<< អឺៗ ...បើដាស់តាមសម្រួលទៅថី អូយ...ចង់គ្រិចចង្កេះ>> និយាយហើយពួកគេក៏រៀបចំខ្លួនទៅសាលា ទេ ត្រូវហៅថាសកលវិទ្យាល័យដែលល្បីជាងគេនៅស៊ូល។
ថ្ងៃចូលរៀនដំបូង ថេយ៉ុងនិងជីមីន ត្រូវបានគ្រូអនុញ្ញាតអោយចូលរៀនធម្មតាចាត់ទុកថាជាលើកដំបូងសម្រាប់សិស្សថ្មី ជីមីននិងថេយ៉ុងតែងតែមកសាលាលឿនៗ ហើយក៏ក្លាយជាសិស្សពូកែឆ្នើមប្រចាំថ្នាក់ដូចគ្នា ។
ពួកគេទាំងបី មានទំនាក់ទំនងល្អនិងគ្នាណាស់ទាស់ត្រង់ថា ជីមីននិងថេយ៉ុង គឺសីុងហ្គល ចំណែកជេហុបវិញ គេមានហាន់នីហើយ។
រយះពេលមួយឆ្នាំក៏បានកន្លងផុតទៅ ពេលនេះជីមីនល្អប្រសើរខ្លាំងណាស់ តាំងពីថ្ងៃដែលបែកគ្នាជាមួយនិងជុង ហ្គុកមកគេមិនដែលឃើញ រឺ ដឹងរឿងទាក់ទងជាមួយនិងនាយបន្តិច។ ក៏ចម្លែកចិត្តតិចតួចដែល អារម្មណ៍មនុស្សធ្លាប់ស្រលាញ់គ្នា បាត់ដំណឹងសូន្យឆឹងចឹងក៏នៅមានកូនចិត្តនៅនឹករលឹក ពេលខ្លះក៏នឹកដល់ថ្នាក់យំ ពេលខ្លះក៏ញញឹមដូចឆ្គួតពេលនឹកឃើញអនុស្សាវីរ៍យរឿងរ៉ាវល្អៗជាមួយគ្នា។ ហឺយ ....ឈប់គិតទៅ យ៉ាងណារាងតូចម្នាក់នេះមានមិត្តពីរអ្នកចាំកំដរដែលតើស៎ ដូចពេលនេះចឹង។
<<ជីមីន អែងប្រាកដហើយថាមិនអី បើចង់យំៗមកណាយើងកំដរអែង>>ថេយ៉ុងដាក់ដបស្រាចុះហើយងាកមកនិយាយជាមួយនិងជីមីនដែលញុកសាច់ពេញមាត់ គេធ្វើដូចជាធម្មតា ទាំងដឹងច្បាស់ណាស់ថាអារម្មណ៏វាបែបណា ព័ត៌មានល្បីសុះសាយពេញប្រទេស ទាំងមូលទៅហើយ រឿងអ្វីដែលអាចលាក់មិនឲកម្លោះតូចទាំងបីឃើញបានទៅ។
<< អឹម...អត់អីទេ យើងមិនបានកើតទុក្ខឯណាយើងគួរតែសប្បាយចិត្តដែលគេអាចរកបាននរណាម្នាក់ពេញចិត្តហើយរៀបការជាមួយ >> រាងតូចតបវិញបន្ទាប់ពីញ្ញាំសាច់អស់ ជេហុបនិងថេយ៉ុងមើលមុខគ្នាបន្តិចហាក់មិនជឿ ព្រោះថាជីមីននេះពូកែលេងទឹកមុខនិងសម្តែងខ្លាំងណាស់។ តាមពិតមិនមែនពួកគេមិនដឹងឡើយថាជីមីននៅតែមានចិត្តស្រលាញ់ នឹកនាដល់ជុងហ្គុក ប៉ុន្តែពួកគេជ្រើសរើសធ្វើជាស្ងាត់ ព្រោះមិនចង់មិត្តមានអារម្មណ៍ថាខុសដែលជ្រើសរើសផ្លូវបំបែក ។ ម្យ៉ាងនេះកន្លងទៅមួយឆ្នាំហើយៗ ដែលប្រុសម្នាក់នោះបានបាត់ខ្លួន តែបែរជាសុខៗស្រាប់តែលេចដំណឹងខ្នាតធំបំផ្អើល មនុស្សមួយប្រទេសតែម្តង។
YOU ARE READING
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគទី1
Start from the beginning
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)