ភាគទី12

Start from the beginning
                                        

<< មិនអាចប្រកែកបានស្រាប់ហើយ តោះឆាប់ទៅស្មានថាស្លាប់បាត់ហើយតើដ៎ហាសហា! .>>យ៉ុងហ្គីនិយាយឡើងហើយសើចកៀកករ សូប៊ីនចេញទៅទាំងសប្បាយចិត្ត មិត្តចាស់បែបគ្នារាប់ឆ្នាំចង់ភ្លេច ។

នឹកឃើញរឿងចាស់ម្តងៗអាណិតជេហុបនិងណាមជូនណាស់ បិុសនិងស្លាប់ម្តងៗដោយសារតែភាពអត្មានិយមរបស់ឪពុកនិង ......(កាត់បានស្រេច😵)

ធ្វើដំណើរពីឆ្នេរសមុទ្រប៊ូសានប្រមាណជា14គីឡូ សម្តៅមកកោះមួយដាច់ស្រយោលពុំសូវមានមនុស្ស តាមផ្លូវត្រូវធ្វើដំណើរដោយថ្មើរជើង លុះមកដល់កំពង់ផែតូចត្រូវឆ្លងទូកមួយតង់ទៀត ។កាណូតធំ បើកឆ្លងទឹកសមុទ្រប្រមាណជា30នាទីមកដល់ភូមិមួយជាភូមិដីគោកហុំព័ទ្ធដោយទឹកសមុទ្រខៀវថ្លា មានអ្នកភូមិរស់នៅមិនលើសពីហាសិបគ្រួសារនោះទេ។ (គ្មានពិតទេ🙏😭)

រាងក្រាស់សម្លឹងមើលទេសភាពត្រឈឹងត្រឆៃរបស់ដើមឈើតូចធំដុះលំអរ ក្លិនត្រី ក្លិនសមុទ្រ ក្លិនធម្មជាតិដែលរសាត់តាមខ្យល់ពោរពេញដោយក្តីសុខស្រលះខួរមិនស្មុគស្មាញ។

ដំណើរយឺតៗដើរចូលទៅក្នុងភូមិ កាត់ភ្នែករាប់សិបគូរសម្លឹងមកពួកគេដូចជាសត្វចម្លែក ។ក្រមុំៗក៏នាំគ្នាអឹមអៀន សម្លឹងមើលពួកគេមិនដាក់ភ្នែក សង្ហា ស្រស់ស្អាតណាស់ព្រះអើយ...មិនដែលឃើញទេ។

ពួកគេទាំងបីជាទេវបុត្រដើរលើដីឬ យ៉ាងមិច ?
ម្នាក់ៗសង្ហាណាស់។

<< សូប៊ីន អាល្អិតអែងដឹងយ៉ាងមិចថាណាមជូននៅទីនេះ>>ដោយសារតែអៀនមិនធ្លាប់មានអ្នកមើលច្រើនបែបនេះយ៉ុងហ្គីសួរបន្លប់ទៅប្រុសសង្ហាដើរខាងមុខកៀកចង្កេះប្រពន្ធជាប់ដូចខ្លាចគេឆក់ ។

<< គឺខ្ញុំជាអ្នកបញ្ចូនពួកគាត់មកទីនេះ កាលពីឆ្នាំនោះបើខ្ញុំមិនជួយបងជីនចេញពីពេទ្យពង្រាត់បងណាមពីមង្គលការទេ ស្មានថាពួកគាត់អាចមានជីវិតរស់សុខស្រួលដល់អាឡូវ? បងសាកគិតទៅមើល>>   អ្នកម្លោះងាកក្រោយនិយាយឡើងធម្មតាញញឹមដាក់ប្រពន្ធដើរទៅរឿយៗ យ៉ុងហ្គីមិនតបតែងក់ក្បាលជំនួសចម្លើយ ព្រោះគេបានដឹងរឿងខ្លះៗពីទាក់ទងនិងទំនាក់ទំនងរវាងជីននិងសូ
ប៊ីន។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now