<< ហាស៎ ...!!>>
Skip ...
<< បងជីន ខ្ញុំថាប៉ុណ្ណឹងបានហើយ>> ថេយ៉ុងកាន់កន្រ្តកបន្លែពោលទាំងហត់នឿយបែកញើសជោគថ្ងាស់ លើកបន្លែដែលកាន់បង្ហាញជីន
<< អុស៎? សុំទោសណាថេយ៉ុង បងទិញភ្លេចគិតមោះអោយមកបងខ្លះមកបងជួយកាន់ ហិក !!>>ជីនសើចមិនសមឈោងថង់អារហារខ្លះៗមកកាន់ ថេយ៉ុងក្រវីក្បាលហួសចិត្ត ទិញៗអត់មើលអ្នកកាន់សោះឡើងចង់បាក់ដៃទាំងសងខាងហើយ។
<< បងទិញច្រើនចឹងហូបអស់អត់នៀក!!>>
<<បងទិញទុកនោះអី ណាមជូនកម្រអោយបងមកផ្សារអ្នកភូមិណាស់យូរៗមកម្តងបងទិញទុកអោយច្រើនកុំអោយខ្វះខាតមុខក្រោយនាំពិបាក >> ដើរបន្តើរនិយាយបន្តើរ សម្លេងទន់ភ្លន់ មុខសរលោងផូរផងទាក់ទាញមន្តស្នេហ៍ បង្ហាញស្នាមញញឹមតិចៗបង្លប់ដោយមន្តសន្តំ ថេយ៉ុងស្តាប់ផងគយគន់សម្រស់ធម្មជាតិជីនផង មិនចម្លែកទេដែលណាមជូនស្រលាញ់ហាមឃាត់មិនអោយចេញក្រៅព្រោះខ្លាចគេឆក់ពេជ្រចេញពីដៃ ល្អៗរហូតដល់រកអ្វីនិយាយមិនបាន។
<< បងជីនស្អាត ទន់ភ្លន់ជាងស្រីទៅទៀត បើខ្ញុំជាបងណាម ខ្ញុំក៏មិនអោយបងដើរ
ម្នាក់អែងដែរ ហិក ...>>
<< ហឹុម! បងមិនមែនជាមនុស្សល្អទេពីមុនមក បងធ្លាប់សម្លាប់មនុស្ស ធ្លាប់ធ្វើជាក្មេងពាលក្នុងសាលា ទើបតែពេលដែលស្រលាញ់គ្នាជាមួយជូននីទេទើបបងកែក្រែ អ្វីៗមិនដូចដែលយើងឃើញនិងភ្នែកឡើយថេយ៉ុង>> ជីនហារឡើងដោយទឹកមុខរាបស្មើរគ្មានស្នាមញញឹម សម្លឹងចំកែវភ្នែកថេយ៉ុងចូលជ្រៅដើម្បីអានជម្រៅចិត្តចំពោះពាក្យដែលគេយាយមិញនេះ កែវភ្នែកគ្រីស្តាល់ខៀវបង្កប់ដោយភាពស្មោះត្រង់ មិនភ័យខ្លាច ធ្វើអោយជីនធូរចិត្តបន្តិច។
<<តែបងក៏បានកែប្រែ ក្លាយជាប្រពន្ធដ៏ល្អម្នាក់ កុំធ្វើមុខបែបនិងអីខ្ញុំអត់ខ្លាចបងទេ ឈប់និយាយទៅតោះទិញបន្តទៀតនិងឆាប់បានទៅវិញខ្ញុំរោយជើងណាស់>>ថេយ៉ុងសើចស្រស់ចូលទៅអោបរាងតូចដែលមុខស្រពោនតិចៗ ផ្តល់ភាពកក់ក្តៅ ជំនឿចិត្តដល់អ្នកម្ខាងទៀត ទោះអតីតកាលយ៉ាងមិចក៏គេមិនខ្វល់ដឹងត្រឹមថាអ្នកខាងមុខជាមនុស្សល្អសាកសមនិងបងប្រុសគេបំផុត។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី12
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)