មិនប៉ុន្មាននាទី ការទិញបានបញ្ចាប់យ៉ាងសប្បាយចិត្ត ជីននិងថេយ៉ុងកាន់ថង់សំពីងសំពោងដើរទៅផ្ទះវិញទាំងមុខញញឹមពង្រាយ និយាយផង សើចផងទម្រាំតែដល់ផ្ទះគឺល្ថាចម៉ោងបីជាងទៅហើយ ។ ផ្ទះស្ងាត់ គ្មានមនុស្សជីន ថេយ៉ុងទម្លាក់ថង់អីវ៉ាន់ចុះហើយអង្គុយដង្ហក់ខ្យល់តិចៗងាកឆ្វេង ស្តាំរកមើលណាមជូន តែមិនឃើញសូម្បីស្រមោល ។
<< បងជូនទៅណាចេះ >>
<<ប្រហែលនៅម្តុំៗនេះអែង គាត់មិនចេះស្ងៀមទេកុំបារម្ភអី ហុឹម! ថេយ៏ទុកដាក់របស់បន្តិចទៅបងទៅខាងក្រោយបន្តិចសិន>>ជីននិយាយឡើង
<< បាទបង !>>ថេយ៉ុងតបហើយ កាន់ថង់របស់របរបន្លែចូលក្នុងផ្ទះរៀបចំតាមលំដាប់លំដោយដែលជីនបានបង្ហាញ ទោះថេយ៉ុងជាអគ្គនាយកក្រុមហ៊ុនពិតមែនតែគេជាធ្លាប់ចូលផ្ទះបាយពីមុនមកដែល មិនពិបាកឡើយក្នុងការបែងចែករបស់របរផ្ទះបាយ។
ប្រាវ ....!
កំពុងតែរៀបបន្លែដាក់ក្នុងធុងក្លាសេ
សុខៗ ថេយ៉ុងលឺសម្លេងធ្លាក់អ្វីមួយពីក្នុងបន្ទប់ណាមជូន ថេហ្យុងភ្ញាក់ក្រញាងបោះដៃបាស់ជើងទាញអំបោសមកកាន់ទាំងញ័រដៃ សម្លឹងទៅបន្ទប់នោះមិនព្រិច ...។
" ប្រហែលគ្មានអីទេ ថេយ៉ុងសម្រួលអារម្មណ៏កុំខ្លាច" រាងតូចពោលក្នុងចិត្តដើរសន្សឹមៗកាន់អំបោសជាប់ ដល់មុខបន្ទប់រាងតូចដៃស្រលូនលូកទៅប៉ះបង្កាន់ដៃទាញបើកយឺតៗ ។
ផាំង ...
<<អាយ! លែងៗអារោគចិត្តហេតុអីចូលផ្ទះបងយើង លែងភ្លាមអា.!..>> រាងតូចបើកទ្វារយឺតៗ ពីតូចរហូតដល់ធំមិនឃើញមានអ្នកណានៅក្នុងបន្ទប់គេងងាកក្រោយបម្រុងនិងចេញតែក៏ត្រូវបានអ្នកណាមិនដឹងស្ទុះមកអោបពីក្រោយសើមដោយដំណក់ទឹក ។
ថេយ៉ុងស្រែកមួយអស់សម្លេង វៃផង ជេរផង ភ្នែកបិទមិនព្រមបើកទាល់តែសោះ ។
<< ថេយ៉ុងៗ បងទេៗគឺបងទេ បើកភ្នែកឡើងថេយ៏>> រាងក្រាស់ស្លៀកកន្សែង អោបកាយតូចយ៉ាងណែនស្រែកហៅដាស់សតិម្នាក់ទៀតដោយរំភើប ដៃក្រាស់បង្វែរមុខរាងតូចអោយចំទះតិចៗ ទីបំផុតថេយ៉ុងឈប់ស្រែកហើយព្រមបើកភ្នែកសន្សឹមៗ មើលនាយពិតមែន។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី12
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)