ងឺត ....
សម្លេងហ្វ្រាំងឡានបំបែរចំណាប់អារម្មណ៍ស្រីតូចអោយឆ្ងួចចិញ្ចើមឆ្ងល់តាមធម្មតាយប់ថ្មើរនេះគ្មានអ្នកណាទេក្រៅពីប្តីរបស់នាង ប៉ុន្តែមួយរយៈក្រោយនេះគេមិនបានមកផ្ទះឡើយ ចុះអ្នកណាគេមករកអ្វីទាំងយប់បែបនេះ ? មិនចាំយូរនាងនាំកាយគ្មានសាច់ គ្មានកម្លាំងចេញទៅក្រៅដើម្បីមើលថាអ្នកណាគាប់ជួបពេលនោះរាងក្រាស់មានងារជាស្វាមីចូលក្នុងផ្ទះល្មម ព្រមជាមួយនិងអីវ៉ាន់ពេញដៃ ។
<<ជុងហ្គុក ?>> យ៉ុងហ្គីនរាងភាំងបន្តិច ពេលឃើញវត្តមានរបស់ជុងហ្គុកនៅចំពោះមុខ ហេតុអីនៅសុខៗគេមកផ្ទះបែបនេះ មានរឿងអ្វីទេដឹង។
<<អា៎ បងប្រហែលជារំខានពេលអូនគេងហើយសុំទោសអូនសម្លាញ់>> ពាក្យផ្អែមល្ហែមជាមួយនិងកាយវិការយកចិត្តទុកដាក់របស់គេកាន់តែធ្វើអោយនាងចម្លែកចិត្ត កាយស្តើងត្រូវបានស្វាមីគ្រាមកអង្គុយនិងសាឡុងទាំងឡេឡឺមិនដឹងខ្យល់ ។
<< បង-...>>
<< អូនញ្ញាំអីរឺនៅ ?ហើយយ៉ុងអីុនគេគេងហើយរឺបានជាមិនឃើញ>>នាងប្រុងស្រដីសួរឡើងតែអ្នកខាងនោះសួរបកមកវិញទាំងមុខញញឹមពង្រាយធ្វើអោយចិត្តនាងជាភរិយាអត់និងញញឹមតាមមិនបាន ឃើញគេមានក្តីសុខ មានស្នាមញញឹមស្អាតបែបទន្សាយបែបនេះ នាងមិនដាច់ចិត្តចាកចេញពីគេសោះ ។
<<យ៉ុងអីុននាងគេហើយ បងមកយប់បែបនេះអូនមិនបានត្រៀមអាហារអោយបងទេបងឃ្លានទេ អូនធ្វើអីអោយញ្ញាំ ចាំបន្តិច.....>>
<<មិនបាច់ទេអូនអង្គុយអោយស្ងៀមៗទៅ ទុកអោយបងធ្វើវិញ>>មិនអោយយ៉ុងហ្គីននិយាយចប់ទាន់នាយធំចូលខ្លួនទៅផ្ទះបាយជាមួយនិងរបស់របរដែលបានទិញមក យប់នេះគេនិងធ្វើអោយនាងសប្បាយចិត្តបំផុត ធ្វើដោយក្តីស្រលាញ់ដែរចេញពីស្វាមីចំពោះភរិយា ។
យ៉ុងហ្គីននាងអង្គុយនិងតុចាំមើលសកម្មភាពស្វាមីទាំងរលីងរលោងនាងស្ទើរតែមិនជឿនិងភ្នែកថាមានថ្ងៃនេះ ថ្ងៃដែលនាងទន្ទឹងរងចាំជាយូរ ត្បិតតែរៀបការ ត្រូវបានស្វាមីថ្នាក់ថ្នមចិត្ត ស្រលាញ់អោយតម្លៃនាងពិតមែនប៉ុន្តែនាងមិនដែលបានភ្លក់ម្ហូបស្នាដៃជុងហ្គុកម្តងទាល់តែសោះ។ អ្នកអាចនិងគិតថាវារឿងធម្មតាសម្រាប់បុរសមិនចូលផ្ទះបាយតែមិនមែនទេវាជាទឹកចិត្តនិងក្តីបារម្ភមួយជំនិតដែលបង្ហាញការស្រលាញ់ទៅលើភរិយា មនុស្សស្រីណាក៏ត្រូវការអោយស្វាមីបង្ហាញចរិកបែបនិងដែល ហើយនេះវាជាលើកទីមួយដែលនាងទទួលបានពីជុងហ្គុក។ទឹកភ្នែកហូរចុះមកដោយភាពរំភើបនាងញញឹមបន្តិចហើយជូតទឹកភ្នែកចេញក្រោកទៅជួយជុងហ្គុករៀបចំអាហារជាមួយគ្នា ។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី17
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)