💜យានអវកាសស្នេហ៍✨( ចប់✔️)

De JuXiu_Writer

212K 20.1K 162

បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែ... Mais

💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨
💜យានអវកាសស្នេហ៍✨

💜យានអវកាសស្នេហ៍✨

2K 187 0
De JuXiu_Writer

Episode 48 : នំរបស់ថេយ៍.!

បន្ទាប់ពីប្រកែកគ្នាអស់ចិត្តចង់ ពួកគេក៏បានធ្វើដំណើរទៅភូមិគ្រិះវិញជាមួយគ្នាដោយម្នាក់ៗស្ងាត់រាងខ្លួនគ្មាននរណានិយាយអ្វីឡើយ។

« កុំធ្វើមុខអញ្ចឹងអី.! »Jungkookនិយាយទៅកាន់រាងតូចបន្ទាប់ពីលើកបីកាយតូចឡើងសម្តៅចូលទៅខាងក្នុងភូមិគ្រិះ។

« មុខអូន.! អូនចង់ធ្វើយ៉ាងមិចក៏បាន »Taehyung សន្លក់មុខជុងហ្គុកព្រោះខឹងមិនទាន់បាត់នៅឡើយ។

« ... »Jungkookមិននិយាយប៉ុន្តែក៏អោនទៅខាំបបូរមាត់របស់រាងតូចទាំងក្រឺតខ្នាញ់ព្រោះកាយតូចកំពុងតែនៅក្នុងរង្វង់ដៃរបស់គេស្រាប់។

« លែងទៅ...ស្អប់ណាស់ »Taehyungលើកដៃរុញមុខជុងហ្គុកចេញវិញទាំងមុខក្រញូវលើសដើម មកដល់ខាងក្នុងមានសភាពស្ងាត់ច្រងំព្រោះយប់ជ្រៅណាស់ទៅហើយ អ្នកគ្រប់គ្នាប្រាកដជាទៅសម្រាក។

Room✨

មកដល់ក្នុងបន្ទប់ភ្លាមនាយតូចក៏រហ័សលោតចុះពីលើដៃរបស់រាងក្រាស់ភ្លែត មុខនេះគេធ្វើចុះពីលើឡានមិនរួចព្រោះចង់សម្តែងធ្វើរំអួយដាក់ប៉ាម៉ាក់គេប៉ុណ្ណោះប៉ុន្តែពួកគាត់ទៅសម្រាកអស់ទៅហើយទើបផែនការរបស់គេមិនបានសម្រេច។

« ដើររួចវិញហើយឬ? »Jungkookសួរទៅកាន់រាងតូចទាំងស្រឡាំងកាំង ថេយ៉ុងពិតជាពូកែសម្តែងខ្លាំងណាស់សូម្បីតែនាយរស់នៅជាមួយគ្នារាប់ឆ្នាំក៏ចាប់ចំណុចគេមិនបានផង។

« អឺរ.! »Taehyungថាហើយក៏កាន់កន្សែងដើរចូលបន្ទប់ទឹកបាត់ធ្វើមិនដឹង។

« ក្មេងឈ្លើយ.! »Jungkookក្រវីក្បាលមើលដំណើររបស់រាងតូចមុននឹងដើរទៅតុធ្វើការរបស់នាយដើម្បីបង្ហើយការងារដែលមិនទាន់រួចរាល់។

មួយសន្ទុះក្រោយមកថេយ៉ុងក៏ចេញមកជាជាមួយនឹងអាវវែងស្តើងមួយនិងខោរខ្លីត្រឹមគល់ភ្លៅ នាយតូចធ្វើភ្នែកឡង់ៗនៅពេលដែលឃើញជុងហ្គុកកំពុងតែអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់។

« ហ៊ើយ~ ឃ្លានណាស់ »Taehyungធ្វើជារអ៊ូថាឃ្លានមុននឹងអោបពោះដើរទៅរកជុងហ្គុកតាំងៗ ខណៈពេលដែលភ្នែកចេះតែដៀងលួចមើលប្រត្តិកម្មរបស់ជុងហ្គុកជារឿយៗ។

« ជុង.!! »Taehyungចូលទៅអោបករបស់ជុងហ្គុកពីខាងក្រោយរួចយកចង្ការរបស់គេទៅដាក់លើស្មាររបស់ជុងហ្គុកបែបយកចិត្ត។

« ហឹម? »Jungkookក្រហឹមជាសំណួរប៉ុន្តែមិនបានងាកមកមើលមុខរាងតូចឡើយព្រោះជក់ចិត្តនឹងការងារខ្លាំង មិនចង់បង្វែរអារម្មណ៍ទៅណាឆ្ងាយ។

« អូនសុំញ៊ាំនំមួយ »Taehyungពេបមាត់ប្រាប់ជុងហ្គុកតិចៗ គេមិនហ៊ានញ៊ាំនោះទេខ្លាចជុងហ្គុកខឹង។

« អត់ទេ.!! ស្អែកបងនឹងយកវាទៅបោះចោលហើយ »Jungkookតបវិញធម្មតា នាយមិនជឿរនោះទេថារាងតូចមិនព្រមញ៊ាំបាយដោយសារតែនំ ពេលគេឃ្លានគេច្បាស់ជាញ៊ាំពុំខាន នាយមិនចាញ់ល្បិចថេយ៉ុងបោកទៀតឡើយ។

« អត់ទេ.! អូនសន្យាណាថាមួយថ្ងៃអូនញ៊ាំតែមួយកញ្ចប់ទេ »Taehyungពេបមាត់រលីងរលោងដាក់ជុងហ្គុកហើយតែទាំងលើកដៃកូនមួយឡើងជាការ សន្យាទៀតផង មិនដឹងសន្យាខ្យល់ឬយ៉ាងមិចទេ។

« ... »Jungkookមិនតបគិតតែផ្តោតអារម្មណ៍លើការងារតែមួយមុខគត់ព្រោះត្រូវបង្ហើយយប់នេះអោយហើយ។

« មិនតបមានន័យថាOkeyណា៎? »Taehyungសួរទាំងមុខច្រងឺមព្រោះគិតថារាងក្រាស់មិនបានចាប់អារម្មណ៍ស្តាប់គេនិយាយ។

« ទេ.! »Jungkookឆ្លើយមួយម៉ាត់ធ្វើអោយស្នាម ញញឹមរាងតូចអម្បាញ់មិញត្រូវរសាត់ទៅវិញអស់។

« សុំតែមួយទេ.! ណាជុងហ្គុកណា.!..ណា៎ៗៗៗ »Taehyungដើរមកអង្គុយច្រកគៀវពីមុខរបស់ជុងហ្គុករួចលើកដៃអោបករបស់រាងក្រាស់ជាប់មុននឹងចាប់ផ្តើមរំអុកទាមទារ។

« ថេយ៍.! ស្តាប់បង...បងមិនអោយញ៊ាំទេ.! »Jungkookលើកដៃអង្អែលក្បាលថេយ៉ុងតិចៗ មុនពេលទៅពិធីមង្គលការរបស់YoongiនិងJiminមិនដឹងថាគេញ៊ាំអស់ប៉ុន្មានកញ្ចប់ហើយទេទើបបណ្តាលអោយក្តៅខ្លួនបែបនេះ ឥឡូវមកទារអីទៀត?

« តែមួយទេ.!..ហិក »Taehyungពេបមាត់រលីងរលោងមើលទៅហាក់ដូចជាចង់ញ៊ាំខ្លាំងណាស់ ទឹកមុខកំសត់របស់គេធ្វើអោយជុងហ្គុកទប់អារម្មណ៍មិនអោយទន់ចិត្តមិនបានតែម្តង។

« ហឹម.! តែមួយទេអញ្ចឹង...ញ៊ាំហើយប្រញាប់គេងឮទេ? »Jungkookយល់ព្រមមុននឹងដើរទៅយកនំមួយកញ្ចប់នៅលើតុហុចអោយរាងតូចដែលកំពុងអង្គុយចាំ ចំណែកថេយ៉ុងក៏អង្គុយទះដៃទាំងសើចខខឹក សប្បាយចិត្តជាត្រូវឆ្នោតធំទៅទៀត។

« បងញ៊ាំទេ? »Taehyungមិនបានទៅណាឆ្ងាយពីជុងហ្គុកឡើយគឺគេនៅអង្គុយញ៊ាំនំលើភ្លៅរបស់ជុងហ្គុកដដែលដោយមានជុងហ្គុកអោបចង្កេះរបស់គេជាប់មិនលែងទៅណាដូចគ្នា។

« អត់ទេ.! »Jungkookថាហើយក៏ធ្វើការងារបន្ត ចំណែកថេយ៉ុងបន្ទាប់ពីញ៊ាំអស់នាយស្រាប់តែចុះពីលើភ្លៅរបស់ជុងហ្គុករួចដើរតម្រង់ទៅតុដាក់នំ។

« ... »Jungkookមិនមាត់ប៉ុន្តែក៏លួចដៀងភ្នែកមើលនាយតូចថាគេនឹងធ្វើអ្វីបន្ទាប់។

Taehyungងាកមើលជុងហ្គុកឃើញថានាយមិនបានចាប់អារម្មណ៍នឹងខ្លួនទើបនាយរហ័សអោបយកនំទាំងពីរថង់ធំៗនោះរត់សម្តៅទៅរកគ្រែ។

« កុំសង្ឃឹមថាបោះចោលបានអោយសោះ »Taehyungច្រត់ចង្កេះសម្លឹងមើលនំដែលបានដាក់តម្រៀបគ្នាលើពូកនោះមុននឹងទាញភួយដណ្តប់អោយវាបន្តិចរួចរត់ចូលទៅគេងអោបនំទាំងនោះតាមក្រោយ ថេយ៉ុងគេងអោបយ៉ាងស្អិតហាក់ដូចជាខ្លាចនរណាមកបេះចេញពីគេយ៉ាងអញ្ចឹង។

« ហ៊ឹសៗ ចំមែន.! »Jungkookអង្គុយក្រវីក្បាលទាំងហួសចិត្តម្នាក់ឯងបន្ទាប់ពីបានឃើញសកម្មភាពកំប្លែងៗរបស់ប្រពន្ធរួចមក។

មួយសន្ទុះក្រោយមកជុងហ្គុកក៏បង្ហើយការងាររួចរាល់ នាយចូលទៅមូជទឹកសម្អាតខ្លួនហើយអស់ទើបចូលទៅគេងអោបរាងតូចតាមក្រោយ មុននឹងចូលទៅគេងនាយក៏បានប្រមូលនំដែលរាងតូចបានអោបនោះដាក់ថង់វិញផងដែរព្រោះរាងតូចអោបស្អិតតែពេលមិនទាន់គេងលក់ប៉ុណ្ណោះ ពេលគេងលក់បាត់ប្រលែងអស់ដដែល។

Morning✨

ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់ Jungkookរៀបចំខ្លួនតាំងពីប្រលឹមដើម្បីទៅក្រុមហ៊ុនព្រោះតាំងពីរៀនចប់មកនាយត្រូវទៅក្រុមហ៊ុនរាល់ព្រឹកហើយក៏ចូលផ្ទះវិញថ្ងៃឬល្ងាច មិនទៀងប៉ុន្មានទេ។

« បងធ្វើដើម្បីអូននិងកូនប៉ុណ្ណោះ »Jungkook អោនថើបថ្ងាស់រាងតូចបន្តិចមុននឹងប្រមូលនំរបស់ថេយ៉ុងដែលមានក្នុងបន្ទប់ទាំងប៉ុន្មានទៅចែកក្មេងកុមារកំព្រាអោយអស់ សរុបមកបីថង់ធំៗជុងហ្គុកយួរចុះទៅខាងក្រោមសឹងតែមិនរួច។

« អ្វីនឹងកូនរញេរញៃសម្បើមម្លេះ? »លោកKimសួរជុងហ្គុកព្រោះឃើញរញេរញៃពេក។

« គឺនំរបស់ថេយ៍.! កាលពីយប់មិញគេក្តៅខ្លួនទើបកូនយកគេទៅមន្ទីពេទ្យ គ្រូពេទ្យបានផ្តាំមកថាមិនអោយគេញ៊ាំនំច្រើនពេកទេទើបកូនសម្រាច់ចិត្តឈប់អោយថេយ៍ញ៊ាំតែម្តង »Jungkookប្រាប់ទៅអ្នកទាំងពីរតាមដំណើរ។

« ធ្វើអញ្ចឹងក៏ល្អ.! ម៉ាក់ក៏មិនសូវចង់អោយគេញ៊ាំប៉ុន្មានដែរ »អ្នកស្រីKimងក់ក្បាលយល់ស្របជាមួយជុងហ្គុកព្រោះគាត់ឃើញថេយ៉ុងញ៊ាំវាមួយថ្ងៃៗដូចជាលើសកំរិតហើយ។

« អញ្ចឹងអ្នកម៉ាក់ជួយមើលគេផងណា៎.! ពេលគេភ្ញាក់ឡើងមិនឃើញនំ គេច្បាស់ជាស្រែកយំបែកផ្ទះមិនខានទេ »Jungkookនិយាយទាំងសើចព្រោះដឹងចរឹករាងតូចស្រាប់។

« ម៉ាក់ដឹងហើយ »អ្នកស្រីKimរាងដកដង្ហើមធំបន្តិច តែប៉ុណ្ណេះដឹងតែយំមួយថ្ងៃទល់ល្ងាចទៀតហើយ គ្មានអ្នកណាលួងបាត់ទេទាល់តែជុងហ្គុកមកវិញ។

( Taehyung be like : ខំដេកអោបប៉ុណ្ណឹងហើយនៅយកបានទៀតប្តីចិត្តអាខក់😔 )
TO BE CONTINUED
✨Thank for Support✨

@Ju Xiu-ជូស៊ី

Continue lendo

Você também vai gostar

30K 6.6K 38
tk sinhala
26.5K 2.6K 27
សេ្នហាដែលកើតឡើងដោយសារជម្លោះ ម្នាក់ៗសុទ្ធតែចង់ឈ្នះរៀងខ្លួន បងជាឆ្មា អូនជាកណ្តុរ ជួបពេលណា កើតសង្រ្គាមពេលនឹង។ តើ សេ្នហានេះនឹងទៅជាបែបណា បើម្នាក់ៗសុទ្ធតែខ...
66.3K 9.2K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
56K 3.3K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။