<< មោះ ទុកអោយអូនជួយ >>
<<អូនគ្រាន់តែអង្គុយមើលបងបានហើយមិនបាច់ធ្វើទេទៅអង្គុយវិញទៅ >>
<<តែអូនចង់ជួយ ហាន់បន្លែបងទៅអូនដាក់ទឹកដាំ...>>នាងមិនស្តាប់ហើយទាញឆ្នាំងបើកហ្គាស់ដាក់ទឹកដាំដើម្បីស្រុះបន្លែ និងសាច់ ទុកធ្វើម្ហូបបន្តិចទៀតនេះ ជុងហ្គុកមិនតបតែក្រវីក្បាលហើយញញឹមចិតបន្លែវិញទាំងញញឹម ។ពួកគេនាំគ្នាធ្វើម្ហូបទាំងពីរអ្នកដោយសប្បាយចិត្តប្រលែងគ្នាផង ធ្វើផង ញោះផងជាពិសេសគឺយ៉ុងហ្គីន នាងមានតែស្នាមញញឹមលើផ្ទៃមុខ ឃើញនាងបែបនេះរាងក្រាស់ក៏មានសង្ឃឹមដូចគ្នាថាអាចធ្វើអោយនាងមានសេចក្តីសុខក្នុងពេលចុងក្រោយ គេឈឺចិត្តណាស់ គេដឹងច្បាស់ថានាងចាកចេញពីគេឆាប់ៗគេនិងមិនបានឃើញស្នាមញញឹម ទង្វើទន់ភ្លន់ទាំងអស់នេះទៀតទេ តែគេនិងព្យាយាមធ្វើជាស្វាមីដ៏ល្អបំផុត ក្នុងពេលចុងក្រោយនេះ ។
ហើយគេកំពុងរងចាំ រងចាំថ្ងៃដែលនាងព្រមប្រាប់អាការះជម្ងឺរបស់នាងមកកាន់គេ ថ្ងៃនោះហើយជាថ្ងៃដែលនាងនិងរំភើបបំផុតមិនអាចបំភ្លេចបាន ។
ជុងហ្គុកស្រមៃ ...
<<ហឹុម ...បង-ជាប្តីដែលអត់បានការបំផុតជីមីន បងមិនសាកសមអោយពួកអូនមកនៅក្បែរបងទេ បង-អន់ណាស់បងធ្វើអោយពួកអូនខូចចិត្ត បងកំសាកណាស់ >>នាយអោនមុខចុះទាំងអៀនខ្មាស់ នាយជាប្រុសដែលអន់បំផុតធ្វើអោយមនុស្សពីរអ្នកឈឺចាប់ក្នុងពេលតែមួយហើយរកផ្លូវដោះស្រាយមិនបាន ទោះបីជាវីធីដែលនាត រើសវាល្អប៉ុន្តែវាក៏នៅតែធ្វើអោយម្នាក់ទៀតចាកចេញឆ្ងាយដដែរ គិតហើយបេះដូងឈឺខ្ទោកៗ ទឹកភ្នែកស្រក់ចុះជាមួយនិងស្នាមញញឹមក្លែងក្លាយ វាជាលើកទីមួយហើយដែលនាយយំព្រោះរឿងបែបនេះ។
<< ជុងហ្គុក កុំបន្ទោសខ្លួនអែងអី គ្មានអ្នកណាចង់អោយរឿងបែបនេះកើតឡើងទេបងត្រូវរឹងមាំធ្វើជាជំហរអោយនាង អូនចាំគាំទ្របងពីចម្ងាយ បងរឹងមាំណាស់បងប្រហែលជាមិនចាញ់ត្រឹមរឿងប៉ុណ្ណឹងទេមែនទេ?>> ជីមីនចាប់ស្មារក្រាស់អោយឈមមុខនិងខ្លួនពោលពាក្យលើកទឹកចិត្តដល់នាយ គេដឹងៗថានាយកំពុងពិបាកចិត្តធ្ងន់ធ្ងរប្រពន្ធនៅជាមួយគ្នារាល់ថ្ងៃ បែរជាមិនដឹងពីជម្ងឺរបស់អ្នកជាដៃគូរ គិតមើលថានាយអន់ប៉ុណ្ណា? តែរឿងបែបនេះគ្មានអ្នកណាចង់អោយវាកើតឡើងទេ។ ម្យ៉ាងមនុស្សរឹងមាំដូចចន ជុងហ្គុកប្រហែលជាមិនអាចបាត់បង់គោលជំហរដោយសាររឿងប៉ុណ្ណឹងឡើយ។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី17
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)