✰ ទាយាទតូចម្ចាស់ចិត្ត ✰ (Comp...

By Axnnie_Jjang

168K 13.3K 23

ព្រោះតែឧប្បទ្ទវហេតុមួយបានធ្វើឲ្យគេធ្លាក់ចូលទៅក្នុងសម័យកាលបុរាណមួយដែលឃ្លាតឆ្ងាយសម័យបច្ចុប្បន្នដល់ទៅជាង១០០ឆ្នាំ... More

ភាគទី ១
ភាគទី ២
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី ១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៨
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៣

3K 258 1
By Axnnie_Jjang

_ ក្រោយត្រឡប់ចូលរាជវាំងវិញហើយ អង្គទាយាទតូចក៏សំដៅឆ្ពោះទៅរកព្រះមាតានិងព្រះបិតាដែលកំពុងប្រថាប់ក្នុងដំណាក់ដូចរាល់ថ្ងៃតែម្ដង ។

« ព្រះមាតាព្រះបិតា!! បុត្រយាងមកវិញហើយ!! » មិនខុសពីសព្វដងតាមភាពច្រឡើមរបស់ទ្រង់ ថេយ៉ុងស្រែកគងរំពងលាន់លឺពេញដំណាក់ព្រមទាំងរត់ទទះជើងតិចៗដូចជាកូនស្វាធ្វើឲ្យភីលៀងៗនាំគ្នាភ័យអស់ខ្លាចតែត្រូវព្រះរាជាដាក់ទោសដែលមើលថែបុត្រសំណព្វទ្រង់មិនបានល្អ បណ្ដោយឲ្យធ្វើអ្វីជំនះតាមតែព្រះទ័យខ្លួនឯងជានិច្ច ។ ទាយាទតូចរត់ពេញដំណាក់រកមាតាបិតាតែមិនប្រទះសោះក៏រត់ចេញទៅតាមផ្លូវមួយទៀតនៃដំណាក់ក៏បានទតឃើញទ្រង់ទាំងពីរកំពុងប្រថាប់ក្នុងកញ្ចុះមាត់ទឹកទៅវិញទើបទ្រង់រហ័សរត់ទៅរកភ្លាម ។

« អីយ៉ា មួយៗរាជទាយាទ!! » ពួកនាងភីលៀងជាពិសេសភីលៀងសួមដែលមើលថែថេយ៉ុងតាំងតែពីប្រសូតមកប្រឹងស្រែកហៅយ៉ាងម៉េចក៏ទ្រង់មិនព្រះសណ្ដាប់គិតតែរត់បោលលឿនៗដូចកូនស្វាក្នុងព្រៃយ៉ាងចឹង ។

« មាតាបិតា!! បុត្រមកវិញហើយហិហិ » ទាយាទតូចសើចកខឹកដាក់មាតាដែលសម្លឹងទ្រង់ដោយភាពក្នាញ់អស់ពីចិត្តតែម្ដង ។

« ថេយ៉ុង...មាតាប្រាប់ប៉ុន្មានដងហើយថាកុំឲ្យរត់ចុះឡើងបែបនេះប្រយ័ត្នមានគ្រោះថ្នាក់នោះអី? មិនស្ដាប់មាតាទេឬ? » ព្រះជាយាមានបន្ទូលសាមញ្ញដាក់បុត្រាពៅបែបនេះស្ទើរតែរាល់ថ្ងៃតែថេយ៉ុងជាក្មេងមិនសូវជាស្ដាប់តាមប៉ុន្មានឡើយ ណាមួយបានព្រះបិតាសព្វប្រទ័យទៀតនោះនោះក៏បណ្ដោយឲ្យធ្វើតាមទំនើងចិត្តសព្វគ្រប់ លើកលែងតែរឿងដើរហើរចេញពីរាជវាំងប៉ុណ្ណោះដែលទ្រង់តឹងរ៉ឹងជាមួយថេយ៉ុង ព្រោះទ្រង់មានព្រះនាមជារាជទាយាទ ជាអ្នកដែលត្រូវគ្រប់គ្រងអាណាចក្រទាំងមូលបន្ទាប់ពីព្រះអង្គ ដូច្នេះរឿងសុវត្ថិភាពគឺសំខាន់ណាស់ ។

« បុត្រសុំព្រះរាជទានទោសមាតា ប៉ុន្តែបិតាជាអ្នកប្រាប់បុត្រថាបើរត់ហក់ឡើងចុះបែបនេះធ្វើឲ្យកាយពលរឹងមាំមែនទេបិតា? » ថេយ៉ុងចូលមកអោបដៃបិតាដែលកំពុងទតរាជកិច្ចបែបយកព្រះទ័យធ្វើឲ្យទ្រង់បានត្រឹមតែអស់សំណើចជាមួយបុត្រម្នាក់នេះប៉ុណ្ណោះ ឲ្យតែមាតាស្ដីបន្ទោសគឺដឹងតែយកទ្រង់មកធ្វើជាខែលការពារហើយ ។

« បិតាធ្លាប់និយាយបែបហ្នឹងដែរឬ? ដូចជាមិនចាំសោះ »

« បិតាលរបុត្រទៀតហើយ បុត្រអន់ចិត្តណាស់ » ទាយាទតូចធ្វើជាពេបមាត់អាក់អន់ចិត្តតែបិតាបែរជាអស់សំណើចមុននឹងនឹកភ្នកដល់អ្វីម្យ៉ាងទើបសួរទៅទ្រង់ជាបុត្រ ។

« ហ៊ឹស អូ៎មែនហើយ!! មានគេឲ្យដំណឹងថាលោកសេនាប្រមុខសន្លប់នៅសួនហើយបុត្រជាអ្នកជូនគេទៅផ្ទះរបស់លោកមេទ័ព ពិតមែនទេថេយ៉ុង? » ព្រះរាជា

« ក្រាបទូលបិតា!! គេម្នាក់នោះរបួសធ្ងន់ធ្ងរណាស់ មើលទៅដូចជាជិតស្លាប់យ៉ាងចឹង បុត្រអាណិតក៏ឲ្យសេនានាំទៅផ្ទះគេទៅ ទ្រង់ទតមើលនៀក ម្ដាយរបស់គេថែមទាំងឲ្យនំម្សៅដំណើបឲ្យបុត្រទៀតផង » ថេយ៉ុងរៀបរាប់ហើយក៏លើកនំបង្ហាញទ្រង់ទាំងញញឹមបិទមាត់មិនជិត ។

« ថេយ៉ុង!! អាហារនៅខាងក្រៅ បុត្រមិនគួរចេះតែសោយទេប្រយ័ត្នមានគ្រោះថ្នាក់ ចំណែកនាងវិញភីលៀងសួម..!! ក្រែងយើងប្រាប់ជាច្រើនដងហើយមែនទេថាឲ្យមើលថែទាយាទតូចឲ្យបានល្អ កុំឲ្យទៅរវីរវល់ជាមួយរបស់ខាងក្រៅនោះអី? » ព្រះជាយាជាមាតាស្ដីបន្ទោសនិងចោទសួរដោយបារម្ភពីបុត្រមិនខុសពីព្រះអង្គនោះឡើយទើបភីលៀងកាលបើត្រូវមាត់ហើយក៏កើតចិត្តភ័យព្រមៗគ្នាភ្លាម ។

« ខ្ញុំម្ចាស់ដឹងខុសហើយ សុំព្រះជាយាព្រះរាជទានទោសផងព្រះពរ!! » ភីលៀងសួមអោនក្បាលចុះទាំងភិតភ័យទើបថេយ៉ុងដែលជាដើមហេតុទតឃើញបែបនេះក៏ប្រញាប់ទទួលកំហុស ។

« មាតា!! គឺបុត្រជាអ្នកចង់សោយវាដោយខ្លួនឯងទេ មាតាកុំដាក់ទោសបងភីលៀងអីណា៎ » ទ្រង់កាន់ដៃព្រះមាតាដោយទឹកមុខគួរឲ្យអាណិតទើបព្រះជាយាទន់ព្រះទ័យបានមួយកម្រិតមុននឹងងាកមកមានព្រះបន្ទូលបន្តជាមួយភីលៀង ។

« ពួកនាងថ្ងៃក្រោយត្រូវតាមមើលទាយាទតូចឲ្យបានល្អ បើមានរឿងដូចពេលនេះទៀត យើងនឹងដាក់ទោសកាត់ប្រាក់ខែពួកនាងមិនខានយល់ទេ? » ព្រះជាយា

« ពួកខ្ញុំម្ចាស់យល់ហើយ អរព្រះគុណព្រះជាយា » ភីលៀង

« ពួកនាងឆាប់នាំថេយ៉ុងទៅស្រង់ព្រះកាយហើយប្ដូរព្រះពស្ត្រចេញផង មើលចុះមកពីដើរលេងបែកញើសអស់ហើយ មិនដឹងជាកើតកន្ទួលរមាស់ឬអត់ទេ » ព្រះជាយាមានព្រះបន្ទូលបែបនេះព្រោះថេយ៉ុងមានស្បែកឆាប់ប្រតិកម្ម ឲ្យតែបែកញើសច្រើនដឹងតែស្បែកឡើងកន្ទួលរមាស់ហើយ ។

« ក្រាបទូលព្រះជាយា » ភីលៀង

« បើអ៊ីចឹងបុត្រទៅដំណាក់វិញហើយ » ថេយ៉ុងទ្រង់លាមាតាបិតាហើយក៏នាំភីលៀងទៅដំណាក់ផ្ទាល់របស់ខ្លួនវិញ ។

មកដល់ក្នុងដំណាក់ភ្លាម ពួកភីលៀងមួយផ្នែកក៏នាំគ្នារៀបចំព្រះពស្ត្រ(សម្លៀកបំពាក់) សម្រាប់ផ្លាស់ប្ដូរឲ្យទាយាទតូចឯមួយផ្នែកទៀតក៏នាំគ្នាទៅរៀបចំលាយទឹកក្ដៅនៅទីកន្លែងស្រង់ព្រះកាយដែលមាននៅក្នុងដំណាក់ផ្ទាល់តែម្ដង ។ រាងកាយដ៏តូចច្រឡឹងប្រៀបបីដូចជាមនុស្សស្រី សម្បុរសាច់សស្អាតរលោងស្រិលគ្មានរោមឬស្លាកស្នាមអ្វីសូម្បីបន្តិចកំពុងតែនាំកាយដើរចូលទៅក្នុងអាងស្រង់ទឹកហើយទម្លាក់ព្រះកាយដ៏តូចច្រឡឹងរបស់ទ្រង់ដើម្បីបានសម្រាកយកកាយពលម្ដងទៀត ស្របពេលដែលពួកភីលៀងក៏នាំគ្នាឈររង់ចាំនៅខាងក្រៅដោយមានបិទបាំងដោយស្បៃពណ៌សក្រែងលោរាជទាយាទទ្រង់ត្រូវការអ្វី ។

« ហ្ហឹម... » សម្លេងដកដង្ហើមធំបន្លឺឡើងចេញពីដើមទ្រូងរបស់រាជទាយាទហាក់មានកង្វល់អ្វី តែភីលៀងទាំងអស់បានលឺហើយមិនហ៊ានសួរនាំនោះទេ មានតែភីលៀងសួមជាមេភីលៀងម្នាក់ប៉ុណ្ណោះ ។

« រាជទាយាទទ្រង់ដកដង្ហើមធំបែបនេះ មានបញ្ហាអ្វីក្នុងព្រះទ័យឬព្រះពរ អាចប្រាប់ខ្ញុំម្ចាស់បានទេ? » ភីលៀងសួមសួរទើបថេយ៉ុងដកដង្ហើមធំមួយសន្ទុះទើបមានបន្ទូល ។

« បងភីលៀងសួម...យើងមិនយល់ទេ ហេតុអីក៏អ្នកដែលបិតាចង់ឲ្យឡើងសោយរាជ្យមិនមែនជាម្ចាស់បងចាងហ៊ូនតែបែរជាយើងទៅវិញ? បើសូម្បីរាជកិច្ចបន្តិចក៏យើងមិនទាំងដឹងផងហ្នឹង » ជាមួយសម្លេងបែបតឹងតែងរបស់ទ្រង់ធ្វើឲ្យនាងលឺហើយអាចយល់បានភ្លាម ។

« ព្រោះតែទ្រង់សព្វព្រះទ័យនិងចង់ជ្រោមជ្រែងទាយាទតូចទេដឹងព្រះពរ » ភីលៀងសួមប្រាប់ដូច្នោះ តែថេយ៉ុងព្រះសណ្ដាប់ហើយ ទឹកមុខក៏កាន់តែពិបាក មើលទ្វេរដង ។

« តែយើងថាម្ចាស់បងសាកសមជាងយើងឆ្ងាយណាស់ គួរតែលើកទ្រង់ឡើងសោយរាជ្យទើបត្រូវជាង » ថេយ៉ុង

« ហេតុអីរាជទាយាទមានព្រះបន្ទូលបែបនេះ ឬមួយទ្រង់មិនចង់ឡើងគ្រងរាជ្យទេឬព្រះពរ? » ភីលៀងសួម

« ប្រាកដហើយ យើងមិនចង់ធ្វើវាទេតែយើងចង់រស់នៅបែបសាមញ្ញ ចង់ទៅណា ចង់ធ្វើអ្វី ចង់សោយអ្វីក៏បាន មិនបាច់មានអ្នកហាមប្រាមដូចរាល់ថ្ងៃនេះទេ » ព្រោះជីវិតសព្វថ្ងៃនេះមិនមែនជាអ្វីដែលទ្រង់ចង់បានឡើយ ទោះបីមានពួកភីលៀងចាំតាមបម្រើ មានសេនាចាំតាមការពារក៏ដោយតែវាហាក់បីដូចជាសេរីភាពនៅឆ្ងាយពីទ្រង់ខ្លាំងណាស់ ចង់ធ្វើអ្វីក៏ត្រូវមានគេហាមនេះហាមនោះរហូតគ្រប់ពេលឯភីលៀងសួមក៏មិននិយាយអ្វីបន្ត បានត្រឹមសោកសៅជំនួសទាយាទតូចរបស់ខ្លួនប៉ុណ្ណោះ ។ ក្រោយស្រង់ព្រះកាយហើយរួចរាល់ ភីលៀងសួមក៏ឲ្យថេយ៉ុងគង់លើកៅអីទល់មុខកញ្ចក់នៅជិតក្រឡាបន្ទំរបស់ទ្រង់ហើយចាប់ផ្ដើមជូតព្រះកេសាដែលសើមដោយការស្រង់ទឹកមុននេះ កំពុងអង្គុយសុខៗ ទាយាទតូចក៏ស្រាប់តែនឹកឃើញដល់មុខសង្ហារៗរបស់នាយដែលសន្លប់កាលពីថ្ងៃមិញនេះនៅជាប់នឹងព្រះនេត្រទ្រង់នៅឡើយ មិនដឹងថាពេលនេះនាយយ៉ាងម៉េចយ៉ាងម៉ាហើយទេ ។

« បងភីលៀង!! » ថេយ៉ុង

« ពរម្ចាស់ » ភីលៀងសួមឆ្លើយស្របពេលកំពុងធ្វើកិច្ចការរបស់ខ្លួន ។

« ថ្ងៃស្អែកអាចជួយជូនយើងទៅផ្ទះលោកមេទ័ពបន្តិចបានទេ? » ថេយ៉ុង

« នេះរាជទាយាទមានកិច្ចការអ្វីឬ? » ភីលៀងសួម

« គឺយើង...យើង...យើងចង់សោយនំម្សៅដំណើបស្នាដៃរបស់អ្នកស្រីមេទ័ពនោះណា៎ » ទ្រង់ឆ្លើយទាំងមិនហ៊ានប្រាប់ការពិត ខ្លាចក្រែងត្រូវភីលៀងសួមបង្អាប់តែថានាងនៅជាមួយទ្រង់យូរ ហើយ រឿងអីថាប៉ុណ្ណេះមើលមិនដឹងនោះ?

« ចង់សោយនំម្សៅដំណើប ឬក៏ចង់ទៅឃើញលោកសេនាប្រមុខទៅវិញទេពរម្ចាស់? » ពេលត្រូវនាងចាប់បានហើយ ថេយ៉ុងក៏បើកព្រះនេត្រធំៗតែក៏មិនចង់កុហកទៀតដែរព្រោះការកុហកមិនមែនជាជំនាញទ្រង់ផ្ទាល់ ។

« ថាចឹងក៏បាន យើងជាអ្នកឃើញគេរបួសមុនគេ យើងក៏ចង់ដឹងសុខទុក្ខគេដូចគ្នា » ថេយ៉ុង

« តែខ្ញុំម្ចាស់ខ្លាចថាព្រះជាយាមិនរាជអនុញ្ញាតទេដឹងព្រះពរ? រាជទាយាទទតមើលចុះ ថ្ងៃមិញនេះទ្រង់ក្រោធខ្លាំងណាស់ទៅហើយ ខ្ញុំម្ចាស់ថាកុំទៅអី ចាំឲ្យពួកភីលៀងទៅទិញរបស់នៅផ្សារហើយឆៀងចូលសួរសុខទុក្ខសឹមមកទូលប្រាប់រាជទាយាទវិញល្អជាជាង » ភីលៀងសួមបញ្ចុះបញ្ចូលតាមសម្រួលថេយ៉ុងក៏អាណិតខ្លាចពួកភីលៀងទាំងអស់មានបញ្ហាដោយសារខ្លួនដែរ ។

« អ៊ីចឹងក៏បានដែរ »

« យប់ណាស់ហើយ រាជទាយាទឆាប់ចូលក្រឡាបន្ទំទៅណា៎ប្រយ័ត្នព្រះជាយាយាងមកមិនទតឃើញផ្ទំ ពិតជាត្រូវស្ដីបន្ទោសទៀតហើយ » ថាហើយ ភីលៀងក៏នាំថេយ៉ុងចូលផ្ទំហើយទាញផាហ៊ុមដណ្ដប់ឲ្យទ្រង់ទើបនាងចាកចេញទៅបន្ទប់របស់ខ្លួនដែលស្នាក់នៅជាមួយភីលៀងឯទៀត ។ ក្រោយនាងចេញទៅ រាជទាយាទតូចក៏ព្យាយាមបិទព្រះនេត្រផ្ទំដែរតែឲ្យតែពេលរៀបនឹងផ្ទំពេលណា មុខមាត់របស់ជុងហ្គុកក៏លេចឡើងដាស់ទ្រង់ឲ្យតើនវិញរាល់តែលើក ។

« នាយជាអ្នកណា ហេតុអីក៏ធ្វើឲ្យយើងនឹកនាដល់អីសម្បើមថ្នាក់នេះ? ចាំមើលតែនាយដឹងខ្លួនពេលណា យើងនឹងស្ដីបន្ទោសឲ្យដេកសន្លប់វិញជាមិនខាន!! » ទាយាទតូចរអ៊ូរទាំតែអង្គឯងទាំងដែលទ្រង់ជាអ្នកចងចាំផ្ទៃមុខរបស់ជុងហ្គុកខ្លួនឯងសោះ មុននឹងព្យាយាមផ្ទំទាំងបិទព្រះនេត្រញញឹមបិទមាត់មិនជិត មើលទៅនាយម្នាក់នោះមានឥទ្ធិពលចំពោះទ្រង់មិនធម្មតាទេ ។

- ព្រឹកថ្ងៃថ្មី

ងាកមកផ្ទះរបស់លោកមេទ័ពវិញ រយៈពេលជិតមួយថ្ងៃហើយដែលជុងហ្គុកមិនទាន់ភ្ញាក់ដឹងខ្លួនពីសន្លប់ទើបលោកមេទ័ពនិងប្រពន្ធសម្រេចចិត្តហៅគ្រូឱសថមកមើលអាការៈគេម្ដងទៀត ។

« លោកសេនាប្រមុខមើលទៅដូចជាគ្មានសង្ឃឹមភ្ញាក់ឡើងដោយខ្លួនឯងនោះទេ » គ្រូឱសថពិនិត្យហើយក៏វាចារបែបនោះធ្វើឲ្យគាត់ទាំងពីរនិងមូនហ៊ីបារម្ភរឹតតែខ្លាំង ។

« បានន័យថាយ៉ាងម៉េចទៅលោកគ្រូ? បងប្រុសខ្ញុំមិនអាចដឹងខ្លួនវិញរហូតមែនដែរទេ? » មូនហ៊ី

« មែនហើយលោកគ្រូ ជួយនិយាយឲ្យច្បាស់ទៅមើល៎ » អ្នកស្រីមេទ័ពបន្ថែម ។

« មិនមែនថាមិនដឹងខ្លួនរហូតទេ មានវិធីមួយដែលអាចជួយសម្រួលសរសៃប្រសាទរបស់គាត់ឲ្យភ្ញាក់ឡើងវិញបានប៉ុន្តែ... »

« ប៉ុន្តែយ៉ាងម៉េច? » លោកមេទ័ពឈ្លេចសួរទាំងបារម្ភជាពន់ពេក ។

« ប៉ុន្តែវារៀងគ្រោះថ្នាក់បន្តិចហើយ បើធ្វើបានល្អ លោកសេនាប្រមុខអាចភ្ញាក់ដឹងខ្លួនបានតែបើបរាជ័យនោះនឹងក្លាយជាសាកសពហើយ » សម្ដីរបស់គាត់ធ្វើឲ្យគ្រប់គ្នាហាក់តក់ស្លុត អ្នកជាម្ដាយសឹងតែដួលសន្លប់តែក៏បានមូនហ៊ីជួយទប់ទាន់ ឯលោកមេទ័ពលឺហើយក៏ពិចារណាភ្លាមៗ សភាពជំងឺរបស់ជុងហ្គុកពេលនេះដូចជាមនុស្សស្លាប់សឹងតែ៨០ភាគរយទៅហើយគ្មានសង្ឃឹមច្រើនឡើយ យ៉ាងណាក៏ត្រូវតែសាកមើលវិជ្ជាព្យាបាលរបស់គ្រូឱសថដែរ ។

« អ៊ីចឹងលោកឆាប់ធ្វើទៅ ទោះបីសង្ឃឹមតិចក៏ត្រូវតែធ្វើដែរ ខ្ញុំមានតែកូនប្រុសម្នាក់នេះប៉ុណ្ណោះសូមលោកជួយផង » លោកមេទ័ពអង្វរកដោយអាណិតកូនប្រុសតែម្នាក់ជាអ្នកស្នងត្រកូលគ្រួសារទើបគ្រូឱសថយល់ព្រមតាមសំណើរ ។

« ក៏បាន បើចឹងចាប់ផ្ដើមពេលនេះទៅចុះ » និយាយហើយ គាត់ក៏ដកក្រណាត់រុំមួយចេញមកដែលមានសុទ្ធតែពពួកម្ជុលព្យាបាលតាមប្រពៃណីទាំងអស់មុននឹងចាប់ផ្ដើមរើសម្ជុលប៉ុន្មានដើមទៅចាក់នៅ កន្លែងផ្សេងៗគ្នាលើខ្លួនរបស់ជុងហ្គុកដូចជាសៀតផ្កាទាំងសងខាង កញ្ចឹងក ចុងដង្ហើម និងផ្នែកចំហៀងនៃសាច់ដុំជាដើម ធ្វើឲ្យមូនហ៊ីនិងម្ដាយនាំគ្នាបិទភ្នែកមិនហ៊ានមើលឡើយ ។ ក្រោយធ្វើការចាក់ម្ជុលរួចរាល់ គ្រូឱសថក៏យកទឹកថ្នាំអ្វីម្យ៉ាងចេញពីក្នុងថង់ក្រណាត់មកបញ្រ្ចកបញ្ចូលតាមមាត់ជុងហ្គុក ភ្លាមនោះស្រាប់តែនាយក្អួតឈាមចេញពីមាត់យ៉ាងច្រើនហើយក៏ដេកសន្លប់ម្ដងទៀតតែម្ដង ។

« ម៉េចក៏កូនប្រុសខ្ញុំទៅជាចឹងលោកគ្រូ? » លោកមេទ័ពសួរឡើងក្រោយគ្រូម្នាក់នោះពិនិត្យជីពចរឲ្យជុងហ្គុកហើយក៏គ្រវីក្បាលបែបអស់សង្ឃឹម ។

« ជីពចរនិងដង្ហើមរបស់លោកសេនាប្រមុខរត់មិនស្របគ្នា ម្យ៉ាងឈាមក៏ច្រាលពេញខ្លួនធ្វើឲ្យសរសៃឈាមទាំងអស់លែងដំណើរការទៀតហើយ » លឺគាត់និយាយហើយ គ្រប់គ្នាហាក់បីគាំងនៅមួយកន្លែងភ្លាម ។

« អ៊ីចឹងបានន័យថាជុងហ្គុកស្លាប់ហើយមែនទេលោកគ្រូ? » អ្នកស្រីមេទ័ពសួរតែគ្រូឱសថបែរជាអោនមុខចុះរួចរៀបចំរបស់របរខ្លួនចាកចេញទៅធ្វើឲ្យគាត់និងកូនស្រីទ្រហោរយំសោកស្ដាយកូនប្រុសនិងបងប្រុសតែម្នាក់យ៉ាងគួរឲ្យអាណិត ។

« អត់ទេជុងហ្គុកកូនម្ដាយ កូនមិនអាចស្លាប់ចោលម៉ែបានទេកូន ហ្ហឹកៗ...លោកបងជួយកូនយើងផងហ្ហឹកៗជុងហ្គុក... » គាត់យំអោបកូនប្រុសដែលដេកស្លាប់ទៅហើយ មូនហ៊ីក៏ចូលមកអោបលាបងប្រុសនាងដូចគ្នា ។

« បងប្រុស ក្រែងបងធ្លាប់សន្យាថាបង្រៀនភាសាបរទេសឲ្យខ្ញុំពេលបងរៀនចប់នោះអី ក្រោកឡើងវិញមកបងប្រុសហ្ហឹកៗ... » គ្រប់គ្នាយំសោកស្ដាយយ៉ាងខ្លាំងលាយឡំនឹងទុក្ខសោករីឯលោកមេទ័ពក៏កើតទុក្ខមិនចាញ់គ្នាត្បិតមានតែជុងហ្គុកម្នាក់នេះហើយដែរជាអ្នកស្នងត្រកូលខាលីយ៉ាន់របស់គាត់ បើគេស្លាប់ទៅត្រកូលរបស់គាត់នឹងរលាយបាត់បង់ជាមិនខាន ជួនជាពេលនេះ ស្រីភីលៀងដែលភីលៀងសួមចាត់ឲ្យមកសួរសុខទុក្ខសេនាប្រមុខបានឃើញបែបនេះ នាងក៏ប្រញាប់ត្រឡប់ទៅរាជវាំងភ្លាមៗដើម្បីទូលរឿងនេះទៅកាន់រាជទាយាទតូច ។

To be continued.....💙🍄💫

Continue Reading

You'll Also Like

288K 20.4K 65
ទំនាក់ទំនងមួយដែលមានភាពជិតស្និទ្ធតាំងតែពីនៅតូចរបស់មនុស្សពីរនាក់នៅក្នុងមណ្ឌលកុមារកំព្រាមួយត្រូវបានឃ្លាតចេញពីគ្នាភ្លាមៗធ្វើឲ្យក្មេងប្រុសដែលធ្លាប់តែទន់ខ្...
351K 23.7K 69
ការៀបការដែលកើតឡើងចេញពីការរៀបចំរបស់ចាស់ទុំ តើថ្ងៃមុខទៅពួកគេនឹងរស់នៅជាមួយគ្នាបានដូចម្តេច? Jeon Jungkook Top × Kim Taehyung Btt Min Yoongi × Park Jimin ...
4.7K 488 6
ក្រោយបែកគ្នាអស់រយៈពេល50ម៉ឺនឆ្នាំទីបំផុតពួកគេក៏បានជួបគ្នាម្តងទៀតដោយម្នាក់ជាស្តេចDemonនិងម្នាក់ទៀតជាបុត្ររបស់ស្តេចAngel។ ទោះDemonនិងAngelគឺជាសត្រូវនឹងគ...
1.2M 90.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.