<<ថេយ៉ុង ក្រោកឡើងកុំគេងទៀតអី>> នាយដាស់ដោយសម្លេងតិចៗ
<< អូ បងយ៉ុង ម៉ោងប៉ុន្មានហើយចេះ ហាស៎...ម៉ោងបីស្លាប់ៗៗហើយ ច្បាស់ជាត្រូវមាត់ហុបប៊ីមិនខានទេ>>រាងតូចក្រោកទាំងងុលងក់ បើកភ្នែកមិនច្បាស់មើលទៅនាឡិការ ក៏ត្រូវភ្ញាក់ក្រញាំងពេលឃើញម៉ោង។
<< ថេយ៉ុងរៀបចំមួយៗក៏បាន បើរៀបប្រញាប់បែបនិងវាវល់ឯកសារ-លាយគ្នាមិនខានទេ >>យ៉ុងហ្គីនិយាយឡើងដោយឃើញទើសភ្នែកពេក ចាប់ដាក់ៗ បញ្ជីទំនិញ បញ្ជីអត្រាចំណូល និងចំណាយដាក់ចូលគ្នា បើរករៀបមួយថ្ងៃវង្វេងតែម្តង។ ក្មេងអើយក្មេង
<< ទុកសិនទៅ បងយ៉ុងទៅហាងហុបប៊ីទេថ្ងៃនេះក្រុមពួកខ្ញុំជុំគ្នា ក៏មានវត្តមានជីមីនដែរណា>>
<< ហឹម! តោះ>>ថេយ៉ុងបបួលយ៉ុងហ្គីដោយស្នាមញញឹម រាល់ពេលបើចង់យកយ៉ុងហ្គីទៅតាមគឺត្រូវតែលើកឈ្មោះជីមីនមកនិយាយទើបនាយព្រមទៅជាមួយ។
មិននិយាយច្រើនពួកគេក៏ប្រញាប់ទៅហាងអាហារជេហុប ក្នុងឡានគ្មានអ្នកណានិយាយអ្វីនោះទេ ថេយ៉ុងគិតតែពីចុចទូរស័ព្ទ បីឆ្នាំមកនេះគេប្រើប្រាស់អេឡិចត្រូនិចឡើងពាក់វែនតាការពារពិសេសនៅមុខកុំព្យូទ័រនិងទូរស័ព្ទ។ ដៃគិតតែពីចុច រាងក្រាស់ងាកមើលជារឿយៗ មិនដែលឃើញថាថេយ៉ុងទំនេរសោះ បើមិនឆ្ងោកមុខនិងឯកសារ កំព្យូទ័រទេ គឺទូរស័ព្ទនេះតែម្តង។
<< កំពុងតែចុចអ្វីនិងថេយ៏ កុំលេងទូរស័ព្ទពេកប្រយ័ត្នឡើងដឺក្រេឡើងកាន់តែខ្ពស់>> នាយនិយាយទាំងបារម្ភដោយមិនដឹងខ្លួន ឆ្ងោកអោនមុខស្ទើរតែដល់អេក្រង់ទូរស័ព្ទ បើយាយពីពន្លឺវាភ្លឺជាពិលទៅទៀត ។ថេហ្យុងងើបមុខញញឹមតិចៗ ហើយបង្ហាញវាដល់នាយ។
<< គឺរៀបទិន្នន័យ និងឯកសារខ្លះៗនឹងណា >>ថេហ្យុងតបវិញ
<< ទុកវាសិនទៅ បើច្រើនខ្លាំងរំលែកអោយបងខ្លះមក បើខំធ្វើតែម្នាក់អែងឈឺធ្ងន់ធ្ងរទៅលោកអ៊ំបន្ទោសបងស្លាប់ហើយដែលមិនមើលប្អូននោះ>>
<< មិនអីទេ ខ្ញុំរឹងមាំណាស់ចាំខ្ញុំបញ្ចូនវាអោយដេសីុន និង លីអូធ្វើខ្លះ កុំបារម្ភអីបងប្រុស ប៉ាមិនបន្ទោសបងទេ>> ថេយ៉ុងបង្ខំញញឹមទាំងមិនសមទម្លាក់ទូរស័ព្ទចុះហើយផ្អែកក្បាលនិងកញ្ចាក់ឡានសម្លឹងមើលទេសភាពខាងក្រៅ យ៉ុងហ្គីមិនតហើយបើកឡានបន្តទាំងមិនខ្វល់ពីអារម្មណ៍ក្មេងប្រុសកំពុងនៅជាមួយ។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី5
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)