ភាគទី15

Start from the beginning
                                        

បបូរមាត់តូចក្រមិចញញឹមមិនសម គ្រប់យ៉ាងនាយធ្វើព្រោះតួនាទី មិនមែនក្តីបារម្ភពិតប្រាកដ នាយមិនបានតាមរកគេដូចដែលគេគិត ការជួបគ្នាលើកនេះវាជារឿងចៃដន្យទេត្រូវទេ  ចង្វាក់បេះដូងលោតស្ទើរមិនដល់ កាយតូចដួលផ្ពុកចំពោះមុខយ៉ុងហ្គី ធ្វើអោយនាយភ័យស្ទុះជួយទ្ររាងតូចចូលក្នុងរង្វង់ដៃ  តែថេយ៉ុងគៀសនាយចេញ  គេប្រហែលអោយតម្លៃខ្លួនអែងពេកហើយដែរគិតថានាយនិងចាប់អារម្មណ៍គេខ្លះតែអត់ទេ វាផ្ទុយពីការពិតទាំងស្រុង។

ទឹកភ្នែកបន្តស្រក់ភ្នែកប្រែជាស្រវាំង ឡើងក្រហម រាងតូចញញឹមលាយទឹកភ្នែកក្នុងស្ថានភាពពិបាកមើលប្រៀបដូចជាមនុស្សវិកលចរិកម្នាក់យ៉ាងចឹងឃើញដូច្នេះ រាងក្រាស់នៅតែបន្តចូលទាញនាយតូចតែ ...

<< ហិ  កុំចូលមកជិតខ្ញុំអី សុំអង្វរយ៉ុងហ្គីបងកំពុងសម្លាប់ខ្ញុំទាំងរស់ហើយ>>  សម្លេងយំអណ្តត់
អណ្តក់លឺដល់ខាងក្រៅនាំអោយអ្នកទាំងបួនចូលមកមើលយ៉ាងប្រញាប់ រាងក្រាស់សែនតឹងទ្រូងនាយដឹងតែនាយធ្វើមិនដឹងស្ថានភាពពេលនេះគេមិនដឹងត្រូវធ្វើយ៉ាងមិចនោះទេ។

<< មានរឿងអីយ៉ុងហ្គី ហេតុអីថេយ៏...? >>ណាមជូនសួរទាំងព្រួយបារម្ភតែត្រូវបានជីនអូសចេញពីបន្ទប់ ហើយនាំសូប៊ីននិងជេហុបទៅផងដែលដោយទុកអោយថេយ៉ុងនិងយ៉ុងហ្គីបានសម្រួលគ្នា គ្រាន់តែឃើញគេយល់បាត់ទៅហើយ ម្យ៉ាងរឿងនេះទុកអោយពួកគេទាំងពីរជាអ្នកដោះស្រាយចុះ។ ចំណងនេះមានតែពះកគេប៉ុណ្ណោះទើបអាចដោះស្រាយបាន ពឹងទៅលើពួកគេគឺបានត្រឹងឈរគាំទ្រតាមការសម្រេចចិត្តរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែក្នុងចិត្តក៏លួចបន់ឲតែពួកគេព្រមទទួលការពិត។

<< ថេយ៏ ?>> យ៉ុនហ្គី ខ្លោចចិត្តជាខ្លាំង គេស្រាប់តែភ្ញាក់រឮកនូវទង្វើនឹងសម្តីរបស់ខ្លួន នេះតើគេបានសាងអ្វីឡើងមកទៀតហើយហើយ? ហេតុអ្វីប៉ុណ្ណេះហើយនៅតែមិនអាចពិសោធន៍ចិត្តបានទៀតឬ ថានាយស្រលាញ់ ថេហ្យុង?

<< ខ្ញុំដឹងថាបងដឹងគ្រប់យ៉ាង ដឹងថាខ្ញុំស្រលាញ់បង ដឹងថាខ្ញុំធ្វើគ្រប់យ៉ាងព្រោះចង់ក្បែរបង តែបងយ៉ុងហ្គីបងតែងតែរក្សាគម្លាតពីខ្ញុំជានិច្ច>> ថេហ្យុងគេចទៅម្ខាង ពោលទាំងស្រងេះស្រងោចឈឺចិត្តជាខ្លាំង

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now