✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Comp...

By Axnnie_Jjang

168K 13.3K 23

ព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ... More

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី ១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៩

2.4K 226 0
By Axnnie_Jjang

   ពេលរាត្រីចូលមកដល់បន្ទាប់ពីសោយព្រះក្រយា ហើយ រាជទាយាទតូចក៏ដល់ពេលស្រង់ព្រះកាយដូចសព្វដងតែដូចដែលដឹងស្រាប់ថាយ៉ាងណាក៏ទ្រង់គេចមិនផុតពីសំណួរដេញដោលរបស់ភីលៀងសួម នោះឡើយ ។

« រាជទាយាទល្ងាចមិញនេះត្រូវលោកសេនាប្រមុខនាំទៅដល់ណាខ្លះទៅក្រាបទូល ដឹងទេថាខ្ញុំម្ចាស់នេះភ័យសឹងអស់ជីវិតខ្លាចតែត្រូវព្រះជាយាទ្រង់ចាប់បានទេណា៎ក្រាបទូល » នាងសួរនាំបណ្ដើរត្រៀមព្រះពស្ត្របណ្ដើរស្របពេលពួកនាងភីលៀងផ្សេងទៀតកំពុងត្រៀមទឹកនៅខាងក្នុង ។

« យើងមិនបានទៅណាឆ្ងាយទេគ្រាន់តែទៅផ្ទះបង...អឺគឺផ្ទះលោកសេនាប្រមុខប៉ុណ្ណោះ ម្យ៉ាងទៀតជើងយើងគ្រិចទើបត្រូវទៅរឹតថ្នាំនៅទីនោះតែម្ដងទៅ » ថេយ៉ុងវិះនឹងនិយាយថាជុងហ្គុកជាបងប្រុសឲ្យនាងលឺ សំណាងហើយដែលទ្រង់នឹកឃើញដល់ពាក្យផ្ដែផ្ដាំរបស់នាយទាន់ ។

« ប៉ុន្តែថ្ងៃក្រោយ ទ្រង់កុំយាងទៅណាដោយគ្មានខ្ញុំម្ចាស់ទៅជាមួយអីណា៎ព្រះពរ ចាត់ទុកថាខ្ញុំម្ចាស់អង្វរទៅចុះ » ភីលៀងសួមនិយាយទាំងទឹកមុខអង្វរកទើបថេយ៉ុងទតឃើញហើយក៏យល់ចិត្តនាងដែរ ។

« អូខេៗ យើងមិនធ្វើចឹងទៀតក៏បាន » មានបន្ទូលរួច ទ្រង់ក៏ទាញព្រះពស្ត្រដែលរៀបហើយនោះយាងទៅស្រង់ព្រះកាយទុកឲ្យភីលៀងសួមងឿងឆ្ងល់នឹងពាក្យចម្លែករបស់ទ្រង់ទៅវិញ ។

   ព្រឹកថ្ងៃថ្មីចូលមកដល់ រាជទាយាទតូចបានតែងព្រះកាយយ៉ាងស្រស់ស្អាតជាមួយឈុតពណ៌ក្រហម ស្រស់ព្រមទាំងមានទឹកព្រះភក្ត្រស្រស់ស្រាយលើស រាល់ដងទៀតផងមុននឹងយាងទៅជួបទៅមាតាបិតា ដើម្បីសោយព្រះក្រយាពេលព្រឹកជាមួយទ្រង់នៅ ដំណាក់ធំឯណោះ ។

« ព្រះបិតាព្រះមាតា បុត្រសូមថ្វាយបង្គំព្រះពរ » ថេយ៉ុង

« អ្ហឹម ឆាប់ចូលមកអង្គុយក្បែរបិតាមកថេយ៉ុង » ព្រះរាជាមានបន្ទូលទៅកាន់បុត្រសំណព្វព្រះទ័យទើបរាជទាយាទញញឹមស្រស់ចូលទៅគង់ក្បែរទ្រង់ ។

« ថេយ៉ុងរបស់មាតាថ្ងៃនេះតុបតែងខ្លួនស្អាតលើសពីធម្មតា មិនមែនចង់សុំមាតាទៅណាទៀតទេដឹង? » ព្រះជាយាមានបន្ទូលសួរដោយយល់ចិត្តធ្វើឲ្យថេយ៉ុងញញឹមអឹមអៀនបម្រុងសុំទ្រង់ចេញទៅដើរ លេងជាមួយជុងហ្គុកទៅហើយ ស្រាប់តែទ្រង់មាន បន្ទូលកាត់តែម្ដង ។

« ចាប់ពីថ្ងៃនេះទៅ មាតាសូមហាមមិនឲ្យបុត្រយាងទៅខាងក្រៅរាជវាំងទៀតជាដាច់ខាត លើកលែងតែ មានចាងហ៊ូនជាអ្នកកំដរបុត្រតែប៉ុណ្ណោះ នេះជាបញ្ជារបស់មាតា » ទ្រង់មានបន្ទូលដោយដាច់ខាតធ្វើឲ្យថេយ៉ុងរៀងអាក់អន់ព្រះទ័យបន្តិចតែក៏ព្យាយាមជំទាស់ទ្រង់ដូចគ្នា ។

« ប៉ុន្តែមាតា ម្ចាស់បងរវល់ជាមួយរាជកិច្ចណាស់ ម៉េចនឹងមានពេលកំដរបុត្រនោះ ខ្ញុំម្ចាស់យល់ថាកុំ រំខានម្ចាស់បងអីល្អជាង » ថេយ៉ុង

« មានអ្វីគួរឲ្យរំខានទៅម្ចាស់អូន ទោះបីរវល់ប៉ុណ្ណាក៏ បងអាចកំដរអូនបានដែរ » ចាងហ៊ូនបន្លឺឡើងស្របពេលយាងចូលមកធ្វើឲ្យថេយ៉ុងងាកទៅរកទ្រង់ភ្លាម ។

« ម្ចាស់បង... »

« មែនហើយ បើបុត្រចង់យាងទៅណាក៏ប្រាប់ចាងហ៊ូនទៅ នឹងអាលមានអ្នកការពារសុវត្ថិភាពរបស់បុត្រ មាតានឹងអស់បារម្ភ » ព្រះជាយាដាក់បញ្ជាដោយដាច់ខាតបំផុតទើបរាជទាយាទបែរទៅរកបិតាដើម្បីឲ្យទ្រង់ជួយសម្រួលប៉ុន្តែព្រះរាជាបែរជាញញឹមមក ទ្រង់វិញបានន័យថាជួយមិនបានទើបថេយ៉ុងមានតែ យល់ព្រមតាមបញ្ជាមាតាប៉ុណ្ណោះ ។

« ក្រាបទូលមាតា » ថេយ៉ុង

« អ៊ីចឹងចាប់ផ្ដើមទៅ » ព្រះរាជាមានបន្ទូលឡើងទើបការសោយព្រះស្ងោយពេលព្រឹកចាប់ផ្ដើមដោយចាងហ៊ូនទ្រង់នាំថេយ៉ុងមានបន្ទូលពីនេះពីនោះឥតឈប់ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា តែរាជទាយាទបែរជាមានព្រះទ័យធុញទ្រាន់ទៅវិញទើបបន្តសោយរហូតទាល់តែរួចរាល់ ក៏ដល់ពេលដែលព្រះរាជានិងចាងហ៊ូនត្រូវពិភាក្សាគ្នាពីរឿងរាជកិច្ច ឯព្រះជាយាក៏យាងទៅទតសួនផ្ការបស់ទ្រង់ ចំណែកថេយ៉ុងវិញគ្មានភារកិច្ចអ្វីក្រៅតែរៀនសរសេរអក្សរផ្ចង់ពីរាជគ្រូក្នុងរាជវាំងនោះឡើយ ។

« នេះជាព្យញ្ជនៈថ្មីសម្រាប់រាជទាយាទព្រះពរ » រាជគ្រូដាក់នូវសន្លឹកកិច្ចការនិងខ្មៅដៃឲ្យទៅថេយ៉ុងដូចសព្វដង ព្រោះទ្រង់ឆ្លាតស្រាប់គ្រាន់តែប្រាប់ក៏អាចធ្វើដោយខ្លួនឯងបានហើយ លើកលែងតែថ្ងៃខ្លះទ្រង់ខ្ជិលចង់ដើរលេងតែងតែសុំរាជគ្រូឈប់សម្រាកមុនម៉ោងជានិច្ច សមនឹងគាត់ចិត្តទន់ទៀតទើបបណ្ដោយតាមរហូត ។

« រាជគ្រូ!! យើងចង់រៀនភាសាបរទេសបន្ថែម លឺថាឥឡូវនេះគេឧស្សាហ៍ប្រើវាណាស់ យើងចង់រៀន » ទ្រង់លើកឡើងដូច្នេះធ្វើឲ្យរាជគ្រូមើលមុខគ្នាជាមួយភីលៀង ត្បិតគាត់ចេះតែភាសាក្នុងតំបន់   ប៉ុណ្ណោះ ម៉េចនឹងអាចយល់ពីភាសាបរទេសស្អីនោះ?

« រាជទាយាទក្រាបទូល ខ្ញុំម្ចាស់មិនធ្លាប់ជួបភាសា បរទេសអ្វីអស់នោះទេ ម្យ៉ាងនៅក្នុងឡាកូស៊ីនក៏មិនទាន់មានអ្នកចេះភាសានោះដែរ » រាជគ្រូ

« ប៉ុន្តែលោកសេនាប្រមុខគាត់ចេះ រាជគ្រូអាចជួយ សុំបិតាឲ្យគាត់មកបង្រៀនយើងផងទៅណា៎ » ថេយ៉ុងធ្វើអាកប្បកិរិយាសុំគាត់ក្នុងនាមជាកូនក្មេង  ម្នាក់ធ្វើឲ្យរាជគ្រូស្ទាក់ស្ទើរចិត្តជាខ្លាំង ។

« អ្ហឺ... »

« រាជទាយាទ..!! » សម្លេងរបស់ភីលៀងស្រីម្នាក់ ដើរចូលមកដោយមានកន្ត្រកមួយនៅក្នុងដៃផងដែរ ។

« មានការអី? » ថេយ៉ុង

« គឺលោកសេនាប្រមុខខាលីយ៉ាន់យកនំនេះមក ប្រាប់ថាលោកស្រីមេទ័ពធ្វើផ្ញើរថ្វាយទ្រង់ជាពិសេសក្រាបទូល » គ្រាន់តែលឺថានំរបស់គាត់ភ្លាម ថេយ៉ុងក៏បើកព្រះនេត្រធំៗត្រេកអរតែម្ដង ។

« អ៊ីចឹងហ្អេ៎? យកមកនេះភ្លាមមក » ភីលៀងនោះក៏ យកកន្ត្រកនំមកថ្វាយមុននឹងថេយ៉ុងបើកក្រណាត់ ស្ដើងដែលគ្របនំនោះឡើងក៏បានទតឃើញកូន    ក្រដាសតូចមួយស៊កនៅគៀននោះទើបទ្រង់បើកវាអានក្នុងចិត្តយ៉ាងស្ងៀមស្ងាត់ ។

" ខ្ញុំម្ចាស់រង់ចាំរាជទាយាទនៅមាត់ស្រះកាលពីម្សិលមិញ មិនជួបមិនបែក "

« មិនជួបមិនបែក ហ៊ឹស!! » ក្រោយអានសំបុត្ររបស់ជុងហ្គុកហើយ ទ្រង់ក៏ញញឹមឡើងបញ្ចេញសម្លេងសើចក្នុងព្រះទ័យធ្វើឲ្យគ្រប់គ្នានៅត្រង់នោះនឹកឆ្ងល់តែម្ដង ។

« មានអីឬរាជទាយាទ? » ភីលៀងសួមសួរដោយខានមិនបានទើបថេយ៉ុងភ្ញាក់ព្រើតញាត់សំបុត្រនោះចូលដៃអាវធំផាត់ផើយរបស់ទ្រង់ប្រឹងសម្រួលធ្វើដូចធម្មតាវិញ ។

« គ្មានអីទេ យើងដូចជាចង់សោយតែផ្កាអង្គារសីល បងភីលៀងសួមជួយទៅធ្វើឲ្យយើងបន្តិចមក កុំភ្លេចធ្វើឲ្យរាជគ្រូមួយកែវផង » ថេយ៉ុង

« ព្រះពររាជទាយាទ » ភីលៀងសួមឆ្ងល់បន្តិចតែក៏ធ្វើតាមបញ្ជាមុននឹងនាំពួកភីលៀងពីរនាក់ដែលនៅ សល់ទៅតាមខ្លួន ទីនេះនៅសល់តែរាជទាយាទនិង រាជគ្រូប៉ុណ្ណោះទើបថេយ៉ុងរិះរកល្បិចគេចទៅជួបជុងហ្គុកឲ្យបានទើបមានបន្ទូលឡើងទៅកាន់គាត់ ។

« រាជគ្រូ យើងចង់ទៅដំណាក់ដោះទុក្ខសត្វបន្តិចសិន នៅចាំយើងទីនេះហើយណា៎តែមួយភ្លែតទេ » ថេយ៉ុង

« ក្រាបទូលរាជទាយាទ » គ្រាន់តែគាត់យល់ព្រមហើយ ថេយ៉ុងក៏ប្រញាប់ចាកចេញពីទីនោះមុននឹង លួចចេញទៅតាមទ្វារវាំងខាងក្រោយដែលមានទំហំតូចមិនមានសេនាណាមកយាមទេ មួយសន្ទុះក្រោយ ទ្រង់ក៏ចេញផុតមែនក៏បានឃើញរាងសង្ហារកំពុងអង្គុយចាំទ្រង់នៅលើថ្មផុសមួយទើបយាងចូលទៅរក ។

« បងប្រុស!! » សម្លេងតូចឆ្មារហៅឲ្យជុងហ្គុកលឺ ហើយងាកមុខទៅ ក្មេងប្រុសមុខមាត់ស្អាតជាមួយឈុតពណ៌ក្រហមកំពុងរត់មករកនាយទាំងស្នាម ញញឹមឆក់យកបេះដូងមួយនោះធ្វើឲ្យគេអត់នឹងមិនភ្លឹកនឹងសម្រស់របស់រាជទាយាទតូចពេលនេះឡើយ ។

« ហេតុអីក៏ស្អាតយ៉ាងនេះ? ស្អាតដូចទេវបុត្រធ្លាក់ពី លើមេឃយ៉ាងចឹង » ជុងហ្គុកលើកសរសើរនៅក្នុងចិត្តខណៈថេយ៉ុងរត់មកឈប់ង៉ក់នៅចំពោះមុខហើយក៏គេនៅតាមសម្លឹងមិនឈប់ដែរ ។

« បងប្រុស!! មកចាំអូនយូរហើយនៅ? » ថេយ៉ុង ស្ញេញមួយទំហឹងធ្វើឲ្យនាយញញឹមតាមភ្លាម ។

« មិនយូរទេ ខ្ញុំម្ចាស់ទើបតែមកដល់មុននេះទេ » ជុងហ្គុក

« ល្អណាស់ អូនស្មានតែបងប្រុសភ្លេចសន្យារបស់ពួកយើងហើយតើស » ថេយ៉ុង

« នេះរាជទាយាទមានសុំព្រះជាយាហើយឬនៅ? » ជុងហ្គុក

« អ្ហឹម អូនអត់មានសុំទេ » ថេយ៉ុងខ្ជឹបមាត់ខ្លាចត្រូវ នាយថាឲ្យ ហើយក៏ពិតមែន ជុងហ្គុកជ្រឹមភ្នែកមើល មកទ្រង់យ៉ាងម៉ឺងម៉ាត់តែម្ដង ។

« ម៉េចក៏ធ្វើបែបនេះរាជទាយាទ? បើចឹងខ្ញុំម្ចាស់មិនជូនទ្រង់ទៅមើលគេលេងសៀកទេ ឆាប់យាងចូលរាជវាំងវិញទៅ » នាយបម្រុងទាញដៃត្រង់នាំចូលទៅក្នុងវាំងតែថេយ៉ុងក៏រហ័សរុញខ្នងគេឲ្យដើរទៅផ្សារវិញយ៉ាងលឿន បើឲ្យគេទៅប្រាប់មាតាវិញមុខជាថ្ងៃនេះមិនបានទៅណានោះទេ ។

   ពេលចូលមកដល់ផ្សារដែលមានមនុស្សច្រើននិង មានពួកសេនារាជវាំងដែលជាក្រុមមើលការខុសត្រូវផ្សារដូចសព្វដងធ្វើឲ្យរាជទាយាទរៀងភ័យបន្តិចទើបដើរពីក្រោយខ្នងរាងក្រាសតិចៗគេចពីពួកគេ ខ្លាចដឹងដល់មាតា ឯជុងហ្គុកឃើញហើយអាចយល់បានក៏នាំទ្រង់ទៅកន្លែងគេលក់កន្សែងមួួយ មុននឹងរើសយកកន្លែងពណ៌ក្រហមស្ដើងមួយមកបាំងត្រឹមច្រមុះរបស់ទ្រង់ចុះទៅក្រោមជាការបិទបាំងពីភ្នែកសេនារាជវាំង ។

« តែប៉ុណ្ណេះ ទ្រង់មិនបាច់ខ្លាចគេចាប់បានទៀតទេ » នាយនិយាយព្រមទាំងជួយទាញកន្សែងខិតឡើងលើទាំងញញឹមបញ្ចេញភាពសង្ហារធ្វើឲ្យថេយ៉ុងនៅ ស្ងៀមទាំងអឹមអៀនដែលគេយកចិត្តទុកដាក់ចំពោះទ្រង់ថ្នាក់នេះ ។ ក្រោយឲ្យប្រាក់ទៅអ្នកលក់រួច ជុងហ្គុកក៏កាន់ដៃតូចស្រឡូនឲ្យដើរតាមខ្លួនធ្វើដូច ធម្មតាទាំងនាយមិនបានដឹងទេថារាជទាយាទតូចកំពុងតែអៀនប្រៀន នៅសុខៗស្រាប់តែមានអារម្មណ៍ រំភើបភ័យអរយ៉ាងម៉េចក៏មិនដឹងដែរ ។ មិនយូរប៉ុន្មាន ពួកគេក៏មកដល់ទីតាំង ជាតៀមទឹកតែដែលមានតុតូចៗសម្រាប់ភ្ញៀវតិចតួចដើម្បីហូបអាហារបណ្ដើរ មើលល្ខោនសៀកបណ្ដើរ ជុងហ្គុកក៏នាំថេយ៉ុងចូលទៅអង្គុយនៅតុមួយក្បែរនឹងកន្លែងលេងសៀកតែម្ដង ។

« រាជទាយាទ សោយទឹកសិនទេក្រាបទូល? » ក្រោយហៅម្ហូបប៉ុន្មានមុខហើយ ជុងហ្គុកក៏ពោលឡើងទៅកាន់រាជទាយាទដែលសម្លឹងមុខគេភ្លឹះៗ ។

« បងប្រុសជុងហ្គុក!! » ថេយ៉ុង

« ក្រាបទូល » ជុងហ្គុក

« ពេលពួកយើងនៅតែពីរនាក់បែបនេះ បងអាចហៅអូនធម្មតាៗក៏បានដែរ ម្យ៉ាងកុំឲ្យអ្នកផ្សេងសង្ស័យផង » លឺទ្រង់ប្រាប់ដូច្នេះទើបនាយក្រឡេកមើលមនុស្សជុំវិញខ្លួនជាច្រើន វាពិតដូចទ្រង់មានបន្ទូល បើគេកាន់តែនិយាយពាក្យរាជស័ព្ទដាក់ទ្រង់មុខជាត្រូវមនុស្សដទៃសង្ស័យហើយមានគ្រោះថ្នាក់ដល់រាជទាយាទជាមិនខាន ។

« អ៊ីចឹងអូនចង់ឲ្យបងចាក់ទឹកឲ្យដែរទេ? ថេយ៉ុង... » នាយហៅដោយពាក្យសាមញ្ញដែលធ្វើឲ្យរាជទាយាទតូចគួរឲ្យស្រឡាញ់ញញឹមងក់ក្បាលញាប់ៗ បែបពេញចិត្តខ្លាំងណាស់ ។

« ល្អណាស់បងប្រុស » រាងសង្ហារក៏ចាក់ទឹកឲ្យទ្រង់សោយ តែភ្លាមនោះក៏គ្រលាសភ្នែកឃើញពួក មនុស្សប្រុសនៅតុមិនឆ្ងាយពីពួកគេសម្លឹងមើលមកថេយ៉ុងហើយខ្សឹបខ្សៀវគ្នាព្រោះតែទ្រង់ស្រាយ   ក្រណាត់ចេញពីមុខបង្ហាញរូបឆោមល្អស្រស់ឆើត ឆាយទាក់ភ្នែកមែនទែន ជាហេតុធ្វើឲ្យនាយសង្គ្រឺតធ្មេញមួរម៉ៅមុននឹងដកកាំបិតដែលមានស្រោមស្បែកខ្លាដាក់នៅលើតុជាការគម្រាមឲ្យពួកគេឃើញហើយទម្លាក់ភ្នែកចុះក្រោម លែងហ៊ានមើលទៀត ព្រោះខ្លាចជុងហ្គុកចាត់ការផ្អើលតៀម ។

« នេះបាទម្ហូបរបស់លោកម្ចាស់ » អ្នកបម្រើលើកអាហារមកដាក់លើតុហើយក៏ដើរចេញទៅ ។

« ម្ហូបសាមញ្ញបែបនេះ អូនហូបកើតឬអត់ថេយ៉ុង? » ជុងហ្គុក

« រឿងអីថាហូបមិនកើត? មើលចុះវាក៏ទំនងមិនចាញ់អាហារក្នុងវាំងដែរ បងប្រុសកុំចង់មើលងាយអូនណា៎ » ថេយ៉ុងពេបមាត់ដាក់នាយរួចចាប់ចង្កឹះឡើងធ្វើឲ្យជុងហ្គុកបានត្រឹមញញឹមក្នាញ់នឹងឬកពារមិនចេះ ប្រកាន់របស់ទ្រង់ ។

« អ៊ីចឹងឆាប់ហូបទៅ បន្តិចទៀតដល់ពេលសៀក ចេញមកហើយ » នាយចាប់ម្ហូបឲ្យហើយមើលថែ ទ្រង់សព្វបែបយ៉ាងមិនឲ្យទាស់ចិត្តឡើយ ព្រោះធ្វើបែបនេះគេក៏មានក្ដីសុខជាខ្លាំង ជាក្ដីសុខដែលគេមិនធ្លាប់បានជួបក្នុងជីវិតមុនពេលបានមកជួបទ្រង់នៅក្នុងសម័យកាលនេះ ។

To be continued......🌈✨🍃

Continue Reading

You'll Also Like

186K 16.9K 62
ព្រោះតែស្រលាញ់បងប្រុសនឹងចង់អោយគាត់មានអនាគត់ស្វាមីដែលល្អចេះអោយតម្លៃចេះគោរពនឹងភក្តីភាពស្មោះត្រង់មិនគម្រោះគម្រើយនោះ គីមថេហ្យុងបានក្លែងខ្លួនជាបងប្រុសរបស់...
1.2M 90.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
436K 45.4K 96
តើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA D...
151K 11K 66
ព្រោះតែការយល់ច្រឡំ ធ្វើឱ្យខ្ញុំក្លាយជាទាសកររបស់សាតានម្នាក់នេះទាំងមិនដឹងខ្លួន ទម្រាំតែគេដឹងការពិត តើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណា? Jeon Jungkook x Kim T...