ភាគទី20

Start from the beginning
                                        

"ដុងទ័រផាកជីពចរនាងខ្សោយណាស់ឆាប់ធ្វើអ្វីម្យា៉ងទៅ " សម្លេងជំនួយការបន្លឺឡើង ប៉ុន្តែគេនៅតែគ្មានស្មារតីជួយនាង គេភ័យគេខ្លាចថានិងជួយនាងមិនបាន ។  ស្ថានការកាន់តែតានតឹង គ្រប់គ្នាកាន់តែភ័យខ្លាច ញើសជោគពេញថ្ងាស់ នេះជាលើកទីមួយហើយដែលឃើញនាយតូចភ្លឹកភ្លាំងបែបនេះ តែនេះមិនមែនជាពេលលេងសើចទេជីវីតមនុស្សត្រូវតែជួយសង្គ្រោះ ។

" សម្រួលអារម្មណ៍ទៅដុកទ័រ  ទុកអោយខ្ញុំជំនួសលោកចុះ" សម្លេងស្រួចស្រេះដូចសារិការបន្លឺពីក្រោយទាំងស្លន់ស្លោរ នាងតូចកម្ពស់ទាបចាប់កាន់កាំបិតពីដៃជីមីនមកកាន់ដោយជឿជាក់ព្រិចភ្នែកអោយនាយចេញក្រៅទុកភារះកិច្ចនេះអោយនាងអ្នកចាប់ចែង នេះសំណាងហើយដែលគ្រប់គ្នាយល់ស្ថានការប្រញាប់ហៅដុកទ័រផ្សេងមកជំនួសកន្លែងជីមីននោះ។ គ្រាប់យ៉ាងចាប់ផ្តើមដំណើរការ កាយតូចឈរត្មឹង សម្លេងរាងកាយដែលត្រូវ បំពាក់សារ៉ូម ឱបករណ៏ ឆ្វែងឆ្វាតប្រយុទ្ធទាមទារជីវិតនាងពីយមរាជ ជីវិតតនាងផុតភើយៗដូចខ្យល់រសាត់ តើនឹងមានអ្វីកើតឡើង? ជីមីនពុរឹចភ្នែកទាំងស្មារតីមិនមានគ្រប់គ្រាន់ ដើរចេញពីបន្ទប់ទាំងខ្សោះអស់ពីខ្លួន គេមិនចង់ឃើញ  មិនដឹងដឹងឮទេក្នុងពេលនេះ។

ក្រាក

ទ្វារបន្ទប់ពេទ្យបើកដោយដៃស្តើងដើរចេញមកទាំងគ្មានវិញ្ញាណ រាងកាយតូចស្តើងដួលព្រូសទាំងគ្មានជំហរចំពោះមុខរបស់ជាទីស្រលាញ់ ។ គេភ័យខ្លាំងណាស់ គេកំសាកដែលមិនបានព្យាបាលនាង ព្រលឹងរត់ចេញគ្មានសល់ពេលឃើញអាការះរបស់នាង គេមិនធ្លាប់គិតសោះឡើយថាវាលឿនដល់ថ្នាក់នេះ។  ជុងហ្គុកប្រញាប់រត់ទៅទ្ររាងតូចចូលក្នុងរង្វង់ដៃ ទាំងភិតភ័យនេះតើស៎មានអ្វីកើតឡើងទៅ ប្រាប់គេបន្តិចមកបានទេ?

" ជីមីន យ៉ុងហ្គីនកើតអីហេតុអីនាងត្រូវចូលសង្គ្រោះបន្ទាន់ភ្លាមៗ។ "សម្លេងស្រាលស្ងើកសួរទាំងអួលដើមករ  ចាប់អោបកាយតូចយ៉ាងណែនផ្តល់ភាពកក់ក្តៅ គេអាចដឹងថាជីមីនកំពុងយំរាងកាយរបស់គេប្រែជាញាក់ញ័រយំទាំងគ្មានសម្លេង ព្រះអើយ  !!!ពេលនេះផ្លូវចិត្តរបស់ពួកគេគឺឈឺខ្លាំងណាស់។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now