<< គ្មានរឿងអីកើតឡើងទេជីមីន ថេ
យ៉ុងនិងរកឃើញវិញឆាប់ៗសម្រាកសិនទៅមុខអូនស្លេកណាស់ ជឿបង>>
ជុងហ្គុកងើបទៅអោបកាយតូចចូលក្នុងរង្វង់ដៃផ្តល់ភាពកក់ក្តៅ ថើបសក់ខ្មៅរលាស់មួយដង្ហើមដោយក្តីបារម្ភ ។

<< តែអូន...>>

<<គេងមក បងកំដរកុំបារម្ភពេកអី>>   ជីមីនបែរមកប្រឈមមុខនិងរាងក្រាស់ ប្រុងនិយាយតតែជុងហ្គុក ឃាត់ហើយទាញកាយតូចអោបយ៉ាងណែនផ្តួលទៅលើពួកទាញយកមកកើយលើទ្រូងមាំរបស់នាយ ។

ទង្វើរនេះកក់ក្តៅខ្លាំងណាស់ មិននឹកស្មានថាពួកគេអាចដើរដល់ផ្លូវមួយនេះសោះ។

ជីមីនសំងំលើទ្រូងជុងហ្គុកដៃអោបចង្កេះមាំជាប់ ស្រក់ទឹកភ្នែកមកមិនដឹងខ្លួនគេ
ឆ្នុលក្បាលស្រង់ក្លិនក្រអូបប្រហើរជាបុរសមិនចេះជិនណាយ មិនយូរត្របក់ភ្នែកក៏ទរទន់លង់លក់ហាមមិនបាន។

ដោយឃើញរាងតូចស្ងាត់មិនកម្រើក រាងក្រាស់ទាញកាយចេញដោយដាក់គេងផ្អៀងសកដៃចូលខាងក្រោមទាញចង្កេះតូចអង្រ្កងចូលកៀកនិងខ្លួនថើបបបូរមាត់តូចក្រមិចបន្តិច បន្តសម្លឹងមុខក្មេងមិនសមអាយុ កាន់តែមើលកាន់តែស្អាត កាន់តែធ្លាក់អន្លង់ស្នេហ៍ ។

គេតែងតែសួរខ្លួនឯងម្តងហើយម្តងទៀត កាលពីប៉ុន្មានឆ្នាំមុនគេគិតអីបានជាសុំជីមីនបែកគ្នា បើសិនថ្ងៃនោះពួកគេមិនបែកគ្នាប្រហែលថ្ងៃនេះមានសុភមង្គលពេញបរិបូណ៌ក្នុងក្រអៅបេះដូងមិនខាន មិនចាំបាច់លួចលាក់ទាក់ទងគ្នាបែបនេះ។

<< ដរាបណាបងនៅស្រលាញ់អូន បងមិនចោលអូនដាច់ខាតជីមីន អូនជាដង្ហើមជាម្ចាស់បេះដូងបងតែម្នាក់គត់ សឺត ....>>នាយពោលតិចៗថើបថ្ពាល់ក្រហមដូចសាច់ក្មេងមួយដង្ហើមហើយសំងំគេងដោយមានម្ចាស់ចិត្តក្នុងរង្វង់ដៃ ។

ទោះគេអត្មានិយម ប៉ុន្តែគេបែកចែកពេលវេលាសម្រាប់អ្នកទាំងពីរបានយ៉ាងល្អ ពួកគេទាំងពីរសុទ្ធតែងសំខាន់ បាត់ម្នាក់បេះដូងរបស់នាយនិងប្រេះបែកលែងដកដង្ហើមតែម្តងជាពិសេសក្មេងប្រុសនៅក្នុងរង្វង់ដៃរបស់គេ។

________________________

ដំណើរយឺតៗទាំងគ្មានកម្លាំងតាមផ្ទៃទឹកសមុទ្រសម្លឹងទៅឆ្ងាយយ៉ុងហ្គី ហាក់បាត់ព្រលឹងមិននៅក្នុងខ្លួនបេះដូងល្ហល្ហេវដូចបាត់អ្វីមួយរកមិនឃើញ ជើងចេះតែដើរ ភ្នែកក៏តម្រង់ទៅមុខ សម្លេងរលកជាមួយនិងខ្យល់តិចៗបក់ភាត់មកវារងារធ្វើអោយព្រឺសម្បុរស ។ មេឃងងឹត បានពន្លឺជះពីអគារក្បែរខាងនិង ពន្លឺព្រះចន្ទទើបធ្វើអោយគេមើលផ្លូវខាងមុខឃើញព្រោលៗទោះមិនច្បាស់តែអាចដើរបាន ។

រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]Where stories live. Discover now