស៊ុបសារាយសមុទ្រជាម្ហូបដែលនាងចូលចិត្តជាងគេមកហុតបន្តិចរួចទម្លាក់ចុះវិញ ដោយមុខស្មើរធេង។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now