ក្រោយជូនឪពុកក្មេងម្តាយក្មេកឡើងឡានរួចនាយត្រឡប់មកវិញប៉ុន្តែអ្វីៗគឺទទេស្អាត ទឹកមុខដែលស្រស់ញញឹមជំនួសដោយមានភ័យប្រញាប់រត់ចេញមកខាងក្រៅដើម្បីសួររកភរិយា ចម្លើយខ្លីប៉ុន្តែបេះដូងនាយស្ទើរធ្លាក់ដល់ដី ទើបនាយប្រញាប់រត់មកត្រង់កន្លែងនេះគាប់ជួនជាពេលជីមីនចេញមកល្មម។
" សុំទោសជុង សុំទោសអូនជួយនាងមិនបាន ហឹក!! អូនអន់ខ្លាំងណាស់ " ជំនួសអោយការឆ្លើយតបជីមីនបែរជាយំខ្លាំងៗសុំទោសទៅកាន់មនុស្សជាទីស្រលាញ់ វាដល់ពេលហើយដែលនាងត្រូវចាកចេញពីគ្រប់ មិនមែនគេធ្វើមិនបានប៉ុន្តែមកពីគេអសម្ថតភាពមិនហានប្រឈមមុខនិងការពិត គេស្រលាញ់ចាត់ទុកនាងដូចប្អូនស្រីបង្កើតម្នាក់មិចនិងបានឈរមើលនាងចាកចេញឆ្ងាយនៅចំពោះមុខនោះ គេធ្វើមិនបានគឺមិនបានឡើយ។
" ជី .." នាយធំមិនត្រូវនិយាយបែបណាឡើយក្នុងពេលនេះ គេមិនត្រូវតតាំងយ៉ាងមិច ក្នុងស្ថានភាពដ៏អាក្រក់មួយនេះវាដូចជាយលសប្តិ មួយដែលមិនចង់បន្ត អំបាញ់មិញនាងនៅនិយាយជាមួយនិងគេញញឹម ដាក់គេសោះហេតុអីក៏ក្លាយជាបែបនេះ?
@ពីរម៉ោងក្រោយមក
បន់មេឃសំពះដី ក្រៅពីអង្គុយស្ងៀមៗមុខបន្ទប់IUCតើស៎ពួកគេអាចធ្វើអ្វីបានខ្លះ? ជុងហ្គុកអោនមុខចុះទាំងភ័យខ្លាចក្នុងចិត្តបន់ស្រន់សុំអោយតែទ្វារបន្ទប់បើកឆាប់ៗ និងបានស្តាប់ចម្លើយដើម្្បីអោយស្រឡះក្នុងខួរកុំអោយស្មុគស្មាញដូចពេលនេះ ។ រឿងនេះអ្នកស្រីលីនិងលោកលីក៏បានដឹងដូចគ្នាតែពួកគេជ្រើសរើសមិនមកដោយសារខ្លាចទទួលយកមិនបានពួកគេសុខចិត្តរងចាំស្តាប់នៅផ្ទះប្រសើរជាង មិនមែនគាត់មិនស្រលាញ់នាងមិនចង់ជួននាងជាលើកចុងក្រោយនោះទេតែគាត់មិនហានប្រឈមមុខ ។
" វាមិនអីទេ កុំពិបាកចិត្តពេកអីជីមីនគ្រប់យ៉ាងវានិងល្អប្រសើរ !" ជីមីនពោលក្នុងចិត្តច្រត់ជង្គង់អោនមុខចុះទល់មុខជុងហ្គុក។។ ពេលនេះក្រៅពីលួងលោមខ្លួនអែងវាមិនមានអ្វីប្រសើរឡើងឡើយ គេយល់ច្បាស់ពីស្ថានភាពនាងតែគេនៅតែបន្តលួងលោមខ្លួនអែងកុំអោយទន់ជ្រាយព្រោះតទៅមុខគេនេះហើយជាជំហររបស់ជុងហ្គុកនិងនាង តូចយ៉ុងអីុនដែលនៅផ្ទះមិនដឹងខ្យល់អ្វី ចិត្តអាណិតតែពេលនេះគេគ្មានស្មារតីគ្រប់គ្រាន់ជាមួយនិងហេតុការណ៏មួយនេះឡើយ។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី20
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)