ភាគទី៤៦: ការជួបជុំដ៏សប្បាយរីករាយ💓

3K 190 3
                                    

      ព្រឹកប្រលឹមថ្ងៃថ្មី យ៉ុងហ្គី ចាប់ផ្ដើមភារកិច្ចបំពេញទួនាទីជាឪពុកទៅកាន់កូនស្រី   គេរៀបចំសៀវភៅដាក់ក្នុងកាតាបឱ្យ ហ្វីរ៉ា និងចងសក់ឱ្យនាងមុននឹងទៅសាលាទៀតផង   ជីមីន ជាអ្នករៀបចំអាហារពេលព្រឹកដោយមានអ្នកបម្រើពីរនាក់ជាកូនកាំបិត ។
      ចុះមកដល់ខាងក្រោម ឪពុកកូនទាំងពីរនាក់ដាក់ខ្លួនអង្គុយលើកៅអីរងចាំញ៊ាំអាហារពេលព្រឹក ហើយ ជីមីន ក៏លើកអាហារមកជាមួយនឹងអ្នកបម្រើ រួចអ្នកទាំងបីក៏ជួបជុំញ៊ាំបាយនិងសន្ទនាគ្នាយ៉ាងសប្បាយរីករាយ ។
       បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់ យ៉ុងហ្គី ក៏បើករថយន្ដជូន ជីមីន ទៅធ្វើការហើយឆ្លៀតឆៀងចូលសាលារៀនរបស់កូនស្រីផងដែរ ។
       " ជុំរាបលាលោកប៉ា ជុំរាបលា Appa "
       ហ្វីរ៉ា ឱនគោរពអ្នកមានគុណរបស់ខ្លួនទាំងទឹកមុខញញឹមស្រស់ស្រាយ ។
       " បាទ! ខំរៀនណា "
       យ៉ុងហ្គី លើកដៃអង្អែលក្បាលកូនស្រី ស្របពេលនោះអ្នកគ្រូវ័យកណ្ដាលម្នាក់ដើរមកជិត ហ្វីរ៉ា ។
       " អ៊ូមែនហើយ Appa ភ្លេចឱ្យឆឹង " ជីមីន នឹកឃើញរឿងម្យ៉ាង គេប្រញាប់បើកទ្វាររថយន្ដហើយយកប្រអប់អាហារសម្រាប់ពេលថ្ងៃត្រង់ឱ្យកូនស្រី ព្រោះនាងរៀនពីព្រឹករហូតដល់ល្ងាច អាចនិយាយបានត្រូវផ្ញើរឱ្យគ្រូសាលាមើលថែនាងមួយថ្ងៃពេញតែម្ដង រហូតដល់ពេល ជីមីន ចេញពីធ្វើការទើបមកទទួលកូនស្រីទៅផ្ទះ ។
       " នេះអ្នកគ្រូ ជួយរៀបចំផងណា "
       " ចាស៎! អ៊ីចឹងខ្ញុំលាសិនហើយ តោះ ហ្វី "
   អ្នកគ្រូញញឹមកាន់ដៃ ហ្វីរ៉ា ចូលទៅក្នុងសាលារៀន ចំណែក ជីមីន និង យ៉ុងហ្គី សម្លឹងមើលទៅកូនស្រីរហូតដល់ផុតកន្ទុយភ្នែកទើបឡើងឡានបន្តដំណើរទៅក្រុមហ៊ុន មេធាវី  ។
       " ហេតុអីចាំបាច់ត្រូវធ្វើអាហារថ្ងៃត្រង់ទុកឱ្យ ហ្វីរ៉ា ខាងសាលាគេមិនមានឱ្យញ៊ាំឬ? "
        " មិនមែនទេ! ហ្វីរ៉ា ប្រតិកម្មនិងសណ្ដែកដី ទើបអូនមិនទុកចិត្ត ហើយត្រូវធ្វើអាហារឱ្យនាងញ៊ាំដោយខ្លួនឯង "
        " រឿងធំយ៉ាងនេះម៉េចមិនប្រាប់បង? "
        " មិនអីទេ! ឱ្យតែបងកុំយកអាហារឬនំចំណីណា ដែលមានជាតិសណ្ដែកដីទៅ ហ្វី ញ៊ាំគឺបានហើយ នាងប្រតិកម្មតែមួយមុខហ្នឹងទេ "
        " ថ្ងៃក្រោយ មានរឿងអីសូមមេត្តាអូនចេះប្រាប់បងឱ្យដឹងផង កុំទុកបងដូចជាអ្នកដទៃអ៊ីចឹងអី "
        " ដឹងហើយ "
មួយសន្ទុះក្រោយមករថយន្ដសេរីទំនើប បើកមកដល់មុខក្រុមហ៊ុនមេធាវីដែល ជីមីន ធ្វើការ ដើមឡើយ យ៉ុងហ្គី បដិសេធមិនឱ្យ ជីមីន មកនោះទេ ប៉ុន្តែដោយការអង្វរ.ករបស់រាងតូចទើបគេព្រម ។ យ៉ុងហ្គី ក៏ចុះបើកទ្វារថយន្ដឱ្យរាងតូច...
" អគុណបងណា៎! "
" ត្រូវការឱ្យបងមកទទួលទេ? "
" មិនអីទេ " ជីមីន បដិសេធ
    " បើមិនឱ្យបងមកទទួល អូនប្រុងជិះអី្វទៅផ្ទះវិញ? "
" មែនហើយ! ចំមែនភ្លេចថាឡាននៅផ្ទះបងប្រុស " ជីមីន សើចហួសចិត្តនឹងខ្លួនឯង ម្សិលមិញរើទៅភូមិគ្រឹះរបស់ យ៉ុងហ្គី មិនបានប្រើឡានផ្ទាល់របស់ខ្លួនឯងគឺប្រើឡានរបស់ប្ដីហើយក៏ទុកឡានខ្លួនឯងនៅផ្ទះចោល ។
   " ដល់ម៉ោងហើយ អូនទៅហើយ បាយៗ "
ជីមីន ក្រឡេកឆ្វេងស្តាំ ឃើញថាស្ងាត់មនុស្ស ក៏ឆ្មក់ថើបមាត់ យ៉ុងហ្គី មួយខ្សឺតហើយរត់ចូលទៅក្នុងក្រុមហ៊ុនយ៉ាងលឿន យ៉ុងហ្គី ក្រវីក្បាលសើច ស្របពេលនោះក៏មានសារលោតឡើងក្នុងទូរសព្ទ័ រាងក្រាស់ដកមកមើល ទឹកមុខក៏ផ្លាស់ប្ដូរមួយរំពេច នាយប្រញាប់ឡើងរថយន្ដរួចបើកទៅកន្លែងមួយយ៉ាងលឿន ។
       ចំណាយពេលជាងមួយម៉ោង យ៉ុងហ្គី ក៏បានមកដល់ភូមិគ្រឹះដ៏ស្គឹមស្កៃមួយ ដែលនៅឯជាយក្រុង   បរិវេណខាងមុខរបងមានអ្នកយាមកាមយ៉ាងតឹងរឹងពីរនាក់   គ្រាន់តែឃើញរថយន្ដរបស់ យ៉ុងហ្គី នាយកម្លោះពីរនាក់នោះ ប្រញាប់រត់ទៅបើកទ្វាររបង រួចរាងក្រាស់បន្តបើករថយន្ដចូលទៅក្នុងឈប់ឡាននៅមុខទ្វារធំភូមិគ្រឹះ   យ៉ុងហ្គី ចុះពីលើរថយន្ដសេរីទំនើបរបស់ខ្លួនយ៉ាងសង្ហារ បោះសោរឡានទៅអ្នកយាមទ្វារដើម្បីឱ្យគេយកឡានទៅចតស្រួលបួល រួចគេរហ័សដើរចូលទៅក្នុងភូមិគ្រឹះ ។
       " លោកតានៅឯណា? "
        យ៉ុងហ្គី សួរទៅកាន់អ្នកបម្រើស្រីម្នាក់
       " លោកម្ចាស់នៅសួនខាងក្រោយចាស៎ "
       យ៉ុងហ្គី ឆ្ងល់បន្តិច គេដើរទៅក្រោយភូមិគ្រឹះសម្ដៅទៅសួនច្បារដ៏ស្រស់បំព្រង ក៏ឃើញលោកតាបង្កើតរបស់ខ្លួនកំពុងអង្គុយផឹកទឹកតែយ៉ាងស្ងៀមស្ងាត់ ដោយមានអង្គរ្សមាឌធំៗពីរនាក់ឈរអមសងខាងគាត់ យ៉ុងហ្គី ក៏ដើរទៅជិតហើយឱនគោរពរាងចំណាស់ ។
      " ជុំរាបសួរលោកតា "
       " គ្រាន់តែដឹងថាតាឈឺក៏ប្រញាប់មកដល់លឿនយ៉ាងនេះហ្អេស? អង្គុយសិនទៅ "
       រាងចំណាស់និយាយទៅកាន់ចៅប្រុសតែមួយគ្រាប់របស់ខ្លួន យ៉ុងហ្គី ក៏ប្រញាប់ទាញកៅអីមកអង្គុយជិតអ្នកជាជីតា ។
       " លោកតាមិនអីទេឬ? ខ្ញុំភ័យខ្លាំងណាស់ "
       អាការៈព្រួយបារម្ភបង្ហាញឡើងលើផ្ទៃមុខសង្ហារ យ៉ុងហ្គី ច្របាច់ដៃជើងរាងចំណាស់តិចៗ ។
      " តារបស់ឯងមិនងាយស្លាប់ទេ "
       " លោកតា... " យ៉ុងហ្គី និយាយបង្អូសសម្លេង
       " យ៉ាងម៉េចដែរ? នៅក្នុងគុកសប្បាយទេ? "
       គាត់បានដឹងរឿងរ៉ាវពាក់ព័ន្ធទាំងអស់របស់ចៅប្រុសរួចហើយ  យ៉ុងហ្គី ក៏មិនបានសួរដេញដោលគាត់ដែរ ព្រោះរឿងខ្លះលាក់បាំងគាត់មិនជិតនោះទេ ។
       " ក៏ល្អម្យ៉ាងដែរលោកតា "
       យ៉ុងហ្គី ឆ្លើយតាមការពិត នៅក្នុងកន្លែងឃុំឃាំងគ្មាននរណាម្នាក់ហ៊ានធ្វើអីគេទេ គេប្រើជីវិតរស់នៅទីនោះដោយអារម្មណ៍ស្ងប់ស្ងាត់គ្មានអ្វីលំបាកនោះឡើយ ។
    " ហ៊ឹសៗ ឯងនេះ តាស្មានតែពេលឯងចេញមកវិញមិនកែចរឹតហើយទេតើ តែមានអី គ្រាន់បើជាងមុនឆ្ងាយណាស់ "
       រាងចំណាស់និយាយរួច លើកកែវតែមកក្រេបបន្តិច
      " ខ្ញុំដឹងថាទាំងអស់នេះជាស្នាដៃលោកតា "
      " មែន! ដើមឡើយទោសរបស់ឯងអាចជាប់ឃុំចាប់ពី១០ឆ្នាំឡើងទៅ តែយើងក៏ទៅនិយាយជាមួយមេធាវីឱ្យចាត់ចែងតាមវិធីរបស់តា   ពេលនោះប្រសិនជាតវ៉ាក្ដីឈ្នះ ឯងក៏មិនអាចជាប់ឃុំអីចឹងដែរ តែតាគិតសព្វៗទៅ ក៏ចង់ឱ្យឯងរៀនកែប្រែចិត្តគំនិត កុំឱ្យដើរជាន់ដានចាស់ដូចជាឪពុករបស់ឯង ព្រោះលិទ្ធផលមកវិញវាអវិជ្ជមាន តាបានបាត់បងកូនប្រុសម្នាក់ហើយ ហេតុនេះតាមិនចង់បាត់បង់ចៅប្រុសម្នាក់ទៀតទេ តាគ្មានសល់អ្នកណាក្រៅពីឯងឡើយចៅសម្លាញ់ "
       " ខ្ញុំពិតជាអគុណលោកតាខ្លាំងណាស់ "
       " ឯងប្រែច្រើនណាស់ ចរឹតឯងពីមុននិងពេលនេះវាខុសគ្នាដាច់ស្រឡះ " យ៉ុងហ្គី សើចញឹមៗ ខណៈពេលនោះ រាងចំណាស់បានហៅអង្គរ្សរបស់គាត់មកជិត ប្រាប់ឱ្យគេធ្វើតាមគម្រោងការដែលបានត្រៀម បុរសមាឌមាំឱនក្បាលទទួលបញ្ជារួចចូលទៅខាងក្នុងភូមិគ្រឹះ ៥នាទីក្រោយនាយម្នាក់នោះ ក៏ត្រឡប់មកវិញជាមួយសេមីមួយក្បាលជូនទៅចៅហ្វាយ  រាងចំណាស់ទទួលរួចហុចទៅឱ្យចៅប្រុស ។
" ទាំងអស់នេះជារបស់ចៅហើយ តាទុកចិត្តលើឯង ស៊ីញេទទួលយកវាទៅ "
" តែលោកតា វាច្រើនខ្លាំងណាស់ ខ្ញុំមិនត្រូវការទេ "
" តាទាយដឹងចម្លើយពីឯងមុនរួចទៅហើយ   ច្រើនហើយយ៉ាងម៉េច តាធ្វើទាំងអស់នេះក៏ដើម្បីចៅហ្នឹងហើយ ម្ចាស់ភាគហ៊ុនសុំឱ្យតាលក់អគារពានិជ្ជកម្មមួយចំនួនទៅឱ្យអ្នកដទៃ តែតាមិនធ្វើនោះទេ ព្រោះតាចង់ប្រគល់ឱ្យចៅរបស់តាកាន់កាប់បន្ត តាស្លាប់ទៅមិនអាចយករបស់ទាំងនេះទៅតាមបានឡើយ ដូច្នេះតាប្រគល់ឱ្យឯងថែរក្សារវាបន្តរហូតដល់កូនចៅរបស់ឯងដែរណា "
       រាងចំណាស់ញញឹមមើលមុខចៅប្រុសតែម្នាក់របស់ខ្លួន ។ ក្រោយពីលោកមីន ដែលត្រូវជាឪពុករបស់ យ៉ុងហ្គី អតីតម៉ាហ្វៀរកស៊ីជួញដូរខុសច្បាប់ បានលាចាកលោកទៅ លោកតា អាននូស៍ស្កា នៅសល់តែ យ៉ុងហ្គី ម្នាក់គត់ ដែលនូវថ្ងៃអនាគត លោកមានគោលបំណងធំមួយ ហើយចង់ឱ្យវាសម្រេចមុនពេលគាត់មិនអាចមើលឃើញពិភពលោកនេះទៀត ។
  លោកអាននូសស្កា៍ ជាមហាសេដ្ឋីមួយរូបស្ថិតនៅលំដាប់ជួរមុខ លោកមានក្រុមហ៊ុនពានិជ្ជកម្មជាច្រើនសាខាទាំងនៅប្រទេសកូរ៉េ ជប៉ុន និងចក្រភពអង់គ្លេសនេះ ។ ក្រៅពីនោះលោកក៏មានហាងពេជ្រជាច្រើនកន្លែងផងដែរ ហើយអ្វីដែលបានរៀបរាប់ខាងលើនេះនិងត្រូវធ្លាក់មកលើចៅប្រុសតែម្នាក់គត់របស់លោកគឺ យ៉ុងហ្គី អាននូស៍ស្កា។
  " លោកតា...កុំនិយាយបែបនេះអី លោកតានៅរឹងមាំយ៉ាងនេះ ម៉េចនឹងអាចទៅចោលខ្ញុំបានទៅ ខ្ញុំមិនឱ្យលោកតាទៅណាទេ លោកតាត្រូវនៅមើលមុខចៅស្រីទួតរបស់លោកតាទៀតណា "
ឮដូចនេះរាងចំណាស់ក៏ភ្ញាក់ផ្អើលងាកមក យ៉ុងហ្គី
" ឯងនិយាយយ៉ាងម៉េចអម្បាញ់មិញ? "
" លោតតាស្ដាប់មិនច្រឡំទេ ខ្ញុំមានចៅស្រីទួតម្នាក់ដែលនឹងត្រូវនាំនាងមកជួបលោកតានៅពេលឆាប់ៗនេះ "
      " ហើយឯងទៅលួចការប្រពន្ធតាំងពីពេលណា ម៉េចក៏តាមិនដឹង? "
      " មិនទាន់រៀបការទេ ប៉ុន្តែខ្ញុំមានកូនស្រីម្នាក់នឹងគេហើយនាងឆ្លាតស្អាតគួរឱ្យស្រលាញ់ខ្លាំងណាស់ "
       " កុំនិយាយច្រើនស្អែកត្រូវនាំប្រពន្ធកូនឯងមកជួបតាជាបន្ទាន់ឮទេ "
       " បាទ! "
       " ឆាប់ស៊ីញេលឿនៗទៅនៅរេរាអីទៀត ចាត់ទុកថាឱ្យទៅកូនស្រីនិងប្រពន្ធឯងមួយចំណែកដែរទៅ បើថាវាច្រើនណាស់ "
       យ៉ុងហ្គី ក៏សម្រេចចិត្តស៊ីញេក្រដាស់នោះទទួលយកទ្រព្យសម្បត្តិគ្រប់យ៉ាង ។ ជីតានិងចៅពិភាគ្សារគ្នារហូតដល់ល្ងាច យ៉ុងហ្គី ក៏ប្រញាប់លារាងចំណាស់ទៅទទួល ជីមីន និងកូនស្រីពីសាលារៀន ។

រង្វង់ដៃ𝑀𝑎𝑓𝑖𝑎❗️حيث تعيش القصص. اكتشف الآن